ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

From Wikisource
Jump to navigation Jump to search
ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  (2008) 
by រដ្ឋសភាជាតិ
[ 1 ]

ព្រះរាជក្រម

នស/រកម/០៥០៨/០១៧ !!

យើង

ព្រះបាទសម្តេច នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិទ្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោតាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី



ប្រកាស​ឱ្យ​ប្រើ

ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី ០១ ខែ​ មេសា ឆ្នាំ​ ២០០៨ នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី ៧ ​នីតិកាល​ទី ៣ និង​ដែល​ព្រឹទ្ធសភា​បាន​យល់​ស្រប​តាម​ទម្រង់ និង​គតិ​នៃ​ច្បាប់​នេះទាំង​ស្រុង ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ មេសា ឆ្នាំ ២០០៨ នា​សម័យ​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា លើក​ទី ៤ នីតិកាល​ទី ២ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ថាស្រប​នឹង​រដ្ឋធម្មនុញ្ញ តាម​រយៈ​សេចក្ដី​សម្រេច​លេខ​០៩៦/ ០០១/២០០៨ កបធ.ច ចុះ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០០៨ ដែល​មាន​សេចក្ដី​ទាំង​ស្រុង ដូច​តទៅ​នេះ៖

[ 2 ]ច្បាប់ ស្ដីពី ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

[ 3 ]== ជំពូកទី​ ១៖ អំពី​បទប្បញ្ញត្តិ​ទូទៅ ==

មាត្រា ១.-
ច្បាប់​នេះ​មាន​គោល​បំណង​កំណត់​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ២.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​គ្រប់គ្រង​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ តាម​រយៈ​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។

មាត្រា ៣.-
ឃុំ សង្កាត់​ត្រូវ​គ្រប់គ្រង​តាម​ច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ លើកលែង​តែ​បញ្ហា​ទាំងឡាយ​ណាដែល​បាន​ចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ៤.-
ភ្នំពេញ ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រាជធានី​ភ្នំពេញ ចែក​ជា​ខណ្ឌ។ ខណ្ឌ ចែក​ជា​សង្កាត់។

មាត្រា ៥.-
ខេត្ត ចែក​ជា​ក្រុង និង​ជា​ស្រុក។ ក្រុង ចែក​ជា​សង្កាត់។ ស្រុក ចែក​ជា​ឃុំ និង​ជា​សង្កាត់។

មាត្រា ៦.-
ការ​បង្កើត ការ​លុបចោល ការ​កែ​ប្រែ​ព្រំប្រទល់ និង​ការ​កំណត់​ឈ្មោះ​ខេត្ត ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

[ 4 ] ការ​កំណត់​ព្រំប្រទល់​រាជធានី​ភ្នំពេញ ត្រូវ​សម្រេច​ដោយ​ព្រះ​រាជក្រឹត្យ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៧.-
ការ​បង្កើត ការ​លុបចោល ការ​កែប្រែ​ព្រំប្រទល់ និង​ការកំណត់​ឈ្មោះ​ក្រុង ស្រុក ខណ្ឌ ត្រូវ​សម្រេច​​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៨.-
ការ​បង្កើត​រដ្ឋបាល​ឯកភាព​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺ​សំដៅ​ដល់​ការ​ពង្រឹង​អង្គ​ឯកភាព​របស់​រដ្ឋ ដើម្បី​សម្របសម្រួល​នូវ​រាល់​សកម្មភាព​រដ្ឋបាល​សាធារណៈ​នៅ​ក្នុង​ដែន​ដី​ របស់​ខ្លួន។

មាត្រា ៩.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​នីតិបុគ្គល​នៃ​នីតិសាធារណៈ។

មាត្រា ១០.-
នីតិបុគ្គល​នីមួយៗ ត្រូវ​មាន​ក្រុមប្រឹក្សា​មួយជា​តំណាង​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ឡើង ស្របតាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ។

មាត្រា ១១.-
នីតិបុគ្គល​នីមួយៗ​ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១២.-
ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​រួមមាន :

  • ភាព​ជាតំណាង​សាធារណៈ
  • ស្វ័យភាព​របស់​មូលដ្ឋាន
  • ការ​ពិគ្រោះ​យោបល់ និង​ការ​ចូល​រួម

[ 5 ]

  • ការ​ឆ្លើយតប និង​គណនេយ្យ​ភាព
  • ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន
  • ការ​លើក​ស្ទួយ​សមធម៌
  • តម្លាភាព និង​សុចរិត​ភាព
  • វិធានការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​រំលោភ​អំណាច។

មាត្រា ១៣.-
នីតិបុគ្គល​ទទួល​សិទ្ធិ​អំណាច​របស់​ខ្លួន ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ដទៃ​ទៀត ដែល​ស្រប​នឹង​ច្បាប់​នេះ។

ជំពូក​ទី ២៖ អំពី​ក្រុម​ប្រឹក្សា[edit]

ផ្នែក​ទី ១ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ[edit]

មាត្រា ១៤.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​ក្រុមប្រឹក្សា​របស់​ខ្លួន ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង តាម​ការ​បោះឆ្នោត​អសកល​ ស្រប​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ច្បាប់​ស្ដី​ពី​ការ​​បោះឆ្នោតជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ដែល​ហៅ​កាត់​ថា “ក្រុមប្រឹក្សា”។

មាត្រា ១៥.-
ក្រុមប្រឹក្សា​មាន​អាណត្តិ​ប្រាំ (០៥)ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់នៅ​ពេល​ក្រុម​ប្រឹក្សា​ថ្មី​ចូលកាន់​តំណែង។ អាណត្តិ​របស់​ក្រុមប្រឹក្សា ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ផុត​កំណត់​ថ្ងៃ​បោះ​ឆ្នោត​បន្ទាប់។

[ 6 ] មាត្រា ១៦.-
ក្នុង​ពេល​រង់ចាំ​ក្រុមប្រឹក្សា​ថ្មី​ចូលកាន់​មុខតំណែង ក្រុមប្រឹក្សា​ដែល​ចប់​អាណត្តិ​មាន​សិទ្ធិ​អនុវត្ត​តែ​កិច្ចការ​រដ្ឋបាល​ ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ។

មាត្រា ១៧.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​មាន​ប្រធាន​ម្នាក់។ ប្រធាន​ក្រុមប្រឹក្សា គឺ​ជា​បេក្ខជន​ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​មាន​ អាសនៈ​ច្រើន​ជាង​គេ នៅ​ក្នុង​ក្រុមប្រឹក្សា។ ក្នុង​ករណី​ដែល​បញ្ជី​បេក្ខជន​មាន​អាសនៈ​ស្មើគ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា ប្រធាន​ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​យក​បេក្ខជន ដែល​មាន​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​មាន​សំឡេង​ឆ្នោត​បាន​ការ​ច្រើន ​ជាង​គេ។

មាត្រា ១៨.-
ចំនួន​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​កំណត់​ដោយ​ផ្អែក​តាម​កត្តា​ប្រជារាស្ត្រ​នឹង​កត្តា​ភូមិសាស្ត្រ ដូច​ខាង​ក្រោម :

  • ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​ចំនួន​សមាជិក​មិន​លើស​ពី​ម្ភៃ​មួយ (២១) ​រូប
  • ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​សមាជិក​ពី​ប្រាំបួន (០៩)​រូប ដល់​ម្ភៃ​មួយ(២១)​រូប
  • ក្រុមប្រឹក្សា​ក្រុង មាន​ចំនួន​សមាជិក​ពី​ប្រាំពីរ (០៧)​រូប ដល់​ដប់ប្រាំ (១៥)រូប
  • ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន​សមាជិក​ពី​ប្រាំពីរ (០៧)រូប ដល់​ដប់​ប្រាំបួន (១៩) រូប។

ចំនួន​ជាក់ស្ដែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល​យ៉ាង​តិច​មួយ​រយ​ម្ភៃ (១២០)​ថ្ងៃ មុន​ពេល​ផុត​កំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា។ ក្នុង​ករណី​គ្មាន​អនុក្រឹត្យ ចែង​អំពី​ចំនួន​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​បន្ទាប់​ទេ​នោះ​ចំនួន​សមាជិក​ សរុប​របស់​ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​យក​តាម​ចំនួន​សរុប​ចុងក្រោយ​នៃ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់។

[ 7 ] មាត្រា ១៩.-
ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង និង​ធ្វើ​សកម្មភាព​ក្នុង​នាម​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​រស់នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ២០.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​ មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ២១.-
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ និង​មាន​លក្ខណ​សម្បត្តិ ដូច​ខាង​ក្រោម :

  • មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត
  • មាន​អាយុ​យ៉ាង​តិច​ម្ភៃប្រាំ(២៥)ឆ្នាំ គិត​មក​ដល់​ថ្ងៃ​បោះឆ្នោត
  • មាន​សិទ្ធ​បោះ​ឆ្នោត និង​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា។

មាត្រា ២២.-
សមាជិក​ក្រុមប្រឹក្សា​ម្នាក់ ត្រូវ​បាត់បង់​សមាជិកភាព​​ពី​សមាជិក​ក្រុមប្រឹក្សា​ក្នុង​ករណី​ណាមួយ ដូច​ខាង​ក្រោម :

  • សាមីខ្លួន​បាត់​បង់​លក្ខណ​សម្បត្តិ និង​លក្ខខណ្ឌ សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា
  • សាមី​ខ្លួន​សុំ​លាឈប់​ពី​ក្រុមប្រឹក្សា តាម​ការ​ដាក់​ពាក្យ​សុំ​លា​ឈប់​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ប្រធាន​ក្រុមប្រឹក្សា
  • សាមីខ្លួន​ទទួល​មរណភាព
  • សាមីខ្លួន​មិនបាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ ជាប់ៗ​គ្នា ចាប់​ពី ពីរ (០២) ដង​ឡើង​ទៅ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

[ 8 ]

  • សាមីខ្លួន​ត្រូវ​បណ្ដេញ​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សា អនុលោម​តាម​ច្បាប់ នីតិវិធី ឬ​បទបញ្ជា​ផ្ទៃក្នុង ឬ ​ក្រមសីលធម៌​របស់​ក្រុមប្រឹក្សា
  • សាមីខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទឧក្រិដ្ឋ ឬ មជ្ឈិម​ណាមួយ
  • សាមីខ្លួន​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច និង​ប្រកាស​ពី​ការ​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា ក្នុង​ករណី​ដូច​ខាង​លើ​នេះ។

មាត្រា ២៣.-
នៅ​ពេល​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​ណា​ម្នាក់​បាត់បង់​សមាជិកភាព​ពី​ ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​បេក្ខជន​លំដាប់​លេខ​រៀង​បន្ទាប់ ពី​ក្នុង​បញ្ជី​បេក្ខជន​ជាមួយ​មក​ជំនួស​ក្នុង​រយៈពេល​យ៉ាង​យូរ​ដប់​បួន (១៤)ថ្ងៃ ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ២៤.-
ប្រសិនបើ​ក្រុមប្រឹក្សា​ណាមួយ​អនុវត្ត​ផ្ទុយ​ពី​បទប្បញ្ញត្តិ​ណាមួយ​នៃ​ រដ្ឋធម្មនុញ្ញ ឬ​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ណែនាំ​ជា​លាយលក្ខណ៍​អក្សរ​ដល់​ ក្រុមប្រឹក្សា​នោះ​ឱ្យ​គោរព និង​អនុវត្ត​បទប្បញ្ញត្តិ​ទាំង​នោះ នៅ​ក្នុង​អំឡុង​ពេល​ជាក់លាក់ និង​សម​ហេតុផល។ ក្នុង​ករណី​ក្រុមប្រឹក្សា​នោះ​នៅ​តែ​មិនព្រម​អនុវត្ត​តាម​ការ​ណែនាំ រាជរដ្ឋាភិបាល​ត្រូវ​រំសាយ​ក្រុមប្រឹក្សា​នោះ​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ២៥.-
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត “គ.ជ.ប” ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ក្នុង​ករណី​ណាមួយ​ដូច​ខាង​ក្រោម :

  • ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បង្កើត​ថ្មី​ដូច​មាន​ចែង​ក្នុង​មាត្រា ៦ និង​មាត្រា ៧ នៃ​ច្បាប់​នេះ ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​យ៉ាង​យូរ​ពីរ​រយ​សែសិប​ (២៤០) ថ្ងៃ
  • ក្រុមប្រឹក្សា​ដែល​ត្រូវ​រំសាយ​តាម​ល័ក្ខខ័ណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា ២៤ នៃ​ច្បាប់​នៃ​ច្បាប់​នេះ​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​យ៉ាង​យូរ​មួយ​រយ​ ម្ភៃ(១២០)ថ្ងៃ។

[ 9 ]

  • ក្រុមប្រឹក្សា​ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ឡើងវិញ​ខាង​លើ​នេះ​ មាន​អាណត្តិ​ស្មើ​នឹង​អាណត្តិ​ដែល​នៅ​សល់​របស់​ក្រុមប្រឹក្សា​នោះ។

មាត្រា ២៦.-
ការ​បោះឆ្នោត​ឡើងវិញ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើយ ប្រសិនបើ​អាណត្តិ​ដែល​នៅ​សល់​របស់​ក្រុមប្រឹក្សា​មាន​រយៈពេល​មិន​លើស​ពី​មួយ ​រយ​ប៉ែតសិប​(១៨០)​ថ្ងៃ។

មាត្រា ២៧.-
ក្នុង​ករណី​ដែល​មាន​ក្រុមប្រឹក្សា​ណា​មួយ​ត្រូវ​រំសាយ​ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​ត្រូវ​ចាត់​វិធានការ​ដើម្បី​គ្រប់គ្រង​ជំនួស​ រហូត​ដល់​មាន​ក្រុមប្រឹក្សា​ថ្មី​ចូល​កាន់​តំណែង។

មាត្រា​ ២៨.-
សមាជិក​ក្រុមប្រឹក្សា​នៅ​ក្នុង​មុខ​តំណែង ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ ដែល​ត្រូវ​បើក​ចេញ​ពី​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​នោះ។ ប្រាក់​ឧបត្ថម្ភ​ខាង​លើ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ផ្នែក​ទី ២ តួនាទី ភារកិច្ច និង​សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា[edit]

មាត្រា ២៩.-
ក្រុមប្រឹក្សា​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោល​បំណង​ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ព្រមទាំង​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​ដែល​បាន​ប្រគល់ និង​ដែល​បាន​ធ្វើ​ប្រតិភូ​កម្ម​តាម​ច្បាប់​នេះ ឬ ដែល​ស្រប​តាម​ច្បាប់​នេះ។

មាត្រា ៣០.-
ក្រុមប្រឹក្សា មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្ដី​សម្រេច​ខាង​បញ្ញត្តិ និង​សេចក្ដី​សម្រេច​ខាង​ប្រតិបត្តិ។

[ 10 ]

មាត្រា ៣១.-
ក្រុមប្រឹក្សា ត្រូវ​បំពេញ​មុខងារ និង​ភារកិច្ច ដោយ​ធ្វើ​សេចក្ដី​សម្រេច​នៅ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន និង​ត្រូវ​ធានា​ថា​សេចក្ដី​សម្រេច​នោះ​ត្រូវ​បាន​អនុវត្ត។

មាត្រា ៣២.-
ក្រុមប្រឹក្សា ប្រើប្រាស់​សិទ្ធិ​អំណាច​បញ្ញត្តិ​របស់​ខ្លួន​ដោយ​ការ​ធ្វើ​ដីកា ស្រប​ទៅ​តាម​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​ផ្នែក​ទី ៣ ជំពូក​ទី ២ នៃ​ច្បាប់​នេះ។

មាត្រា ៣៣.-
ក្រុមប្រឹក្សា​ ប្រើប្រាស់​សិទ្ធិ​អំណាច​ប្រតិបត្តិ​របស់​ខ្លួន​ដោយ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ក្រុមប្រឹក្សា។

មាត្រា ៣៤.-
ក្រុមប្រឹក្សា​ត្រូវ​មាន​គណនេយ្យ​ភាព​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ​អំពី​ជម្រើស​ជា​អាទិភាព ដើម្បី​ធ្វើ​សេចក្ដី​សម្រេច ធានា ​បាន​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក្រុមប្រឹក្សា​អាច​ធ្វើ​ការ​អង្កេត​លើករណី​ទាំង​ឡាយ​ណា ដែល​ខ្លួន​យល់​ឃើញ​ថា​មាន​សារៈសំខាន់​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្លួន​ជា​តំណាង ព្រមទាំង​អាច​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ធ្វើ​អង្កេត​នោះ រួចហើយ​ត្រូវ​ផ្ដល់​គោលការណ៍​ណែនាំ​អនុវត្ត​ដល់​គណៈ​អភិបាល​និង​អភិបាល។

មាត្រា ៣៥.-
ក្រុមប្រឹក្សា​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​រាជរដ្ឋាភិបាល​អំពី​ការ​ ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​នានា។

មាត្រា ៣៦.-
រៀងរាល់​កិច្ច​ប្រជុំ​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច ឬ ដីកា​តាម​ការ​ចាំបាច់​ទាក់ទិន​ទៅ​នឹង :

[ 11 ]

  • ការ​រៀបចំ​ដើម្បី​ទទួល​មុខងារ ភារកិច្ច និង​ធនធាន​ថ្មី ស្រប​តាមច្បាប់​នេះ
  • មុខងារ​ជា​កាតព្វកិច្ច​របស់​ក្រុមប្រឹក្សា
  • មុខងារ​ជា​ជម្រើស​របស់​ក្រុមប្រឹក្សា
  • កម្មវិធី​វិនិយោគ​បី(៣)ឆ្នាំ​រំកិល​ប្រចាំ​ឆ្នាំ និង​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ​ (៥)ឆ្នាំ រួម​ទាំង​សមាសភាព​នៃ​ផែនការ​នោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សា​រួមគ្នា ប្រភេទ​ក្រុម​ប្រឹក្សា​ផ្សេងៗ​ទៀត ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នានា
  • គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ និង​ក្របខ័ណ្ឌ​ចំណាយ​ចំណាយ​រយៈពេល​មធ្យម
  • បញ្ហា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត
  • ការ​រៀបចំ​រចនា​សម្ព័ន្ធ ប្រព័ន្ធ និង​ធនធាន រួម​ទាំង​គណៈកម្មាធិការ អង្គភាព​និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ
  • ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សាធារណជន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុម​ ប្រឹក្សា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ជូន​ប្រជាពលរដ្ឋ
  • កិច្ចការ​ផ្សេងៗ​ទៀត ដែល​កំណត់​ដោយ​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ដែល​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​នេះ។

មាត្រា ៣៧.-
ក្រុមប្រឹក្សា​ត្រូវ​រៀបចំ និង​អនុម័ត​ផែនការ​អភិវឌ្ឍ​រយៈពេល​​ប្រាំ(៥)​ឆ្នាំ ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់ឆ្នាំ តាម​ការ​រៀបចំ​កម្មវិធី​វិនិយោគ​បី(៣)ឆ្នាំ​រំកិល​ប្រចាំ​ឆ្នាំ។

មាត្រា ៣៨.-
ក្នុង​ការ​រៀបចំ និង​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ ក្រុមប្រឹក្សា​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ :

  • ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​​សមត្ថកិច្ច​របស់​ខ្លួន
  • ប្រភេទ​ក្រុមប្រឹក្សា​ផ្សេង​ទៀត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន
  • ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល​
  • អ្នក​ពាក់ព័ន្ធ​នានា។

[ 12 ] នីតិវិធី​នៃ​ការ​ពិគ្រោះ​យោបល់​នៅ​ក្នុង​ដំណើរការ​កសាង​ផែន​ការ​អភិវឌ្ឍ​ របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ផែនការ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

មាត្រា ៣៩.-
ក្រុមប្រឹក្សា​ត្រូវ​រៀបចំ​ផែនការ​អភិវឌ្ឍ ដែល​រួម​មាន :

  • ចក្ខុវិស័យ​របស់​ក្រុមប្រឹក្សា ដោយ​បង្ហាញ​ពី​គោលដៅ និង​គោលបំណង​សម្រាប់​អភិវឌ្ឍ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
  • ការ​ប៉ាន់ប្រមាណ​ពី​កម្រិត​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ខ្លួន និង​ការ​ប៉ាន់ប្រមាណ​ពី​តម្រូវការ​ពី​តម្រូវការ​អភិវឌ្ឍ​សំខាន់ៗរួម​មាន :
    • តម្រូវការ​របស់​ក្រុមប្រឹក្សា​នៅ​ក្នុង​ការ​រៀបចំ​ទទួល​យក​នូវ​ការ​ផ្ទេរ​មុខងារ ភារកិច្ច និង​ធនធាន​ថ្មីៗ
    • សេវា មធ្យោបាយ សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជា​មូលដ្ឋាន​និង​ចាំបាច់​នានា
    • ការ​កាត់​បន្ថយ​ភាព​ក្រីក្រ
    • តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី បុរស យុវវ័យ កុមារ ក្រុម​ជន​ងាយ​ទទួល​រងគ្រោះ​រួម​ទាំង​ជន​ក្រីក្រ ជនជាតិ​ដើម​ភាគតិច។
  • ក្របខ័ណ្ឌ​អភិវឌ្ឍ​ដែល​ត្រូវ​ចែង​អំពី​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​ក្នុង​ ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ការ​ប្រើប្រាស់​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ:
  • ផែនការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
  • ផែនការ​ហិរញ្ញវត្ថុ ដោយ​ត្រូវ​រាប់​បញ្ចូល​ទាំង​ផែន​ការ​អភិវឌ្ឍ​មូលធន ការ​គ្រោង​ថវិកា​សម្រាប់​រយៈពេល​ដប់​ពីរ(១២)ខែ ចាប់​ពី​ពេល​រៀបចំ​ផែនការ និង​សម្រាប់​រយៈពេល​បី (៣)ឆ្នាំ ចាប់​ពី​ពេល​រៀបចំ​ផែនការ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់​ឆ្នាំ
  • យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​អភិវឌ្ឍ ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព​និង​គណនេយ្យ​ភាព ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន

[ 13 ]

  • សូចនាករ​បំពេញ​ការងារ​សំខាន់ៗ និង​គោល​ដៅ​នានា​ទាក់ទិន​នឹង​អាទិភាព និង​ទិសដៅ​អភិវឌ្ឍន៍​នីមួយៗ​ដូច​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍ

ក្រុមប្រឹក្សា​ត្រូវ​កំណត់ឱ្យ ដាច់​ពី​គ្នា​នៅក្នុង​ផែនការអភិវឌ្ឍ​ និង​ថវិកានូវ​មុខងារជា​ជម្រើស​ និង​មុខងារ​ជាកាតព្វកិច្ច។ បែបបទ នីតិវិធី​ជាក់ស្ដែង​នៃ​ការ​រៀបចំ ការ​គ្រប់គ្រង និង​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​បាន​ពិគ្រោះ​ពិភាក្សា​ជាមួយ​ក្រសួង​ផែនការ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

មាត្រា ៤០.-
ក្រុមប្រឹក្សា ត្រូវ​តាម​ដាន និង​វាយតម្លៃ​ជា​រៀងរាល់​ឆ្នាំ ទៅ​លើ​ការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​របស់​ខ្លួន ដោយ​រាប់​ទាំង​ផ្នែក​នៃ​ផែនការ​អភិវឌ្ឍ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ និង​ការ​ត្រួត​ពិនិត្យ​របស់ : - ក្រុម​ប្រឹក្សា​ភេទ​រួម​គ្នា - ប្រភេទ​ក្រុម​ប្រឹក្សា​ផ្សេងៗ​ទៀត - ក្រសួង ស្ថាប័ន អង្គភាព​នានា​របស់​រាជ​រដ្ឋាភិបាល - អ្នក​ពាក់​ព័ន្ធ​នានា។

មាត្រា ៤១.-
ក្រុមប្រឹក្សា ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ជា​បន្ទាន់​នូវ​ផែនការ​អភិវឌ្ឍ​បន្ទាប់​ពី​បាន​អនុម័ត​រួចហើយ​ភ្លាម។ សាធារណជន អាច​ពិនិត្យ​ឯកសារ​ផែនការ​នេះ នៅ​ការិយាល័យ​របស់​ក្រុម​ប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ ឬ អាច​ស្នើ​សុំ​ជាវ​ឯកសារ​ផែនការនេះ​ពី​ក្រុមប្រឹក្សា ដោយ​គិត​ត្រឹម​តម្លៃ​ដើម។

មាត្រា ៤២.-
ក្រុមប្រឹក្សា​ត្រូវ​ចាត់ចែង​កិច្ចការ​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ និង​ដែល​ផ្ដោត​ទៅលើ​តម្រូវការ​អភិវឌ្ឍ​សំខាន់ៗ​បំផុត​រួម​មាន :

[ 14 ] - តម្រូវការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​រៀប​ចំ​សម្រាប់​ទទួល​មុខងារ ភារកិច្ច និង​ធនធាន​ថ្មីៗ - សេវា មធ្យោបាយ សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​​ជា​មូលដ្ឋាន និង​ចាំបាច់ - ការ​កាត់បន្ថយ​ភាព​ក្រីក្រ - តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី បុរស យុវវ័យ និង​ កុមារ ក្រុម​ជន​ងាយ​ទទួល​រងគ្រោះ​ដោយ​រួម​បញ្ចូល​ទាំង​ជន​ក្រីក្រជាតិ​ដើម​ភាគ​តិច។

មាត្រា ៤៣.-
ក្រុមប្រឹក្សា​ត្រូវ​ចាត់ចែង​កិច្ច​ការ​ហិរញ្ញវត្ថុ ឱ្យ​មាន​តម្លាភាព និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន។

មាត្រា ៤៤.-
រាជធានី ខេត្ត ក្រុង ស្រុក ត្រូវ​មាន​ថវិកា​​ផ្ទាល់​របស់​ខ្លួន​ ដែល​ហៅ​កាត់​ថា​ ថវិការដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ខណ្ឌ​ និង​សង្កាត់​ចំណុះរាជធានី​ ត្រូវ​មាន​​ថវិកា​របស់​ខ្លួន​នៅ​ក្នុង​ថវិការបស់​រាជធានី។ សង្កាត់​ចំណុះ​ក្រុង ត្រូវ​មាន​ថវិកា​របស់​ខ្លួន​ក្នុង​ថវិកា​របស់​ក្រុង។ ក្រុមប្រឹក្សា​ត្រូវ​អនុម័តលើ​ថវិការបស់​រដ្ឋបាលថ្នាក់​ក្រោម​ថ្នាក់​ ស្រប​តាម​នីតិវិធី​និង​ប្រតិទិន​នៃ​ការ​កសាង​ថវិកា​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។ ក្រុមប្រឹក្សា​ត្រូវ​អនុម័ត​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់​ឆ្នាំ។ ការ​គ្រប់គ្រង​និង​ការ​អនុវត្ត​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ត្រូវ​ផ្អែក​តាម​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​រៀបចំឡើង​ស្របតាម​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។ ថវិកា​ត្រូវ​រៀបចំឡើង​ដោយ​គោរព​តាម​គោល​ការណ៍​សំខាន់ៗ​ទាំង​អស់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

[ 15 ] ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​តែ​មាន​តុល្យភាព​រវាង​ចំណូល និង​ចំណាយ។

មាត្រា ៤៥.-
ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​ត្រូវ​ធានា​អនុវត្ត​តាម​បទដ្ឋាន វិធាន​ប្រព័ន្ធ និង​នីតិវិធី ដែល​បាន​កំណត់​ទាក់ទិន​ទៅ​នឹង :

  • ការ​រៀបចំ ការ​អនុម័ត និង​ការអនុវត្ត​ថវិកា
  • គណនេយ្យ និង​របាយការណ៍
  • ទ្រព្យសកម្ម និង​ទ្រព្យ​អសកម្ម
  • តម្លាភាព និង​គណនេយ្យ​ភាព
  • ការ​គ្របគ្រង:
    • ចំណូល​ផ្ទាល់
    • ចំណូល​ដែល​ចែក​រំលែក មូលនិធិ​ផ្ទេរ​ពី​ថវិកា​ជាតិ និង​ថ្លៃ​សេវា​សម្រាប់​អនុវត្ត​មុខងារ​ជា​ភ្នាក់ងារ​ក្នុង​នាម​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល
    • ចំណូល​ពី​ប្រភេទ​ផ្សេងៗ​ទៀត។
  • លទ្ធកម្ម​សាធារណៈ
  • ការ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្នុង
  • ការ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្រៅ
  • តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​ផ្សេងៗ​ទៀត។

បទដ្ឋាន វិធាន ប្រព័ន្ធ​ និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋបាល​ថ្នាក់​ ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​រៀបចំឡើង​ស្របតាម​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ផ្អែក​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មាត្រា ៤៦.-
រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ទ្រព្យ

[ 16 ]សម្បត្តិ​រដ្ឋ​ដែល​បាន​ផ្ទេរ​មក​ឱ្យ​ខ្លួន ឬ ដែល​បាន​ទទួល​ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព។ នីតិវិធី​នៃ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ តាម​សំណើ​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ មាត្រា ៤៧.-
ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​អំណាច​កើត​មាន​ឡើង នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​មាន​ភារកិច្ច​រាយការណ៍​ជា​លាយល័ក្ខណ៍​អក្សរ​ជា​បន្ទាន់ ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៤៨.-
ការ​រំលោភ​អំណាច​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ជាប់​ឆ្នោត​ណា​ម្នាក់ ឬ អ្នក​ដែល​បាន​ទទួល​ការ​តែងតាំង​នៅ​ក្នុង​ក្រសួង ស្ថាប័ន ឬ ភ្នាក់ងារ​របស់​រដ្ឋ ឬ​ ក្នុង​ក្រុម​ប្រឹក្សា​ណាមួយ ឬ ជន​ណា​ម្នាក់ ដែល​បាន​​ប្រព្រឹត្ត​អំពើ​ដោយ​ចេតនា ហើយ​ដែល​មិន​អាច​ធ្វើ​យុត្តិកម្ម​បាន​ដូចជា : - ការ​ប្រើប្រាស់​តួនាទី ឬ អំណាច​របស់​ខ្លួន ដើម្បី​កេងប្រវ័ញ្ច ឬ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​បុគ្គល​ណា​ម្នាក់ ឬ ក្រុម​មនុស្ស ឬ ទ្រព្យសម្បត្តិ​សាធារណៈ ឬ ធនធាន​​សាធារណៈ​ណាមួយ - ការ​មិន​បាន​ប្រើប្រាស់​តួនាទី ឬ អំណាច​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ជន​ម្នាក់​ទៀត​ដែល​​ស្ថិត​នៅ​ក្រោម​អំណាច ឬ ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន នៅ​ពេល​ដែល​ខ្លួន​បាន​ដឹង​អំពី​កំហុស​ឆ្គង​របស់​ជន​នោះ ដែល​បាន​កេងប្រវ័ញ្ច ឬ ធ្វើ​ទុក​បុក​ម្នេញ​ដល់​បុគ្គល​ណា​ម្នាក់ ឬ​ ក្រុម​មនុស្ស ឬ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ ធនធាន​សាធារណៈ។

មាត្រា ៤៩.-
ការ​រំលោភ​អំណាច រួម​មាន​សកម្មភាព​ណាមួយ ដូច​ខាង​ក្រោម :

  • ការ​រំលោភ​សិទ្ធិ​ស្រប​ច្បាប់ ឬ សិទ្ធិ​មនុស្ស​របស់​ជន​ណា​ម្នាក់

[ 17 ]

  • ការ​កាន់កាប់ ឬ ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ ទ្រព្យសម្បត្តិ​ឯកជន និង​ធនធាន​ធម្មជាតិ​មក​ធ្វើជា​របស់​ខ្លួន​ដោយ​ខុស​ច្បាប់
  • ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​បរិស្ថាន ធនធាន​ធម្មជាតិ
  • ការ​ដក​យក​ថវិកា ឬ ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុស​ច្បាប់ ឬ ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​មិន​ត្រឹមត្រូវ
  • ការ​ស្នើសុំ ឬ ការ​ទទួល​ប្រាក់ ឬ រង្វាន់​អ្វីមួយ​ជា​ថ្នូរ​នឹង​ការ​ធ្វើ ឬ មិន​ធ្វើ​កិច្ចការ​ណាមួយ ដែល​ស្ថិត​នៅ​ក្នុង​វិសាល​ភាព​នៃ​ភារកិច្ច​ផ្លូវការ​របស់​ជន​នោះ ហើយ​ដែល​ការ​ចំណាយ ឬ រង្វាន់ នោះ​មិន​បាន​កំណត់​នៅ​ក្នុង​ច្បាប់
  • ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ​ប្រកាស
  • ការ​មិន​ប្រក្រតី​នៅ​ក្នុង​​ការ​អនុវត្ត​ដីកា​របស់​ក្រុមប្រឹក្សា
  • ការ​ធ្វើ​សេចក្ដី​សម្រេច​នៅ​ក្នុង​វិសាលភាព​នៃ​ភារកិច្ច​ផ្លូវការ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ ផល​ប្រយោជន៍​គ្រួសារ​របស់​ខ្លួន។

មាត្រា ៥០.-
ក្រុមប្រឹក្សា​ត្រូវ​រៀប​ចំ និង​អនុម័ត​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ពាក់ព័ន្ធ :

  • ដីកា និង​សេចក្ដី​សម្រេច​នានា​ដែល​បាន​ដាក់​ចេញ
  • សកម្មភាព​នានា​ដែល​បាន​អនុវត្ត
  • របាយការណ៍​ហិរញ្ញវត្ថុ
  • ការ​វាយតម្លៃ​ការ​បំពេញ​ការងារ​របស់​គណៈ​អភិបាល និង​បុគ្គលិក​ក្រុមប្រឹក្សា
  • លទ្ធផល​នៃ​ការ​តាម​ដាន និង​វាយតម្លៃ ដូច​មាន​ចែង​ក្នុង​មាត្រា ៤០ នៃ​ច្បាប់​នេះ
  • វិធានការ​ចាំបាច់ ដើម្បី​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សា​ ក្រុមប្រឹក្សា​ត្រូវ​ពិនិត្យ និង​អនុម័ត​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ខាង​លើ​នេះ មិន​ឱ្យ​លើស​ពី​សែសិប​ប្រាំ (៤៥)​ ថ្ងៃ បន្ទាប់ពី​ដំណាច់​ឆ្នាំ។

មាត្រា ៥១.-
ក្រុមប្រឹក្សា ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សាធារណ​ជន​ក្នុង​ការ​ជូន​ព័ត៌មាន​ជា​

[ 18 ] សាធារណៈ​អំពី​របាយការណ៍ របៀប​វារៈ​ប្រជុំ កំណត់​ហេតុ​ប្រជុំ ដីកា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​ប្រកាស​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រឹក្សា និង​ឯកសារ​ដទៃ​ទៀត​របស់​ក្រុមប្រឹក្សា។

មាត្រា ៥២.-
ក្រុមប្រឹក្សា​នីមួយៗ​មាន​ក្ដារ​ព័ត៌មាន​ជា​សាធារណៈ ឬ​ មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន និង​នៅ​តាម​ទីកន្លែង​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​តាម​ការ​ចាំបាច់ ហើយ​ទី​កន្លែង​ទាំង​នោះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ទទួល​បាន​ ព័ត៌មាន​ជា​សាធារណៈ​ទាំង​នោះ។

ផ្នែក​ទី ៣៖ ដីកា​របស់​ក្រុមប្រឹក្សា[edit]

មាត្រា ៥៣.-
ដីកា គឺ​ជា​វិធាន​ខាង​ផ្លូវ​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា។ យោង​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្រុមប្រឹក្សា​ប្រើប្រាស់​សិទ្ធិ​អំណាច​បញ្ញត្តិ​របស់​ខ្លួន តាម​ការ​ធ្វើ​សេចក្ដី​សម្រេច​ដើម្បី​ដាក់​ចេញ​នូវដីកា​តាម​ការ​ចាំបាច់។

មាត្រា ៥៤.-
ដីកា​របស់​ក្រុមប្រឹក្សា មាន​វិសាលភាព​ដើម្បី​កំណត់ ដើម្បី​ហាមឃាត់ ឬ ដើម្បី​ត្រូវ​ពិនិត្យ​លើ​សកម្មភាព លើ​នីតិវិធី ឬ លើ​កិច្ចការ​ណាមួយ ដែល​ស្ថិតនៅ​ក្នុង​វិសាលភាព​នៃ​មុខងារ ភារកិច្ច និង​ធនធាន​របស់​ក្រុមប្រឹក្សា​រួម​មាន : - តួនាទី ភារកិច្ច សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា - មុខងារ ឬ ភារកិច្ច ដែល​ប្រគល់​ឱ្យ​ក្រុមប្រឹក្សា - មុខងារ ឬ ភារកិច្ច ដែល​បាន​ធ្វើ​ប្រតិភូកម្ម​ទៅ​ឱ្យ​ក្រុមប្រឹក្សា ក្នុង​ករណី​ដែល​ការ​ធ្វើ​ប្រតិភូកម្ម​នោះ មិន​បាន​ដកចេញ​នូវ​សិទ្ធិ​អំណាច​ខ្លះ ឬ ទាំង​អស់​ដើម្បី​ដាក់​ចេញ​ដីកា - កិច្ចការ​ណាមួយ​ដែល​ច្បាប់​នេះ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ដទៃ​ទៀត តម្រូវ​ឱ្យ​ក្រុមប្រឹក្សា​ដាក់​ចេញ​ដីកា។

[ 19 ]

មាត្រា ៥៥.-
ដីកា​ដែល​ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា ត្រូវ​ប្រតិបត្តិ និង​អនុវត្ត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ទាំង​មូល​របស់​ខ្លួន លើកលែង​តែ​ដីកា​ចែងផ្សេង​ពី​នេះ​ ឬ​ លើកលែងតែច្បាប់​ណាមួយ​បាន​តម្រូវ​ឱ្យ​ ដក​ចេញ​ពី​ដីកា​នូវ​តំបន់​ដែល​បាន​កំណត់​ព្រំប្រទល់​ច្បាស់លាស់។

មាត្រា ៥៦.-
ដីកា​ដែល​ក្រុមប្រឹក្សា​ បាន​អនុម័ត​រួច ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃ​ដែល​ក្រុមប្រឹក្សា​ប្រកាស​ផ្សាយ​ដីកា​នោះ។ ដីកា អាច​កំណត់​យក​កាល​បរិច្ឆេទ​ណាមួយ​នា​ពេល​អនាគត សម្រាប់​ការ​ចូល​ជាធរមាន​នូវ​ដីកា​ទាំង​មូល ឬ ផ្នែក​ខ្លះ​នៃ​ដីកា។ ដីកា មិន​អាច​មាន​ប្រតិកម្ម និង​មិន​អាច​ចូល​ជា​ធរមាន​មុន​ពេល​ដែល​ដីកា​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ផ្សាយ​នោះ​ឡើយ។

មាត្រា ៥៧.-
ដីកា ដែល​ចែង​ផ្ទុយ​ពី​បទប្បញ្ញត្តិ​ណាមួយ​នៃ​រដ្ឋធម្មនុញ្ញ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ដីកា​នោះ​នឹង​មិន​មាន​សុពលភាព​បាន​ឡើយ។

មាត្រា ៥៨.-
ដីកា​ណាមួយ​ដែល​ធ្វើ​ឡើង​ដោយ​មាន​ការ​រើសអើង​ក្នុង​ន័យ​ជា​អវិជ្ជមាន ឬ អនុវត្ត​ចំពោះ​តែ​បុគ្គល​ណា​ម្នាក់ ឬ ក្រុម​មនុស្ស​ណាមួយ ដោយ​ផ្អែកលើ​កត្តា​ជាតិសាសន៍ សាសនា ភេទ អាយុ ពណ៌​សម្បុរ ជាតិ ឬ ជាតិ​កំណើត ឬ អសមត្ថភាព​ខាង​ស្មារតី ឬ ខាង​កាយសម្បទា ដីកា​នោះ​មិន​មាន​សុពលភាព​បាន​ឡើយ។

មាត្រា ៥៩.-
ដីកា​អាច​បង្កើត​បទប្បញ្ញត្តិ​សម្រាប់​ការ​ពិន័យ​ជា​ប្រាក់​ចំពោះ​ការ​ ប្រព្រឹត្ត​ល្មើស ឬ​ការ​មិន​គោរព​តាម​បទប្បញ្ញត្តិ​មួយ ឬ ច្រើន​នៃ​ដីកា​នោះ​បាន។ បែបបទ នីតិវិធី​នៃ​ការ​រៀបចំ​បទប្បញ្ញត្តិ សម្រាប់​ការ​ពិន័យ​ជា​ប្រាក់​ដោយ​ដីកា​របស់​

[ 20 ]ក្រុម​ប្រឹក្សា និង​កម្រិត​នៃ​ប្រាក់​ពិន័យ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៦០.-
ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ក្នុង​ការ​រៀបចំ​តាក់តែង ការ​កែប្រែ​ការ​លុបចោល​ដីកា​របស់​ខ្លួន។ ការ​កែប្រែ​ដីកា ឬ ការ​លុបចោល​ដីកា​របស់​ក្រុមប្រឹក្សា ត្រូវ​សម្រេច​ដោយ​ដីកា​របស់​ក្រុមប្រឹក្សា។ នីតិវិធី​នៃ​ការ​រៀបចំ​ ការ​កែប្រែ និង​ការ​លុបចោល​ដីកា​របស់​ក្រុមប្រឹក្សា ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៦១.-
ក្រុមប្រឹក្សា ត្រូវ​អនុវត្ត និង​ពង្រឹង​ការ​អនុវត្ត​ដីកា​ទាំងអស់​របស់​ខ្លួន។ ក្នុង​ករណី​ចាំបាច់ ក្រុមប្រឹក្សា​អាច​ពង្រឹង​ការ​អនុវត្ត​ដីកា​របស់​ខ្លួន​តាម​រយៈ ឬ​ ដោយ​មាន​កិច្ច​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌។ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ជួយ​ក្រុមប្រឹក្សា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ដីកា​របស់​ក្រុមប្រឹក្សា នៅ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុមប្រឹក្សា។

ផ្នែក​ទី ៤ អង្គប្រជុំ និង បទបញ្ជា​ផ្ទៃក្នុង​ក្រុមប្រឹក្សា[edit]

មាត្រា ៦២.-
អង្គប្រជុំ​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​រយៈពេល​មិន​ឱ្យលើស​ពី​ដប់​បួន​(១៤)​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​ ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា។ ក្រសួងមហាផ្ទៃ ត្រូវ​ចាត់តាំង​មន្ត្រី​មួយ​រូប​ឱ្យ ធ្វើជា​អធិបតី​ក្នុង​អង្គប្រជុំ​ចូល​កាន់តំណាង​របស់​ក្រុមប្រឹក្សា។

[ 21 ] មាត្រា ៦៣.-
ប្រធាន​ក្រុមប្រឹក្សា គឺ​ជា​ប្រធាន​អង្គប្រជុំ​ទាំង​អស់​របស់​ក្រុមប្រឹក្សា។

មាត្រា ៦៤.-
ប្រធាន​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា មាន​ភារកិច្ច : - ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា ដោយ​មិន​លំអៀង - គោរព អនុវត្ត​ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា។

មាត្រា ៦៥.-
ក្នុង​ករណី​ប្រធាន​ក្រុមប្រឹក្សា​អវត្តមាន ត្រូវ​ជ្រើសយក​សមាជិក​ក្រុមប្រឹក្សា​ដែល​ស្ថិត​នៅ​លេខ​រៀង​លំដាប់​ បន្តបន្ទាប់​នៃ​បញ្ជី​បេក្ខជន​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​ធ្វើ​ជា​អធិបតី​ នៃ​អង្គប្រជុំ។ ក្នុង​ករណី​សមាជិក​ក្រុមប្រឹក្សា ដែល​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​បន្តបន្ទាប់​នៃ​បញ្ជី​បេក្ខជន​ជាមួយ​ប្រធាន ​ក្រុមប្រឹក្សា​អវត្តមាន ត្រូវ​ជ្រើសរើស​យក​សមាជិក​ក្រុមប្រឹក្សា​ដែល​ស្ថិតនៅ​លេខ​រៀង​លើ​គេ​នៃ​ បញ្ជី​បេក្ខជន​ដែល​ជាប់ឆ្នោត​លំដាប់​ទី ២ ក្នុង​ក្រុមប្រឹក្សា ដើម្បី​ធ្វើ​ជា​អធិបតី​នៃ​អង្គប្រជុំ។ ករណី​សមាជិក​ក្រុមប្រឹក្សា​ ដែល​ស្ថិត​នៅ​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​ជាប់​ឆ្នោត​លំដាប់​ទី ២ ក្នុង​ក្រុមប្រឹក្សា​វត្តមាន ត្រូវ​ជ្រើស​យក​សមាជិក​ក្រុមប្រឹក្សា​ដែល​ស្ថិត​ក្នុង​លេខ​រៀង​លំដាប់​ បន្តបន្ទាប់​នៃ​បញ្ជី​បេក្ខជន​ជាមួយ​នោះ​ឱ្យ​ធ្វើ​ជា​អធិបតី​នៃ​អង្គប្រជុំ។

មាត្រា ៦៦.-
រាល់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​នឹង​មាន​សុពលភាព​ទៅ​បាន លុះត្រាតែ​មាន​វត្តមាន​សមាជិក​ក្រុមប្រឹក្សា​មិន​តិច​ជាង​ពាក់​កណ្ដាល​នៃ​ សមាជិក​ក្រុមប្រឹក្សា​ទាំងមូល។ សមាជិក​ក្រុមប្រឹក្សា​គ្រប់ៗ​រូប​ដែល​មាន​វត្តមាន​នៅ​ក្នុង​អង្គប្រជុំ មាន​សិទ្ធិ​បោះឆ្នោត​មួយ​សំឡេង​ដើម្បី​អនុម័ត​រាល់​សេចក្ដី​សម្រេច​របស់​ ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា​ត្រូវ​អនុម័ត​ដីកា ឬ សេចក្ដី​សម្រេច ដោយ​សំឡេង​លើស​ពី​ពាក់កណ្ដាល

[ 22 ] ​នៃ​ចំនួន​សមាជិ​ក្រុមប្រឹក្សា​ទាំងមូល។

មាត្រា ៦៧.-
ក្នុង​ករណី​មាន​សំឡេង​ឆ្នោត​ស្មើគ្នា សំឡេង​របស់​អធិបតី​នៃ​អង្គប្រជុំ​ក្រុមប្រឹក្សា​មាន​ឧត្ដមានុភាព។

មាត្រា ៦៨.-
អង្គប្រជុំ​របស់​ក្រុមប្រឹក្សា ត្រូវ​ធ្វើឡើង​ជា​សាធារណៈ។ ក្រុមប្រឹក្សា​អាច​ប្រជុំ​ជា​សម្ងាត់​បាន។ កិច្ច​ដំណើរការ​នៃ​ការ​ប្រជុំ​ជា​សម្ងាត់ ត្រូវ​កំណត់​ដោយ​សេចក្ដី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ៦៩.-
អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ត្រូវ​អនុវត្ត​ទៅតាម​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការ​ប្រជុំ​ តាម​ប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវចេញ​សេចក្ដីណែនាំ​អំពី​គំរូ​បទបញ្ជា​ផ្ទៃ​ ​ក្នុង​សម្រាប់​ការ​ប្រជុំ​ តាមប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ។

មាត្រា ៧០.-
អង្គប្រជុំ​សាមញ្ញ​លើក​ទី ១ របស់​ក្រុមប្រឹក្សា ត្រូវ​ប្រារព្ធ​ឡើង​មិន​ឱ្យ​ហួស​ពី​ដប់​ប្រាំ​(១៥)​ថ្ងៃ បន្ទាប់ពី​អង្គប្រជុំ​ចូល​កាន់​តំណែង​របស់​ក្រុមប្រឹក្សា។

មាត្រា ៧១.-
ក្នុង​កិច្ចប្រជុំ​លើក​ទី ២ របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​ចាត់វិធានការ​ដើម្បី​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់ ​ការ​ប្រជុំ​របស់​ខ្លួន​តាម​ទម្រង់​ជា​ដីកា។ ក្រុមប្រឹក្សា​អាច​អនុម័ត​យក​គំរូ​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការ​ប្រជុំ តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការ​កែប្រែ ឬ ដោយ​មិន​មាន​ការ​កែប្រែ។

[ 23 ]

មាត្រា ៧២.-
ក្រុមប្រឹក្សា ត្រូវ​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការ​ប្រជុំ​របស់​ខ្លួន។ សេចក្ដី​សម្រេច​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​មិន​ស្រប​នឹង​បទបញ្ជា​ផ្ទៃក្នុង​ សម្រាប់​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា សេចក្ដី​សម្រេច​នោះ​ពុំ​មាន​សុពលភាព​ឡើយ។

មាត្រា ៧៣.-
សមាជិក​ក្រុមប្រឹក្សា មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន។ គ្មាន​សមាជិក​ក្រុមប្រឹក្សា​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ឬ ឃុំ​ខ្លួន ឬ ប្រឈម​នឹង​សកម្មភាព​ ឬ​ ចំណាត់​ការ​ណាមួយ​ដោយ​សារ​តែ​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ ឬ ការ​បោះឆ្នោត​របស់​ខ្លួន​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ឡើយ។

មាត្រា ៧៤.-
ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ប្រជុំ​សាមញ្ញ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​យ៉ាងហោចណាស់​ចំនួន​ដប់​ពីរ (១២)ដង ​ជា​រៀងរាល់​ឆ្នាំ។ អង្គប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ប្រារព្ធ​ឡើង​មិន​ឱ្យ​មុន​ម្ភៃប្រាំ​ (២៥)​ថ្ងៃ ឬ លើស​ពី​សាមសិប​ប្រាំ (៣៥) ថ្ងៃ បន្ទាប់​ពី​អង្គប្រជុំ​សាមញ្ញ​លើក​មុន​របស់​ក្រុមប្រឹក្សា​បាន​ឡើយ។

មាត្រា ៧៥.-
ក្រុមប្រឹក្សា ត្រូវ​អនុម័ត​ប្រតិទិន​នៃ​ការ​ប្រជុំ​សាមញ្ញ​របស់​ខ្លួន សម្រាប់​រយៈពេល​ដប់ពីរ (១២)ខែ មិន​ឱ្យ​ហួស​ពី​អង្គប្រជុំ​សាមញ្ញ​លើក​ទី ២ និង​សម្រាប់​រយៈពេល​ជា​បន្តបន្ទាប់​ទៀត​ក្នុង​រយៈពេល​ដប់ពីរ (១២) ខែ​ម្ដងៗ ដោយ​បញ្ជាក់​អំពី​កាលបរិច្ឆេទ និង​ទី​កន្លែង​ជាក់លាក់។

មាត្រា ៧៦.-
ក្រុមប្រឹក្សា ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ជា​បន្ទាន់​នូវ​ប្រតិទិន​នៃ​ការ​ប្រជុំ​សាមញ្ញ​របស់​ខ្លួន។

[ 24 ] មាត្រា ៧៧.-
ក្រុមប្រឹក្សា អាច​កោះ​ប្រជុំ​វិសាមញ្ញ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​តាម​ការ​ ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់ ឬ ​ពិសេស​ណាមួយ។

ផ្នែក​ទី ៥ ទង្វើ​មិន​ស្របច្បាប់ ដោយ​ក្រុម​ប្រឹក្សា ឬ​ដោយ​បុគ្គលិក​របស់​ក្រុម​ប្រឹក្សា[edit]

មាត្រា ៧៨.-
សកម្មភាព ឬ សេចក្ដី​សម្រេច​ទាំង​ឡាយ​របស់​ក្រុមប្រឹក្សា ឬ សមាជិក​ក្រុម​ប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិបាល ឬ បុគ្គលិក ដែល​ធ្វើឡើង​ហួស​ពី​សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា ឬ ហួស​ពី​សិទ្ធិ​អំណាច​របស់​សមាជិក​ក្រុមប្រឹក្សា ឬ របស់​គណៈកម្មាធិការ ឬ របស់គណៈ​អភិបាល ឬ របស់​​អភិបាល ឬ របស់បុគ្គលិក​របស់​ក្រុមប្រឹក្សា​គឺ​ជា​ទង្វើ​មិន​ស្រប​ច្បាប់។

មាត្រា ៧៩.-
សកម្មភាព ឬ សេចក្ដី​សម្រេច​ទាំងឡាយ​ណា​ដែល​ខុសច្បាប់ សកម្មភាព ឬ​ សេចក្ដី​សម្រេច​នោះ ពុំ​​មាន​សុពលភាព​ឡើយ។

មាត្រា ៨០.-
ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា ឬ ក្នុង​នាម​ក្រុមប្រឹក្សា​ដើម្បី​អនុវត្ត​សកម្មភាព ឬ សេចក្ដី​សម្រេច​ណាមួយ​ដែល​មិន​ស្របច្បាប់ គឺ​ជា​ការ​ចំណាយ​មិន​ស្របច្បាប់។

មាត្រា ៨១.-
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្រុម​ ប្រឹក្សា និង​គណៈអភិបាល​អំពី​សកម្មភាព ឬ សេចក្ដី​សម្រេច​មិន​ស្របច្បាប់​ណាមួយ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា ឬ សមាជិក​ក្រុមប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិ

[ 25 ] បាល ឬ បុគ្គលិក​ក្រុមប្រឹក្សា​នោះ។ ក្រោយ​ទទួល​បាន​ការ​​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ មហាផ្ទៃ​ក្រុមប្រឹក្សា ឬ គណៈអភិបាល ត្រូវ​ឆ្លើយ​បំភ្លឺតប​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​មួយ​ (០១)​ខែ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយតប​វិញ​ក្នុង​រយៈពេល​យ៉ាងយូរ​មួយ​ (០១)​ខែ បើសិន​ក្រសួង​យល់​ឃើញ​ថា​ទង្វើ​នោះ​មិន​ស្របច្បាប់។

មាត្រា ៨២.-
មុន​ពេល​ចេញ​ដីកា ឬ សេចក្ដី​សម្រេច ឬ កិច្ច​ព្រមព្រៀង​ណាមួយ ក្រុមប្រឹក្សា ឬ គណៈ​អភិបាល​អាចលើក​សំណើ​ជា​លាយលក្ខណ៍​អក្សរ​សុំ​យោបល់ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ប្រសិន​បើ​យល់​ឃើញ​ថា​បញ្ហា​ទាំង​នោះ​ជា​បញ្ហា​រសើប ឬ មិន​ច្បាស់លាស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ឆ្លើយតប​វិញ​នៅ​ក្នុង​រយៈពេល​មួយ​(០១)​ខែ បន្ទាប់​ពី​បាន​ទទួល​សំណើ​នោះ។

មាត្រា ៨៣.-
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ផ្ដល់​យោបល់​ដល់​ក្រុមប្រឹក្សា និង​គណៈអភិបាល​អំពី​វិធានការ​ចាំបាច់​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា គណៈអភិបាល​ធ្វើ​សកម្មភាព ឬ ធ្វើ​សេចក្ដី​សម្រេច​ឲ្យ​បាន​ស្របច្បាប់​ឡើង​វិញ។

មាត្រា ៨៤.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​បាន​អនុវត្ត​រួចហើយ​នូវ​សកម្មភាព ឬ សេចក្ដី​សម្រេច​មិន​ស្របច្បាប់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ណែនាំ​ក្រុម​ប្រឹក្សា ឱ្យ​ចាត់​វិធានការ​ចាំបាច់​នានា​នៅ​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ​អំណាច​របស់​ ខ្លួន ដើម្បី​ធ្វើ​សកម្មភាព ឬ សេចក្ដី​សម្រេច​ឱ្យ​បាន​ស្របច្បាប់​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​មួយ​(០១)​ខែ។ ក្រុម​ប្រឹក្សា ត្រូវ​ផ្សព្វផ្សាយ​ដោយ​សាធារណៈ​ភ្លាម​នូវ​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ទាក់ទង​នឹង​បញ្ហា​នេះ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

[ 26 ]

មាត្រា ៨៥.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​មិន​អាច​ធ្វើ​ឱ្យ​សកម្មភាព ឬ សេចក្ដី​សម្រេច​មិនស្របច្បាប់​ឱ្យ​ស្រប​តាម​ច្បាប់​ឡើងវិញ​នៅ​ក្នុង​សិទ្ធិ​ អំណាច​របស់​ខ្លួន​នោះ ក្រុមប្រឹក្សា​ត្រូវ​លុបចោល​សកម្មភាព ឬ សេចក្ដី​សម្រេច​មិនស្របច្បាប់​នៅ​ក្នុង​អង្គប្រជុំ​របស់​ខ្លួន និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ការ​លុបចោល​នោះ។ ជន​ណា ឬ បុគ្គល​ណា​ដែល​បាន​ទទួល​រង​នូវ​ការ​ខូចខាត ឬ បាន​បង់ពន្ធ ឬ កម្រៃ​ដោយសារ​តែ​សកម្មភាព ឬ សេចក្ដី​សម្រេច​មិន​ស្របច្បាប់​នោះ​អាច​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​ផ្ដល់​ សំណង និង​ការ​បង់​ប្រាក់​មក​វិញ​ឱ្យ​បាន​គ្រប់​ចំនួន។ ជន​ណា​ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​បដិសេធ​មិន​ផ្ដល់​សំណង ឬ​ ការ​បង់​ប្រាក់​មក​ឲ្យ​វិញ​ក្នុង​រយៈពេល​ពីរ(០២)ខែ ជន​នោះ​អាច​ជូនដំណឹង និង​អាច​ប្ដឹង​តវ៉ា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្របសម្រួល​ ដោះស្រាយ។ ក្នុង​ករណី​ដែល​ជន​ណា​មិន​ឯកភាព​តាម​ការ​សម្របសម្រួល​ដោះស្រាយ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជននោះ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ។

មាត្រា ៨៦.-
ការ​ចំណាយ ឬ ផល​ប៉ះពាល់​ពី​សេចក្ដី​សម្រេច​មិន​ស្របច្បាប់​ណាមួយ​ ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា ឬ ក្នុង​នាម​ក្រុមប្រឹក្សា​ត្រូវ​ទទួល​សង​នូវ​ការ​ចំណាយ ឬ សង​ការ​ខូចខាត​ដែល​មាន​ផល​ប៉ះពាល់​ពី​សេចក្ដី​សម្រេច ឬ សកម្មភាព​មិន​ស្របច្បាប់​នោះ​មក​វិញ នៅ​ក្នុង​រយៈពេល​មួយ(០១)ខែ។

មាត្រា ៨៧.-
ក្នុង​ករណី​ដែល​ការ​ចំណាយ​មិន​ស្របច្បាប់​ធ្វើ​ឡើង ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច ឬ សកម្មភាព​របស់​ក្រុមប្រឹក្សា​ឬ​គណៈកម្មាធិការ​ណាមួយ ឬ គណៈអភិបាល ហើយ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា ឬ គណៈ​អភិបាល​ទាំងមូល​បាន​គាំទ្រ​សកម្មភាព ឬ សេចក្ដី​សម្រេច​នោះ សមាជិក​ក្រុមប្រឹក្សា​ម្នាក់ៗ ឬ គណៈអភិបាល​ម្នាក់ៗ​នោះ ត្រូវ​ទទួល​សង​នូវ​ចំណែក​ដែល​មិនស្របច្បាប់​ឱ្យ​បាន​គ្រប់​ចំនួន​មក​វិញ​ ក្នុង​ចំណែក​ស្មើៗ​គ្នា។

[ 27 ] ក្នុង​ករណី​ដែល​ការ​ចំណាយ​មិន​ស្របច្បាប់ មិន​បាន​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច ឬ សកម្មភាព​របស់​ក្រុមប្រឹក្សា ឬ គណៈកម្មាធិការ​ណាមួយ ឬ គណៈអភិបាល​នោះ​ទេ​ការ​ចំណាយ​មិនស្របច្បាប់​ទាំងអស់ ត្រូវ​ទទួល​សង​ឱ្យ​បាន​គ្រប់​ចំនួន​ពី​សមាជិក​ក្រុមប្រឹក្សា​ជាក់លាក់​ណាមួយ ឬ ពី​អភិបាល ឬ អភិបាល​រង ឬ ពី​បុគ្គលិក​ជាក់លាក់​ណាមួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ឬ សេចក្ដី​សម្រេច​នោះ។

មាត្រា ៨៨.-
ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អាច​ធ្វើ​ប្រតិភូកម្ម​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ស្រុក​ដើម្បី​ពិនិត្យ​ នីត្យានុកូលភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់។

ផ្នែក​ទី ៦ ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន[edit]

មាត្រា ៨៩.-
ក្នុង​ប្រឹក្សា​ត្រូវ​ចាត់​វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ៩០.-
វិវាទ​នៅ​មូលដ្ឋាន គឺ​ជា​វិវាទ​មាន​លក្ខណៈ​ឯកជន​រវាង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ជាមួយ​គ្នា ឬ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ផ្សេង​គ្នា។

មាត្រា ៩១.-
ការ​ដោះស្រាយ​វិវាទ ត្រូវ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ភាគី​ណាមួយ ឬ ភាគី​ទាំង​សង្ខាង​នៅ​ក្នុង​វិវាទ​​ទៅ​ក្រុមប្រឹក្សា​ដែល​ភាគច្រើន​នោះ​ ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ។

[ 28 ] មាត្រា ៩២.-
ក្រុមប្រឹក្សា​ត្រូវ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ដោយ​ផ្អែក​តាម​លក្ខណៈ​ដែល​អាច​ទទួលយក​បាន​ដោយ​ភាគី​នៅ​ក្នុង​វិវាទ​ ទាំងសងខាង។ ក្នុង​ករណី​ភាគី​ណាមួយ​នៅ​ក្នុង​វិវាទ មិន​អាច​ទទួលយក​បាន​នូវ​ការ​សម្រុះសម្រួល​ដោះស្រាយ​ក្រុមប្រឹក្សា​ត្រូវ​ ណែនាំ​ភាគី​នោះ​អំពី​នីតិវិធី​តាម​ផ្លូវ​ច្បាប់​សម្រាប់​បន្ត​ដោះស្រាយ​ វិវាទ​នោះ។

មាត្រា ៩៣.-
ក្នុង​ករណី​មាន​សំណូមពរ ឬ ការ​តវ៉ា​នានា​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​សំណូមពរ ឬ ការ​តវ៉ា​នោះ​ឱ្យ​បាន​សមស្រប។ ក្នុង​ករណី​សំណូមពរ ឬ ការ​តវ៉ា​នោះ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​ចាត់​វិធានការ​ដោះស្រាយ រួច​ហើយ​ត្រូវ​ជូន​ដំណឹង​ទៅ​ប្រជាពលរដ្ឋ​វិញ។ ករណី​សំណូមពរ ឬ ការ​តវ៉ា​នោះ​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ឬ ក្រុមប្រឹក្សា​ដែល​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ។

មាត្រា ៩៤.-
ក្នុង​ការ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ក្រុមប្រឹក្សា​មិន​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ទៅលើ​បញ្ហា​ទាំងឡាយ​នា​ដែល​ ពាក់ព័ន្ធ ករណី​ដូច​ខាងក្រោម : - ការ​លែងលះ - អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​មាន​​លក្ខណៈ​ជា​បទ​ល្មើស​ឧក្រិដ្ឋ ឬ មជ្ឈិម - បទ​ល្មើស​ឧក្រិដ្ឋ ឬ មជ្ឈិម​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ឬ ករណី​ដែល​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌ​សណ្ដាប់ធ្នាប់​សាធារណៈ - វិវាទ​ដែល​កំពុង​ដោះស្រាយ​ដោយ​តុលាការ ឬ ដែល​មាន​សេចក្ដី​សម្រេច​គឺ​តុលាការ - វិវាទ​ដែល​ច្បាប់ ឬ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ឱ្យ​ស្ថាប័ន ឬ យន្តការ​

[ 29 ]ជាក់លាក់​ណា​មួយ​សម្រុះសម្រួល​ដោះស្រាយ។

មាត្រា ៩៥.-
នីតិវិធី​ក្នុង​ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ត្រូវ​ផ្អក​តាម​ច្បាប់ ឬ អនុក្រឹត្យ។

ផ្នែក​ទី ៧៖ បទប្បញ្ញត្តិ​ពិសេស​សម្រាប់​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ដែល​ស្ថិត​ក្នុង​ស្រុក[edit]

មាត្រា ៩៦.-
ក្រុមប្រឹក្សា​ស្រុក ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​របស់​ខ្លួន។

មាត្រា ៩៧.-
ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​​សម្រាប់​ការ​អភិវឌ្ឍ​តម​បែប​ប្រជាធិបតេយ្យ​នៅ​ ក្នុង​ស្រុក ក្រុមប្រឹក្សា​សង្កាត់​ត្រូវ : - ជួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​នីមួយៗ​ឱ្យ​​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ - រួម​មួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណជន នៅ​ក្នុង​ដំណើរការ​អភិបាលកិច្ច​នៅ​ក្នុងស្រុក និង​ឃុំ សង្កាត់ - ស្វែងយល់​និង​ឆ្លើយ​តប ចំពោះ​តម្រូវការ​ក្នុងស្រុក​របស់​ខ្លួន និង​សំណើ​របស់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់។

មាត្រា ៩៨.-
ក្រុមប្រឹក្សា​ស្រុក​ត្រូវ​មាន​គណនេយ្យភាព ចំពោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​និង​​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ស្រុក​អំពី​ជម្រើស សេចក្ដី​សម្រេច ការ​អនុវត្ត​របស់​ខ្លួន ព្រមទាំង​ផល​ប៉ះពាល់​នៃ​ជម្រើស សេចក្ដី​សម្រេច និង​ការ​អនុវត្ត​ទាំង​នោះ។

[ 30 ]

មាត្រា ៩៩.-
ក្រុមប្រឹក្សា​ស្រុក ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​វាយតម្លៃ​ឱ្យ​បាន​ទៀងទាត់​ពី​សមត្ថភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ និង​ធ្វើ​ការ​បណ្ដុះបណ្ដាល កសាង​សមត្ថភាព​ដល់​ក្រុម​ប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ព្រមទាំង​ធ្វើ​ការ​អប់ំ​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់​នីមួយៗ​ឱ្យ​បាន​ទៀងទាត់ ដើម្បី​បង្កើត ជំរុញ​និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​ទទួលស្គាល់​គុណភាព​នៃ​ការ​អប់រំ​បណ្ដុះបណ្ដាល ដែល​ស្រប​ជាមួយ​ខ្លឹមសារ​នៃ​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់។

មាត្រា ១០០.-
ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ឃុំ និង​ក្រុមប្រឹក្សា​សង្កាត់​ដែល​ពាក់ព័ន្ធ ត្រូវ​ដាក់​បញ្ចូល​យុទ្ធសាស្ត្រ កម្មវិធី និង​សកម្មភាព​ដែល​បាន​កំណត់ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​និង​សំណើ​របស់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​បី(០៣)​ឆ្នាំ​រំកិល​ ប្រចាំឆ្នាំ និង​ផែន​ការ​អភិវឌ្ឍ​រយៈពេល​ប្រាំ (០៥)ឆ្នាំ​របស់​ស្រុក និង​របស់​ឃុំ សង្កាត់​ព្រមទាំង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​ និង​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​របស់​ស្រុក​ និង​ឃុំសង្កាត់។

មាត្រា ១០១.-
បន្ទាប់ពី​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ក្រុមប្រឹក្សា​ស្រុក​ត្រូវ​សម្របសម្រួល និង​គាំទ្រ​ដល់​ការ​បង្កើន​សមត្ថភាព​ផ្នែក​រដ្ឋបាល ឬ ធនធាន​ផ្នែក​រដ្ឋបាល​ដែល​ចាំបាច់​ដល់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ មាន​សមត្ថភាព​ផ្នែក​រដ្ឋបាល ឬ ធនធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រាន់ និង​ជា​អចិន្ត្រៃយ៍​ដើម្បី :

  • - ជំរុញ ឬ ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ឬ បំពេញ​មុខងារ ភារកិច្ច​ចាំបាច់​មួយ ឬ ច្រើន

[ 31 ]

  • - បំពេញ​សមត្ថភាព​ផ្នែក​រដ្ឋបាល និង​ធនធាន​ផ្នែក​រដ្ឋបាល រួម​ទាំង​បុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ និង​សម្ភារៈ​ចាំបាច់​នានា។

មាត្រា ១០២.-
ការ​រៀបចំ​ចាត់ចែង​បង្កើន​សមត្ថភាព​ផ្នែក​រដ្ឋបាល ឬ ធនធាន​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​ឃុំ សង្កាត់ អាច​ធ្វើឡើង​ដោយ​អនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ពីរ ឬ ច្រើន​ប្រើប្រាស់​រួមគ្នា​នូវ​បុគ្គលិក ឧបករណ៍ ទ្រព្យសម្បត្តិ ឬ សម្ភារៈ​ខ្លះ ឬ ទាំងអស់​តាម​ការ​ចាំបាច់។

មាត្រា ១០៣.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​ស្រុក​បាន​ប្រឹងប្រែង​សម្របសម្រួល​បង្កើន​ សមត្ថភាព​ផ្នែក​រដ្ឋបាល ឬ ធនធាន​ផ្នែក​រដ្ឋបាល​ដល់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​រួចហើយ ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​នោះ​នៅ​តែ​មិនអាច​បំពេញ​ភារកិច្ច​ជា​មូលដ្ឋាន និង​ចាំបាច់​របស់​ខ្លួន​បាន ឬ មិន​អាច​ជំរុញ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ឱ្យ​ បាន​គ្រប់គ្រាន់​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​រាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​ជា​បន្ទាន់​ទៅ​រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ។ របាយការណ៍​ខាងលើ​នេះ ត្រូវ​ដាក់​បញ្ចូល​នូវ​អនុសាសន៍​សមស្រប​អំពី​សំណើ​កែតម្រូវ​កង្វះខាត​ទាំង​នេះ។

មាត្រា ១០៤.-
ក្នុង​ករណី​ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឯកភាព​តាម​របាយការណ៍​របស់​ ក្រុមប្រឹក្សា​ស្រុក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ធ្វើការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ឱ្យ​ មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ និង​ធ្វើការ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ឱ្យ​មាន ​ប្រសិទ្ធភាព។

[ 32 ]

មាត្រា ១០៥.-
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាច​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុមប្រឹក្សា​ ខេត្ត និង​គណៈ​អភិបាល​ខេត្ត​ដើម្បី​អនុវត្ត​បទប្បញ្ញត្តិ​ចាំបាច់​មួយ​ចំនួន​ក្នុង ​ផ្នែក​ទី ៧ នៃ​ច្បាប់​នេះ។

ផ្នែក​ទី ៨ រាជធានី​ភ្នំពេញ[edit]

មាត្រា ១០៦.-
ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​មាន​ដែន​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​ របស់​ខ្លួន សម្រាប់​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១០៧.-
ក្រុមប្រឹក្សា​សង្កាត់ និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ។

មាត្រា ១០៨.-
ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើ​ប្រតិភូកម្ម​មុខងារ និង​ភារកិច្ច​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១០៩.-
តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ និង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ផ្នែក​ទី ៩ ក្រុង​ក្រៅ​ពី​រាជធានី​ភ្នំពេញ[edit]

មាត្រា ១១០.-
ក្រុមប្រឹក្សា​ក្រុង​ត្រូវ​មាន​ដែន​សមត្ថកិច្ច​ក្នុង​តំបន់​របស់​ខ្លួន​ សម្រាប់​បង្កើត ជំរុញ​និង

[ 33 ]ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១១១.-
ក្រុមប្រឹក្សា​សង្កាត់​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សា​ក្រុង។

មាត្រា ១១២.-
ក្រុមប្រឹក្សា​ក្រុង​ត្រូវ​ធ្វើ​ប្រតិភូកម្ម​មុខងារ ភារកិច្ច ទៅ​ឱ្យ​ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១១៣.-
តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ជំពូក​ទី ៣៖ អំពី​គណៈកម្មាធិការ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល[edit]

ផ្នែក​ទី​ ១៖ គណៈកម្មាធិការ​របស់​ក្រុមប្រឹក្សា[edit]

មាត្រា ១១៤.-
ក្រុមប្រឹក្សា មាន​កាតព្វកិច្ច​រៀបចំ​ឱ្យ​មាន​គណៈកម្មាធិការ​ដូច​ខាងក្រោម :

  • គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស
  • គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ
  • គណៈកម្មាធិការ​លទ្ធកម្ម។

មាត្រា ១១៥.-
ក្រៅពី​គណៈកម្មាធិការ​ទាំង​បី​ខាងលើ​នេះ ក្រុមប្រឹក្សា​អាច​បង្កើត​គណៈកម្មាធិការ​ផ្សេង​ទៀត​ដើម្បី​ជួយ​ការ​ងារ​របស់ ​​ក្រុមប្រឹក្សា​តាម​ការ​ចាំបាច់។

Error: Numeric value expected

[ 35 ]

មាត្រា​ ១២១.-
ក្រុមប្រឹក្សា ត្រូវ​ទទួល​ខុសត្រូវ​រាល់​សេចក្ដី​សម្រេច និង​សកម្មភាព​របស់​គណៈកម្មាធិការ​នានា ដែល​ខ្លួន​បាន​បង្កើត​ឡើង និង​ទទួល​ខុសត្រូវ​ចំពោះ​ផលវិបាក​ពី​សកម្មភាព​របស់​គណៈកម្មាធិការ​ទាំង​នោះ។

មាត្រា ១២២.-
ក្រុមប្រឹក្សា ត្រូវ​ផ្ដល់​ការ​គាំទ្រ​កិច្ចការ​ផ្នែក​លេខាធិការដ្ឋាន និង​ការ​គាំទ្រ​ដទៃ​ទៀត​ដល់​គណៈកម្មាធិការ​នានា​ដែល​ខ្លួន​បាន​បង្កើត​ឡើង។

ផ្នែក​ទី​ ២ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស[edit]

មាត្រា ១២៣.-
គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស មាន​សមាសភាព :

  • អភិបាល ជា​ប្រធាន
  • ប្រធាន​អង្គភាព​ទាំងអស់​របស់​ក្រុមប្រឹក្សា
  • ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមប្រឹក្សា
  • ប្រធាន​មន្ទីរ អង្គភាព​នៃ​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​សេវា​សម្ភារៈ ឬ ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ ក្រុមប្រឹក្សា។
  • តំណាង​ផ្សេងៗ​ទៀត​តាម​ការ​ចាំបាច់។

មាត្រា ១២៤.-
គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ត្រូវ​ខិតខំ​ធានា​ឱ្យ​បាន​ថា ផែនការ​អភិវឌ្ឍ​និង​ថវិកា​របស់​ក្រសួង​ ស្ថាប័ន ឬ មន្ទីរ អង្គភាព​នានា​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​សេវា​សម្ភារៈ ឬ ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា ត្រូវ​បាន​ដាក់​បញ្ចូល​យ៉ាង​ត្រឹមត្រូវ​ទៅ​ក្នុង​ផែន​ការ​អភិវឌ្ឍ​រយៈពេល​ ប្រាំ (0៥)​ឆ្នាំ កម្មវិធី​វិនិយោគ​បី (០៣)​ឆ្នាំ រំកិល​ប្រចាំឆ្នាំ ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម និង​គម្រោង​ថវិកា

[ 36 ]​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១២៥.-
ក្រសួងមហាផ្ទៃ អាច​កំណត់​ឱ្យ​ ក្រុមប្រឹក្សា​ពីរ ឬ ច្រើន​ប្រើប្រាស់​រួម​គ្នា​នូវ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស។

មាត្រា ១២៦.-
ការ​បង្កើត ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ផ្នែក​ទី ៣ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ[edit]

មាត្រា ១២៧.-
សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ​ត្រូវ​ជ្រើសរើស​ចេញពី​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ជា​ស្ត្រី​នៅ​ ក្នុង​ក្រុមប្រឹក្សា​នោះ ឬ ស្ត្រី និង​បុរស នៅ​​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១២៨.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​មាន​សិទ្ធិ និង​មាន​ភារកិច្ច​ផ្ដល់​យោបល់​និង​លើក​អនុសាសន៍​ជូន​ក្រុមប្រឹក្សា គណៈអភិបាល អភិបាល និង​គណៈកម្មាធិការ​ដទៃ​ទៀត​របស់​ក្រុមប្រឹក្សា លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមភាព​យេនឌ័រ បញ្ហា​ស្ត្រី​និង​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​អំណាច មុខងារ និង​ភារកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១២៩.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​មាន​សិទ្ធិ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា គណៈកម្មាធិការ​នានា និង​គណៈអភិបាល។

[ 37 ]

មាត្រា ១៣០.-
ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ខាងលើ​នេះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ មាន​សិទ្ធិ​ទទួល​បាន​នូវ​របៀប​វារៈ​ប្រជុំ និង​ឯកសារ​សម្រាប់​កិច្ចប្រជុំ​ដូច​សមាជិក​អង្គប្រជុំ​ដទៃ​ទៀតដែរ។

មាត្រា ១៣១.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ អាច​ចាត់តាំង​សមាជិក​របស់​ខ្លួន​បាន​យ៉ាង​ច្រើន​ពីរ (០២)​រូប ដើម្បី​ចូលរួម​ក្នុង​រាល់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា គណៈ​អភិបាល​ និង​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា។ សមាជិក​ដែល​បាន​ចាត់តាំង​ទាំង​នេះ មាន​សិទ្ធិ​បញ្ចេញ​យោបល់​ក្នុង​កិច្ចប្រជុំ​នានា​ដូចគ្នា​នឹង​សមាជិក​ដទៃ​ទៀត​នៃ​អង្គប្រជុំ​ដែរ។

មាត្រា ១៣២.-
ក្នុង​ករណី​សមាជិក​ដែល​ត្រូវ​បាន​ចាត់តាំង​​ឱ្យ​ ចូលរួម​ក្នុង​កិច្ច​ប្រជុំ ដូច​មាន​ចែង​ក្នុង​មាត្រា ១៣១ ជា​សមាជិក​ក្រុមប្រឹក្សា សមាជិក​នោះ​មាន​សិទ្ធិ​បោះឆ្នោត​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​របស់​ ក្រុមប្រឹក្សា ប៉ុន្តែ​​មិនមាន​សិទ្ធិ​បោះ​ឆ្នោត​អនុម័ត​ក្នុង​កិច្ចប្រជុំ​របស់​គណៈ​ អភិបាល​បាន​ឡើយ។

មាត្រា ១៣៣.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ត្រូវ​រៀបចំ​របាយការណ៍​ប្រចាំឆ្នាំ ដើម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា។

មាត្រា ១៣៤.-
របាយការណ៍​ប្រចាំឆ្នាំ​ខាងលើ​នេះ ​ត្រូវ​​រួម​បញ្ចូល​នូវ : - ស្ថានភាព​រួម​នៃ​ការ​ចូលរួម​របស់​ស្ត្រី ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ និង​ស្ថានភាព​របស់​កុមារ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា - សមិទ្ធផល និង​បញ្ហា​ប្រឈម​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​​កុមារ និង​អនុសាសន៍ ដើម្បី​ពង្រីង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ

[ 38 ]​ស្ត្រី និង​កុមារ និងអនុសាសន៍ដើម្បីពង្រឹងគណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

  • -អនុសាសន៍​ដើម្បី​ធ្វើ​ឱ្យ ​ប្រសើរ​ឡើង​នូវ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា​ ១៣៥.-
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អាច​ចេញ​ប្រកាស​ណែនាំ​អំពី​​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និង​កុមារ​តាម​ការ​ចាំ​បាច់​ ដោយ​ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

ផ្នែក​ទី​ ៤ គណៈកម្មាធិការ​លទ្ធកម្ម[edit]

មាត្រា​ ១៣៦.-
គណៈកម្មាធិការ​លទ្ធកម្ម​មាន​សិទ្ធិ​ និង​ភារកិច្ច​ធានា​ឱ្យ​ សកម្មភាព​កិច្ច​លទ្ធកម្ម​ទាំងអស់​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ប្រព្រឹត្ត​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ បើក​ចំហ​តម្លាភាព មិន​លំអៀង​ ដោយ​អនុលោម​តាម​ច្បាប់​ បទប្បញ្ញត្តិ​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដើម្បី​​ការពារ​ផលប្រយោជន៍​របស់​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។

មាត្រា​ ១៣៧.-
ការ​បង្កើត​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​លទ្ធកម្ម​ ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

ផ្នែក​ទី​ ៥ គណៈអភិបាល​[edit]

មាត្រា​ ១៣៨.-
ត្រូវ​រៀបចំ​ឱ្យ​ មាន​គណៈអភិបាល​សម្រាប់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ។

[ 39 ] មាត្រា​ ១៣៩.-
គណៈ​អភិបាល​រួម​មាន​ ប្រធាន​មួយ​រូប​ ដែល​ហៅថា​ អភិបាល​ និង​អភិបាល​រង​មួយ​ចំនួន។

មាត្រា​ ១៤០.-
គណៈអភិបាល​រាជធានី​ភ្នំពេញ​​មាន​ចំនួន​យ៉ាង​ច្រើន​ប្រាំពីរ​ (០៧)រូប។ គណៈអភិបាល​ខេត្ត​មាន​ចំនួន​ពី​បី​ (០៣)រូប​ ទៅ​ប្រាំពីរ​ (០៧) រូប។ គណៈអភិបាល​ក្រុង​ ស្រុក​ ខណ្ឌ​មាន​ចំនួន​ពី​បី​ (០៣)រូប​ ទៅ​ប្រាំ​ (០៥)រូប។ ចំនួន​​ជាក់ស្ដែង​នៃ​គណៈអភិបាល​ សម្រាប់​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ។

មាត្រា​ ១៤១.-
អភិបាល​​រាជធានី​ អភិបាល​ខេត្ត​​ ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ តាម​សេចក្ដី​ស្នើ​សុំ​​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ អភិបាល​រង​រាជធានី​ អភិបាល​​រង​ខេត្ត​​ អភិបាល​ក្រុង​ អភិបាល​​ស្រុក​ អភិបាល​ខណ្ឌ​ ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ​ តាម​សំណើ​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ អភិបាល​រង​ក្រុង​​ អភិបាល​រង​ស្រុក​ អភិបាល​រង​ខណ្ឌ​ ត្រូវ​តែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា​ ១៤២.-
អភិបាល​រាជធានី​ អភិបាល​ខេត្ត​ ត្រូវ​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ ក្របខ័ណ្ឌ​​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណ​សម្បត្តិ​ដូច​ខាង​ក្រោម :

  • មាន​ឋានន្តរសក្ដិ​ឧត្តម​មន្ត្រី​
  • មាន​អាយុ​ចាប់​ពី​សាមសិបប្រាំ​ (៣៥)ឆ្នាំ​​ឡើង​ គិត​ដល់​ថ្ងៃ​តែងតាំង​
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំពីរ​ (០៧)​​ឆ្នាំ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​​ទទួល​ស្គាល់​ដោយ​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

[ 40 ]

  • មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​​ក្នុង​រយៈពេល​នៃ​ការ​តែងតាំង
  • មិន​ធ្លាប់​មាន​ទោស​ឧក្រិដ្ឋ​​ ឬ​ មជ្ឈិម​​ណា​មួយ។

មាត្រា​ ១៤៣.-
អភិបាល​រង​រាជធានី​ អភិបាល​​រង​ខេត្ត​ ត្រូវ​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ ក្រសួង​មហាផ្ទៃ​​ដែល​មាន​លក្ខណៈ​សម្បត្តិ​ ដូច​ខាង​ក្រោម :

  • មាន​ឋានន្តរសក្ដិ​ ចាប់​ពី​វរមន្ត្រី​ឡើង​ទៅ​
  • មាន​អាយុ​ចាប់​ពី​សាមសិបប្រាំ (៣៥)ឆ្នាំ​ឡើង​ គិត​ដល់​ថ្ងៃតែងតាំង
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​​​ចំនួន​ប្រាំ (០៥) ឆ្នាំ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួល​ស្គាល់​​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា
  • មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​​ក្នុង​រយៈពេល​​នៃ​ការ​តែងតាំង
  • មិន​ធ្លាប់​មាន​ទោស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ណា​មួយ។

មាត្រា​ ១៤៤.-
អភិបាល​ក្រុង​ អភិបាល​ស្រុក​ អភិបាល​ខណ្ឌ​ ត្រូវ​ធ្វើការ​ជ្រើសរើស​ពី​ក្នុង

[ 41 ]​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណ​​សម្បត្តិ​ ដូច​ខាង​ក្រោម : -មាន​ឋានន្តរសក្ដិ​ចាប់​ពី​អនុមន្ត្រី​ឡើង​ -មាន​អាយុ​ ចាប់​ពី​សាមសិប​(៣០)ឆ្នាំ​ឡើង​ គិត​ដល់​ថ្ងៃ​តែងតាំង -មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំ (០៥) ឆ្នាំ​​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ -មាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​ក្នុង​រយៈពេល​​នៃ​ការ​តែងតាំង -មិន​ធ្លាប់​មាន​ទោសឧក្រិដ្ឋ​​ ឬ​ មជ្ឈិម​ណា​មួយ។

មាត្រា​ ១៤៥.-

  • អភិបាល​រង​ក្រុង​ អភិបាល​រង​​ស្រុក​ អភិបាល​រង​ខណ្ឌ​ ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ ដែល​ស្ថិត​​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ក្រម​ការ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម :​
  • មាន​ឋានន្តរសក្ដិ​ចាប់​ពីនាយ​ក្រម​ការ​ឡើង
  • មាន​អាយុ​ចាប់​ពី​ម្ភៃ​ប្រាំ​(២៥) ឆ្នាំ​ឡើង​ គិត​​ដល់​ថ្ងៃ​តែងតាំង
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​បី​(០៣)​ឆ្នាំ ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា
  • មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​ក្នុង​រយៈពេល​នៃ​ការ​តែងតាំង
  • មិន​ធ្លាប់​មាន​​ទោស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ណា​មួយ។

មាត្រា​ ១៤៦.-
ក្នុង​ករណី​ចាំបាច់​ អភិបាល​ អភិបាល​រង​ អាច​​​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ ក្រៅ​ពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ប៉ុន្តែ​​មន្ត្រី​នោះ​ត្រូវ​​មាន​ លក្ខណ​សម្បត្តិ​ សមស្រប​តាម​មាត្រា​ ១៤២​ មាត្រា​ ១៤៣​ មាត្រា​ ១៤៤​ និង​មាត្រា​ ១៤៥​ នៃ​ច្បាប់​នេះ។

មាត្រា​ ១៤៧.-
អភិបាល​ អភិបាល​រង​ មាន​អាណត្តិ​ការងារ​​មិន​លើស​ពី​បួន​ (០៤)ឆ្នាំ។ អភិបាល​ អភិបាល​រង​អាច​​ត្រូវ​បាន​តែងតាំង​បាន​បួន​ (០៤)ឆ្នាំ​ទៀត​ សម្រាប់​អាណត្តិ​ទី​ ២​ របស់​ខ្លួន​​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល។

មាត្រា​ ១៤៨.-
អភិបាល​​ អភិបាល​រង​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សា​​ឡើយ។

មាត្រា​ ១៤៩.-
អភិបាល​ អភិបាលរង​អាច​ចូល​រួម​គ្រប់​អង្គ​ប្រជុំ​ និង​មាន​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​អង្គ​ប្រជុំ​របស់​ក្រុមប្រឹក្សា​បាន​ តែ​មិន​អាច​ធ្វើ​​ការ​បោះឆ្នោត​បាន​ឡើយ។

[ 42 ]

មាត្រា​ ១៥០.-
អភិបាល​ អភិបាល​រង​ ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​​នៅ​មុន​ពេល​បញ្ចប់​អាណត្តិ​ការងារ​ប្រសិន​បើ​សាមី​ខ្លួន​ :​

  • ដាក់​ពាក្យ​លាលែង​​ជា​លាយលក្ខណ៍​អក្សរ​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឬ
  • ត្រូវ​បាន​ដក​ហូត​ពី​មុខ​តំណែង។

មាត្រា​ ១៥១.-
អភិបាល​​ អភិបាល​រង​ណា​មួយ​ ត្រូវ​ដក​ហូត​​​ពី​​មុខ​តំណែង​មាន​មុន​ពេល​បញ្ចប់​អាណត្តិ​ការងារ​ ក្នុង​​ករណី​ណា​មួយ​ដូច​ខាង​​ក្រោម :

  • បាត់បង់​លក្ខណ​សម្បត្តិ​ជា​អភិបាល​ ឬ​ អភិបាល​រង​
  • អសមត្ថភាព
  • បំពេញ​ការងារ​មិន​បាន​ល្អ​
  • មាន​បញ្ហា​សុខភាព​ ឬ​ បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ដោយ​មាន​លិខិត​បញ្ជាក់​​​​​​​​​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
  • បោះបង់​ចោល​ការងារ​
  • ប្រព្រឹត្ត​ខុស​ឆ្គង​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ។

មាត្រា​ ១៥២.-
ក្រុមប្រឹក្សា​ អាច​ស្នើ​ជា​លាយលក្ខណ៍​អក្សរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ដកហូត​អភិបាល​ អភិបាល​រង​ចេញ​ពី​មុខ​ដំណែង​ ដោយ​ផ្អែក​តាម​ករណី​ណា​មួយ​ក្នុង​ចំណោម​ករណី​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១៥១​ នៃ​ច្បាប់​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​ សំណើ​ខាង​លើ​នេះ​ ដើម្បី​​ធ្វើ​សេចក្ដី​រាយការណ៍​​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ ពិនិត្យ​សម្រេច​ចំពោះ​អភិបាល​​រាជធានី​អភិបាល​ខេត្ត​ អភិបាល​រាជធានី​ អភិបាល​រង​ខេត្ត​ អភិបាល​ក្រុង​ អភិបាល​ស្រុក អភិបាល​ខណ្ឌ។ ចំពោះ​អភិបាល​រង​​ក្រុង​ ស្រុក​ ខណ្ឌ​ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ដោះស្រាយ​ជា​បន្ទាន់។

[ 43 ] មាត្រា ១៥៣.-
អភិបាល​ អភិបាល​រង​ ត្រូវ​ទទួល​ប្រាក់​បៀវត្ស​ និង​អាច​ទទួល​កម្រៃ​ផ្សេងៗ​ទៀត​ដែល​​សមស្រប​នឹង​មុខ​តំណែង​នេះ។ ប្រាក់​បៀវត្ស និង​កម្រៃ​ផ្សេងៗ​ទៀត​របស់​អភិបាល អភិបាលរង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មាត្រា ១៥៤.-
អភិបាល មាន​តួនាទី​ជា​តំណាង​ក្រសួង ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ណែនាំ សម្របសម្រួល តម្រង់​ទិស​មន្ទីរ អង្គភាព ខ្សែ​បណ្ដោយ​របស់​ក្រសួង ស្ថាប័ន​នានា​របស់​និង​ទីភ្នាក់ងារ​នានារបស់​​រាជរដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា។ អភិបាល ត្រូវ​ធ្វើ​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការងារ សន្តិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ច្បាប់ និង​សិទ្ធិ​មនុស្ស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក្នុង​តួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ត្រូវ​មាន​គណនេយ្យភាព ចំពោះ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង ស្ថាប័ន​នានា។ ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាច​ស្នើ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ដើម្បី​ កំណត់​តួនាទី សិទ្ធិ​អំណាច​របស់​អភិបាល​ក្នុង​តួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​នានា តាម​ការ​ចាំបាច់។

មាត្រា ១៥៥.-
គណៈអភិបាល ត្រូវ​ផ្ដល់​យោបល់​ជូន​ក្រុមប្រឹក្សា រាយការណ៍​ជូន​ក្រុមប្រឹក្សា និង​ជា​អ្នក​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា។ គណៈអភិបាល ត្រូវ​ជួយ​ក្រុមប្រឹក្សា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​សម្រេច​បាន​នូវ​ការ​អនុវត្ត​

[ 44 ] មុខងារ សិទ្ធិ​អំណាច និង​ភារកិច្ច​របស់​ខ្លួន ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ១៥៦.-
គណៈអភិបាល ត្រូវ​ជួយ​ក្រុមប្រឹក្សា​ក្នុង​ការ​ពិនិត្យមើល​មុខងារ ភារកិច្ច និង​ធនធាន​ទាំងអស់ ដែល​បាន​បែងចែក ឬ បាន​ផ្ទេរ​ទៅ​ឱ្យ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​​ច្បាប់​នេះ ឬ ​ដែល​ស្របតាម​ច្បាប់​នេះ​រួចហើយ​ត្រូវ​ផ្ដល់​អនុសាសន៍​ដល់​ក្រុមប្រឹក្សា​ អំពី​របៀប​បំពេញ​មុខងារ ភារកិច្ច និង​ការ​ចាត់ចែង​ធនធាន​ទាំង​នោះ។

មាត្រា ១៥៧.-
ក្រុមប្រឹក្សា​ត្រូវ​ត្រួតពិនិត្យ​សកម្មភាព និង​ការ​អនុវត្ត​របស់​គណៈអភិបាល និង​អភិបាល។ ក្នុង​ករណី​ចាំបាច់ ក្រុមប្រឹក្សា​អាច​កោះ​អញ្ជើញ​គណៈអភិបាល ឬ អភិបាល និង​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​សាក​សួរ​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ ឬ វិសាមញ្ញ​របស់​ក្រុមប្រឹក្សា។

មាត្រា ១៥៨.-
គណៈអភិបាល ឬ អភិបាល​ដែល​បាន​សម្រេច ឬ បាន​អនុវត្ត​កិច្ចការ​ណាមួយ​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា ​ ហើយ​ពុំ​បាន​ទទួល​ការ​សម្រេច​ពី​ក្រុមប្រឹក្សា ការ​សម្រេច ឬ សកម្មភាព​នោះ ពុំ​មាន​សុពលភាព​បាន​ឡើយ។

មាត្រា ១៥៩.-
គណៈអភិបាល ត្រូវ​រាយការណ៍​ជូន​ក្រុមប្រឹក្សា​អំពី​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​ ក្រុមប្រឹក្សា និង​សកម្មភាព​ដែល​បាន​អនុវត្ត​ដោយ​គណៈអភិបាល និង​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា ក្នុង​ចន្លោះ​អង្គប្រជុំ​សាមញ្ញ​មួយ​ទៅ​អង្គប្រជុំ​សាមញ្ញ​មួយទៀត​របស់​ ក្រុមប្រឹក្សា។

មាត្រា ១៦០.-
គណៈអភិបាល​ត្រូវ​ផ្ដល់​យោបល់ និង​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ការ​រៀបចំ​រចនាសម្ព័ន្ធ ប្រព័ន្ធ​ និង​ធនធាន​របស់​ក្រុមប្រឹក្សា ដើម្បី​ទទួល​យក

[ 45 ] មុខងារ ​ភារកិច្ច និង​ធនធាន ដែល​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ ក្រុម​ប្រឹក្សា​ដោយ​ច្បាប់​នេះ ឬ​ដែល​ស្របតាម​ច្បាប់​នេះ។

មាត្រា ១៦១.-
គណៈអភិបាល ក្នុង​នាម​ក្រុមប្រឹក្សា ត្រូវ​មាន​វិធាន​ការ​ដើម្បី​ធានា​ឱ្យ មន្ត្រី អង្គភាព​និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន និង​បំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា ព្រមទាំង​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ប្រកបដោយ​ប្រសិទ្ធភាព។

មាត្រា ១៦២.-
គណៈអភិបាល ត្រូវ​ផ្ដល់​អនុសាសន៍ និង​ដាក់​ជូន​ក្រុមប្រឹក្សា ដើម្បី​ពិភាក្សា​សម្រេច​អំពី :

  • - ការ​បង្កើត ឬ រំសាយ​អង្គភាព
  • - ការ​រៀបចំ​តួនាទី ភារកិច្ច និង​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក
  • - ការ​តែងតាំង ការ​ដំឡើង​ឋានន្តរស័ក្តិ និង​ការ​បញ្ឈប់​បុគ្គលិក​ ដោយ​ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ការ​គ្រប់គ្រង​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការ​កំណត់​លក្ខណ​សម្បត្តិ​នៃ​ការ​ជ្រើសរើស ការ​តែងតាំង ការកំណត់​ប្រាក់​បៀវត្ស និង​ប្រាក់​កម្រៃ​ផ្សេង​ៗ​ទៀត​នៃ​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការកំណត់​នីតិវិធី​រដ្ឋបាល និង​ហិរញ្ញវត្ថុ សម្រាប់​អង្គភាព និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការកំណត់​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា និង​បុគ្គលិក​របស់​ខ្លួន។

មាត្រា ១៦៣.-
គណៈអភិបាល ត្រូវ​រៀបចំ​ដាក់​ជូន​ក្រុមប្រឹក្សា​របស់​ខ្លួន​ដើម្បី​ពិនិត្យ និង​អនុម័ត​នូវ :

  • - កម្មវិធី​វិនិយោគ​បី(០៣)ឆ្នាំ​រំកិល​ប្រចាំឆ្នាំ និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ
  • - ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ(០៥)​ឆ្នាំ​និង ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់​ឆ្នាំ និង

[ 46 ]

  • - របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ដូច​មាន​ចែង​ក្នុង​មាត្រា ៥០ នៃ​ច្បាប់​នេះ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច ​របស់​ខ្លួន។

មាត្រា ១៦៤.-
គណៈអភិបាល ត្រូវ​លើក​សំណើ​ទៅ​ក្រុមប្រឹក្សា ដើម្បី​កំណត់​អំពី​យុទ្ធសាស្ត្រ និង​របៀប​នៃ​ការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចាំបាច់​ផ្សេង​ៗ​រួមទាំង​ផែនការ​ អភិវឌ្ឍ​ជាមួយ :

  • - ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា
  • - ​ផ្នែក​ផ្សេង​ទៀត​របស់​ក្រុមប្រឹក្សា​ដែល​អនុវត្ត​មុខងារ និង​ភារកិច្ច​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន
  • - ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល
  • - ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត។

ការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចាំបាច់​ផ្សេងៗ រួម​ទាំង​ផែនការ​អភិវឌ្ឍ​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ផ្ទាល់ ឬ ដោយ​គណៈអភិបាល​ក្នុង​នាម​ក្រុមប្រឹក្សា។

មាត្រា ១៦៥.-
គណៈអភិបាល​ត្រូវ​រាយការណ៍​ជូន​គ្រប់​អង្គប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ ជា​មួយ​នឹង​អនុសាសន៍​ចាំបាច់​នានា សម្រាប់​លើក​កម្ពស់​ការ​អនុវត្ត :

  • មុខងារ​ជា​កាតព្វកិច្ច​ដែល​បាន​ផ្ទេរ​ឱ្យ​ក្រុមប្រឹក្សា
  • មុខងារ​ជា​ជម្រើស​របស់​ក្រុមប្រឹក្សា
  • កម្មវិធី​វិនិយោគ​បី(០៣)​ឆ្នាំ​រំកិល​ប្រចាំឆ្នាំ និង​ផែនការ​អភិវឌ្ឍ​រយៈ​ពេល​ប្រាំ(០៥) ឆ្នាំ​របស់​ក្រុមប្រឹក្សា​ រួម​ទាំង​សមាសភាព​​នៃ​ផែនការ​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​របស់ :
    • ក្រុមប្រឹក្សា​រួមគ្នា
    • ប្រភេទ​ក្រុមប្រឹក្សា​ផ្សេងៗ
    • ក្រសួង ស្ថាប័ន ឬ មន្ទីរ អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល
    • ដៃគូ​ពាក់ព័ន្ធ​នានា។

[ 47 ]

  • គម្រោង​ថវិកា​ប្រចាំឆ្នាំ និង​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
  • ដីកា​របស់​ក្រុមប្រឹក្សា។

មាត្រា ១៦៦.-
គណៈអភិបាល ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ដើម្បី​ធានា​ឱ្យ​ផែនការ​សកម្មភាព និង​ថវិកា​របស់​បណ្ដា​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល​ដែល​ផ្ដល់​សេវា សម្ភារៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ផ្ទាល់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ(០៥)ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី(០៣)​ឆ្នាំ​រំកិល​ប្រចាំឆ្នាំ ព្រម​ទាំង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១៦៧.-
គណៈអភិបាល ត្រូវ​លើក​ទឹកចិត្ត សម្របសម្រួល និង​គាំទ្រ​ដល់​សមាជិក​ក្រុមប្រឹក្សា​បុគ្គលិក​របស់​ក្រុមប្រឹក្សា ដើម្បី​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សា និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​បន្ទាន់ នៅ​ពេល​ដែល​បាន​ឃើញ ឬ ដែល​បាន​សង្ស័យ​ដោយមាន​ហេតុផល ឬ ដែល​មាន​ការ​ប្ដឹងតវ៉ា ឬ ប្ដឹង​បរិហារ អំពី​ការ​រំលោភ​អំណាច​ដោយ​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ ក្រុមប្រឹក្សា។

មាត្រា ១៦៨.-
គណៈអភិបាល ត្រូវ​ផ្ដល់​អនុសាសន៍​ជូន​ក្រុមប្រឹក្សា​ពី​ការ​បង្កើត​គណៈកម្មាធិការ​នានា​ តាម​ការ​ចាំបាច់ ដើម្បី​ជួយ​ដល់​ក្រុមប្រឹក្សា​ក្នុង​ការ​អនុវត្ត​ការងារ​អនុលោម​តាម​ច្បាប់​ នេះ។

មាត្រា ១៦៩.-
គណៈអភិបាល​ត្រូវ​ធានា​ឱ្យ​មាន​ក្ដារ​បិទ​ផ្សាយ​ព័ត៌មាន និង​មធ្យោបាយ​ផ្សព្វផ្សាយ

[ 48 ]​ព័ត៌មាន​ផ្សេងៗ​ទៀត តាម​តម្រូវការ​របស់​ក្រុមប្រឹក្សា​របស់​ខ្លួន។ រាល់​ឯកសារ​ទាំងអស់​ដែល​បាន​បោះពុម្ព​ផ្សាយ​ស្របតាម​ច្បាប់​នេះ ត្រូវ​តែ​បិទផ្សាយ​នៅ​លើ​ក្ដារ​ព័ត៌មាន ឬ ត្រូវ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​បាន​ផ្សេងៗ​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ ក្រុមប្រឹក្សា។

មាត្រា ១៧០.-
គណៈអភិបាល ត្រូវ​ធានា​ឱ្យ​ សាធារណជន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​មើ​ព័ត៌មាន​នានា​នៅ​លើ ​ក្ដារ​បិទផ្សាយ​ព័ត៌មាន ហើយ​ត្រូវ​ធានា​ថែរក្សា​ការពារ​សុវត្ថិភាព​ក្ដារ​ព័ត៌មាន ដែល​មាន​ក្នុង​​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១៧១.-
គណៈអភិបាល ត្រូវ​ធ្វើ​ការ​បែងចែក​ភារកិច្ច​ជា​លាយល័ក្ខណ៍​អក្សរ​នូវ​កិច្ច​ការ​ដែល​ស្ថិតនៅ​ក្នុង​សិទ្ធិអំណាច​របស់​ខ្លួន។

មាត្រា ១៧២.-
ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាច​លើក​សំណើ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​កំណត់​ នូវ​តួនាទី ភារកិច្ច និង​របៀប​របប​ការងារ​របស់​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​អនុក្រឹត្យ។

ជំពូក​ទី ៤៖ អំពី​បុគ្គលិក និង​អង្គភាព​របស់​ក្រុមប្រឹក្សា[edit]

ផ្នែក​ទី ១ បុគ្គលិក​របស់​ក្រុមប្រឹក្សា[edit]

មាត្រា ១៧៣.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​មាន​បុគ្គលិក​ក្រុមប្រឹក្សា​របស់​ខ្លួន។ បុគ្គល​ក្រុមប្រឹក្សា គឺ​ជា​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ដែល​បាន​តែងតាំង​ដោយ​ក្រុម ឬ ជា​បុគ្គលិក​ដែល​បាន​តែងតាំង​ឱ្យ​ ទៅ​បំពេញ​ការងារ​ជាមួយ​ក្រុមប្រឹក្សា ឬ ជា

[ 49 ]​បុគ្គលិក​ដែល​ត្រូវ​បាន​រៀបចំ​ឡើងវិញ​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ស្របតាម​ បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។ សមាជិក​ក្រុមប្រឹក្សា មិនមែន​ជា​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ឡើយ។

មាត្រា ១៧៤.-
បុគ្គលិក​របស់​ក្រុមប្រឹក្សា ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​របស់​គណៈ​អភិបាល​ក្នុង​នាម​ក្រុមប្រឹក្សា ​របស់​ខ្លួន។

មាត្រា ១៧៥.-
បុគ្គលិក​ក្រុមប្រឹក្សា មិន​ត្រូវ​បញ្ចូល​នូវ​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល ឬ មន្ត្រី​ដទៃ​ទៀត​ដែល​អនុវត្ត​ភារកិច្ច​ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ ច្បាប់ និង​សិទ្ធិ​មនុស្ស​ក្នុង​នាម​រាជរដ្ឋាភិបាល​ឡើយ។

មាត្រា ១៧៦.-
បុគ្គលិក​ដែល​ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង​ដោយ​ក្រុមប្រឹក្សា ត្រូវ​ដំណើរការ​តាម​ការ​ប្រកួតប្រជែង​ដែល​មាន​តម្លាភាព។ ក្នុង​ដំណើរការ​ជ្រើសរើស និង​តែងតាំង​បុគ្គលិក​របស់​ក្រុមប្រឹក្សា ត្រូវ​ធានា​ឱ្យ​មាន​ចំនួន​ស្ត្រី​សមស្រប​នៅ​មុខ​តំណែង​ប្រធាន ឬ អនុប្រធាន អង្គភាព និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា។ ការ​ជ្រើសរើស និង​ការ​តែងតាំង​នេះ ​ត្រូវ​ធ្វើ​ឱ្យ ​ស្រប​ទៅតាម​​បទប្បញ្ញត្តិ​ស្ដីពី​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១៧៧.-
ក្រុមប្រឹក្សា​ត្រូវ​សម្រេច​អំពី​ការ​តែងតាំង ការ​បណ្ដេញ​ចោល ការ​កម្រិត​ប្រាក់​បៀវត្ស និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត សម្រាប់​មុខ​តំណែង​បុគ្គលិក​របស់​ខ្លួន។ ការ​តែងតាំង ការ​បណ្ដេញ​ចោល ការ​កម្រិត​ប្រាក់​បៀវត្ស និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​បុគ្គលិក​​ក្រុមប្រឹក្សា ត្រូវ​ធ្វើ​ឡើង​ឱ្យ​ ស្រប​ទៅតាម​បទប្បញ្ញត្តិ​ស្ដីពី​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

[ 50 ] មាត្រា ១៧៨.-
បុគ្គលិក​ទាំងអស់ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​គណនេយ្យ​ភាព​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​គ្រប់គ្រង​ផ្ទាល់​របស់​ខ្លួន និង​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​គណនេយ្យភាព​ដោយ​ប្រយោល​ចំពោះ​នាយករដ្ឋបាល អភិបាល គណៈអភិបាល និង​ក្រុមប្រឹក្សា​តាម​ឋានានុក្រម។

មាត្រា ១៧៩.-
រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ ត្រូវ​មាន​ប្រធាន​ហិរញ្ញវត្ថុ​មួយ​រូប។ ប្រធាន​ហិរញ្ញវត្ថុ​នេះ ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា ដើម្បី​បំពេញ​ភារកិច្ច​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៨០.-
ប្រធាន​ហិរញ្ញវត្ថុ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ការងារ​លទ្ធកម្ម និង​ធានា​ដល់​ការ​ធ្វើ​សវនកម្ម​ឱ្យ​ បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​នេះ​ និង​លិខិត​បទដ្ឋាន​នានា ដែល​ធ្វើឡើង​ស្របតាម​ច្បាប់​នេះ។

មាត្រា ១៨១.-
ក្រុមប្រឹក្សា​ស្រុក ត្រូវ​មាន​អង្គភាព​មួយ​សម្រាប់​គាំទ្រ​ឃុំ សង្កាត់។ អង្គភាព​គាំទ្រ​ឃុំ សង្កាត់​ត្រូវ​មាន​ប្រធាន​មួយ​រូប។ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គភាព​គាំ​ទ្រ​ឃុំ សង្កាត់​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៨២.-
បុគ្គលិក​ក្រុមប្រឹក្សា ត្រូវ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​របស់​ខ្លួន ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល។

[ 51 ]

ផ្នែក​ទី ២ នាយករដ្ឋបាល[edit]

មាត្រា ១៨៣.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​មាន​នាយករដ្ឋបាល​មួយ​រូប​ដែល​តែងតាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ១៨៤.-
នាយករដ្ឋបាល មាន​តួនាទី​ជា​ជំនួយការ​ក្នុង​ការ​ចាត់ចែង​កិច្ចការ​រដ្ឋបាល និង​ធានា​និរន្តរភាព​កិច្ចការ​រដ្ឋបាល​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល​របស់​ខ្លួន។ ក្នុង​តួនាទី​ខាងលើ​នេះ នាយករដ្ឋបាល​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍ និង​មាន​គណនេយ្យភាព ចំពោះ​ក្រុមប្រឹក្សា និង​គណៈអភិបាល​របស់​ខ្លួន។

មាត្រា ១៨៥.-
នាយករដ្ឋបាល មាន​តួនាទី ភារកិច្ច​ដូច​ខាងក្រោម : - អនុវត្ត​កិច្ចការ​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល - ធានា​ឱ្យ​អង្គភាព បុគ្គលិក​របស់​ក្រុមប្រឹក្សា អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល​របស់​ខ្លួន - អនុវត្ត​ដីកា​របស់​ក្រុមប្រឹក្សា - ចូលរួម និង​មាន​យោបល់​រាល់​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា គណៈកម្មាធិការ​របស់​ក្រុមប្រឹក្សា និង​គណៈអភិបាល ប៉ុន្តែ​ពុំ​មាន​សិទ្ធិ​បោះឆ្នោត​បាន​ឡើយ -ផ្ដល់​យោបល់​ដល់​ក្រុមប្រឹក្សា ដល់​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា ដើម្បី​ក្រុមប្រឹក្សា​សម្រេច​បាន​នូវ​គោល​បំណង​ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ -ផ្ដល់​យោបល់​ដល់​គណៈអភិបាល ដើម្បី​គណៈអភិបាល​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព។

[ 52 ]


មាត្រា ១៨៦.-
គណៈអភិបាល ​អាច​ធ្វើ​ប្រតិភូកម្ម​ការងារ​ទៅ​ឱ្យ នាយក​រដ្ឋបាល​នូវ​កិច្ចការ​ណាមួយ​ដែល​ស្ថិត​ក្នុង​វិសាល​ភាព​ការងារ​របស់​ គណៈ​អភិបាល ដើម្បី​លើក​យោបល់​ជូន​គណៈអភិបាល​សម្រេច។

មាត្រា ១៨៧.-
នាយករដ្ឋបាល ត្រូវ​ធាន​ឱ្យ​ប្រធាន​ហិរញ្ញវត្ថុ​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ។

មាត្រា ១៨៨.-
ល័ក្ខខ័ណ្ឌ​នៃ​ការ​​តែងតាំង​ តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​របស់​នាយករដ្ឋបាល ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ផ្នែក​ទី​ ៣ អង្គភាព​របស់​ក្រុមប្រឹក្សា[edit]

មាត្រា ១៨៩.-
ក្រុមប្រឹក្សា​ត្រូវ​មាន​អង្គភាព​នានា​របស់​ខ្លួន តាម​ការ​ចាំបាច់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​លើក​សំណើ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ដើម្បី​ឱ្យ​ ក្រុមប្រឹក្សា​កំណត់​នូវ​ការ​រៀបចំ​អង្គភាព ការ​កំណត់​មុខងារ ភារកិច្ច និង​ការ​រៀបចំ​មុខតំណែង​បុគ្គលិក​ក្នុង​អង្គភាព​នានា​របស់​ខ្លួន​ឱ្យ​បាន​ សមស្រប។

មាត្រា ១៩០.-
អង្គភាព​របស់​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ​របស់​គណៈអភិបាល​ក្នុង​នាម​ក្រុមប្រឹក្សា​របស់​ខ្លួន។

មាត្រា ១៩១.-
អង្គភាព​នីមួយៗ ត្រូវ​ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​ប្រធាន​អង្គភាព។

[ 53 ] ប្រធាន​អង្គភាព​នីមួយៗ ត្រូវ​ទទួលខុសត្រូវ និង​មាន​គណនេយ្យ​ភាព​ផ្ទាល់​ចំពោះ​នាយករដ្ឋបាល។

ជំពូក​ទី ៥៖ អំពី​ដំណើរការ​អនុវត្ត[edit]

ផ្នែក​ទី ១ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យនៅ​ថ្នាក់​ក្រោម​ជាតិ[edit]

មាត្រា ១៩២.-
ត្រូវ​បង្កើត​ឱ្យ​ មាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់​ក្រោម​ជាតិ ហៅ​កាត់​ថា “គ.ជ.អ.ប” ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៩៣.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ មាន​សមាជិក​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល។

មាត្រា ១៩៤.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​អនុ​គណៈកម្មាធិការ​មុខងារ និង​ធនធាន​ អនុ​គណៈកម្មាធិការ​កិច្ចការ​សារពើពន្ធ និង ហិរញ្ញវត្ថុ នឹង​អនុ​គណៈកម្មាធិការ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​និង​អនុ​ គណៈកម្មាធិការ​ផ្សេងៗ​ទៀត​ជា​ជំនួយការ។ តួនាទី ភារកិច្ច និង​សមាសភាព​នៃ​អនុ​គណៈកម្មាធិការ​ខាងលើ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ។

[ 54 ] មាត្រា ១៩៥.-
អនុ​គណៈកម្មាធិការ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល មុន​ពេល​ផ្ដល់​អនុសាសន៍​ដល់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​ បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១៩៦.-
អនុ​គណៈកម្មាធិការ​នីមួយៗ អាច​បង្កើត​ក្រុម​ការងារ​មួយ ឬ ច្រើន​តាម​ការ​ចាំបាច់​ដើម្បី​សិក្សា និង​រាយការណ៍អំពី​ការងារ​ដែល​ស្ថិត​នៅ​ក្នុង​ភារកិច្ច និង​សិទ្ធិអំណាច​របស់​អនុ​គណៈកម្មាធិការ។

មាត្រា ១៩៧.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​មាន​លេខាធិការដ្ឋាន​មួយ​ជា​សេនាធិការ។ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ស្ថិតនៅ​ក្នុង​ក្រសួងមហាផ្ទៃ។ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​លេខាធិការដ្ឋាន ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​ អភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១៩៨.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ប្រជុំ​យ៉ាង​តិច​ពី​​(០២)​ខែ​ម្ដង។

មាត្រា ១៩៩.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន។

[ 55 ] មាត្រា ២០០.-
ផ្អែក​តាម​លក្ខខណ្ឌ​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ការ​ទទួល​ខុសត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម ​ជាតិ។ ការ​កំណត់ និង​ការ​ផ្ទេរ​មុខងារ​​ខាង​លើ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​រួម​ជាមួយ​នឹង :

  • ការ​ផ្ទេរ​ធនធាន​រួម​មាន ចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ
  • ការ​ផ្ដល់​លទ្ធភាព​ និង​អំណាច​ ដើម្បី​ទទួល​បាន​ធនធាន​​ចាំបាច់​រួម​មាន​ ចំណូល​​ហិរញ្ញវត្ថុ​ បុគ្គលិក​ ទ្រព្យ​សម្បត្តិ​ និង​សមត្ថភាព​​សម្រាប់​គ្រប់គ្រង​ និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ
  • ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។

មាត្រា ២០១.-
ក្នុង​ពេល​ដែល​រង់ចាំ​ការ​ផ្ទេរ​មុខងារ និង​ភារកិច្ច​ដល់​ក្រុមប្រឹក្សា​នានា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​ធានា​ឱ្យ​ បាន​ថា ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​បាន​ធ្វើ​សមាហរណកម្ម​នូវ​ ផែនការ​អភិវឌ្ឍ និង​ថវិកា​របស់​ខ្លួន​នៅ​ថ្នាក់​ក្រោម​ជាតិ​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍ និង ថវិកា​របស់​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ។

មាត្រា ២០២.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​​ជាតិ​ ត្រូវ​ធានា​ឱ្យ​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៅ​ថ្នាក់​ជាតិ មន្ទីរ​អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ក្រុម​ប្រឹក្សា​នានា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

[ 56 ] មាត្រា ២០៣.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ធានា​ឱ្យ​គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​នានា​មាន​សង្គតិភាព​ជាមួយ​ច្បាប់​នេះ។

មាត្រា ២០៤.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ អាច​ផ្តល់អនុសាសន៍​ដោយ​ផ្ទាល់​ដល់​រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន​ណាមួយ​របស់​រាជរដ្ឋាភិបាល​អំពី​ការ​តាក់តែង ឬ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ លិខិត​បទដ្ឋាន​នានា ដើម្បី​ឱ្យ ​ស្របតាម​ច្បាប់​នេះ។

មាត្រា ២០៥.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ អាច​ដោះស្រាយ ឬ ​លើក​សំណើ​សុំ​សេចក្ដី​សម្រេច​ពី​រាជរដ្ឋាភិបាល​លើ​ការ​មិន​ចុះសម្រុង​គ្នា ដែល​អាច​កើត​មាន​ឡើង​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​នេះ។

មាត្រា ២០៦.-
អនុ​គណៈកម្មាធិការ​នានា​នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មន្ទីរ អង្គភាព​នានា និង​ក្រុម​ប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មាន​ភារកិច្ច​អនុវត្ត​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ២០៧.-
ករណី​ក្រសួង ស្ថាប័ន​ណាមួយ​របស់​រាជរដ្ឋាភិបាល មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោមជាតិ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម

[ 57 ] ​ជាតិ ត្រូវ​រាយការណ៍ ដើម្បី​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល។

មាត្រា ២០៨.-
ករណី​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ស្ដី​ដល់​ក្រសួង​មហាផ្ទៃ ​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ដែល​បាន​កំណត់​ក្នុង​ច្បាប់​នេះ។

មាត្រា ២០៩.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជា​លាយល័ក្ខណ៍​អក្សរ​អំពី​ការ​អនុវត្ត​ច្បាប់​ នេះ ជូន​រាជរដ្ឋាភិបាល​យ៉ាង​តិច​ប្រាំមួយ (០៦)​ខែ​ម្ដង។

មាត្រា ២១០ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​មាន​ថវិកា​របស់​ខ្លួន។ ថវិកា​របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​គិត​បញ្ជូល​ទៅ​ក្នុង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ​របស់​ក្រសួង​មហាផ្ទៃ។

មាត្រា ២១១.-
ដើម្បី​អនុវត្ត​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អនុម័ត:

  • កម្មវិធី​ជាតិ​ពី​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង សម្រាប់​​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​នេះ ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀងរាល់​ឆ្នាំ
  • ផែនការ​សកម្មភាព និង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​ផ្អែក​លើ​កម្មវិធី​ជាតិ
  • របាយការណ៍​ប្រចាំ​ឆ្នាំ ​ស្ដីពី​ការ​អនុវត្ត​ច្បាប់​នេះ។

[ 58 ] មាត្រា ១១២.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​មាន​សិទ្ធិ​ទទួល​មូលនិធិ និង​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​នានា និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ ប្រសិទ្ធភាព។

ផ្នែក​ទី​ ២ មុខងារ[edit]

មាត្រា ២១៣.-
រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ និង​ក្រុមប្រឹក្សា​ទាំងអស់​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​សម្រេច​ឱ្យ​ បាន​នូវ​គោលបំណង​រួម​ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ២១៤.-
ក្រុមប្រឹក្សា​ប្រភេទ​នីមួយៗ ត្រូវ​រួម​ចំណែក​ក្នុង​ការ​សម្រេច​ឱ្យ​ បាន​នូវ​គោល​បំណង​រួម​នេះ ដោយ​ធ្វើការ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ឱ្យ​អនុលោម​តាម​ច្បាប់​នេះ​ប្រកប​ដោយ​ ប្រសិទ្ធភាព។

មាត្រា ២១៥.-
ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មុខងារ​របស់​ក្រសួង​ ស្ថាប័ន មន្ទីរ អង្គភាព​នានា​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ផ្ដល់​អាទិភាព​ដល់​បញ្ហា​ដែល​ទាក់ទង​នឹង​ផ្នែក​នានា​ដូច​ខាងក្រោម:

  • កសិកម្ម
  • អប់រំ
  • ព្រៃឈើ ធនធានធម្មជាតិ និង​បរិស្ថាន

[ 59 ]

  • សុខាភិបាល អាហារូបត្ថម្ភ និង​សេវា​ប្រជាជន រួម​ទាំង​តម្រូវ​ការ​ផ្សេងៗ​របស់​ស្ត្រី​ បុរស យុវវ័យ​ កុមារ ជន​ងាយ​រងគ្រោះ និង​ជនជាតិ​ដើម​ភាគតិច
  • ឧស្សាហកម្ម និង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច
  • ការ​ប្រើប្រាស់​ដីធ្លី
  • ការ​ផលិត និង​ការ​ចែកចាយ​អគ្គិសនី
  • ការ​គ្រប់គ្រង​ទឹក
  • ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ សម្ភារៈ​ចាំបាច់ ដើម្បី​គាំទ្រ និង​ចាត់ចែង​ការ​ទទួល​ខុសត្រូវ​ទាំង​នេះ និង
  • តម្រូវការ​ពិសេស ឬ តម្រូវការ​ដែល​បាន​កំណត់​ជាក់លាក់ សម្រាប់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយ​គិត​ទាំង​វិស័យ​ទេសចរណ៍ តំបន់​ប្រវត្តិសាស្ត្រ​និង​កេរដំណែល​វប្បធម៌​ផងដែរ។

មាត្រា ២១៦.-
ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ឡើងវិញ​នូវ​មុខងារ និង​ការ​ទទួល​ខុសត្រូវ​នីមួយៗ​ដូច​មាន​ចែង​ក្នុង​មាត្រា ២១៥ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដល់​អាទិភាព​ដល់​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​មុខងារ​ជា​មូលដ្ឋាន និង​ចាំបាច់​ដែល​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​កែ​លម្អ​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មាត្រា ២១៧.-
គោលបំណង​នៃ​ការ​ពិនិត្យ​មើ​​ឡើងវិញ​នូវ​មុខងារ និង​ការ​ទទួល​ខុសត្រូវ​ទាំង​នេះ​គឺ​ដើម្បី​កំណត់​មុខងារ និង​ការ​ទទួល​ខុសត្រូវ​ដែល​នឹង​ត្រូវ​បាន​ផ្ទេរ​ឱ្យ ​ក្រុមប្រឹក្សា​ឃុំ ឱ្យ​ ក្រុមប្រឹក្សា​សង្កាត់ ឱ្យ​ក្រុមប្រឹក្សា​ស្រុក ឱ្យ​ ក្រុមប្រឹក្សា​ក្រុង ឱ្យ ​ក្រុមប្រឹក្សា​ខេត្ត ឱ្យ​ ក្រុមប្រឹក្សា​រាជធានី ឬ ត្រូវ​រក្សា​ទុក​ជា​មុខងារ និង​ការ​ទទួល​ខុសត្រូវ​របស់​ថ្នាក់​ជាតិ។ ការ​កំណត់​ឡើងវិញ​នូវ​មុខងារ និង​ការ​ទទួល​ខុសត្រូវ​ខាង​លើ​នេះ ត្រូវ​ធានា​ឱ្យ​ បាន​ថា ​មុខងារ និង​ការ​ទទួល​ខុសត្រូវ​ដែល​បាន​ផ្ទេរ ត្រូវ​ធ្វើឡើង​ជា​មួយ​នឹង​ការ​ផ្ទេរ​ធនធាន​សមស្រប​ដើម្បី​គ្រប់គ្រង និង​ចាត់ចែង​មុខងារ និង​ការ​ទទួល​ខុសត្រូវ​ទាំង​នោះ។

[ 60 ]មាត្រា​​ ២១៨.-
ការ​ផ្ទេរ​មុខងារ និង​ធនធាន ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​គ្រោង​ទុក មាន​ដំណាក់កាល មាន​សនិទានភាព មាន​ការ​សម្របសម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​មាន​ការ​រំខាន​ជា​អប្បបរមា​ទៅ​លើ​ប្រតិបត្តិការ​ដែល​កំពុង​ដំណើរការ​ របស់​រាជរដ្ឋាភិបាល និង​ការ​គាំទ្រ​ពី​អ្នក​ពាក់ព័ន្ធ​នានា។

មាត្រា ២១៩.-
យុទ្ធសាស្ត្រ និង​កម្មវិធី​ជាតិ ត្រូវ​មាន​សង្គតិភាព​ជាមួយ​មុខងារ និង​ធនធាន ដែល​ត្រូវ​បាន​ផ្ទេរ​សម្រាប់​តាម​ច្បាប់​នេះ។

មាត្រា ២២០.-
ដើម្បី​ធ្វើ​ការ​ផ្ទេរ​មុខងារ​ឱ្យ​ បាន​សមស្រប​សម្រាប់​ប្រភេទ​ក្រុម​ប្រឹក្សា​នីមួយៗ ជាបឋម​ត្រូវ​ធ្វើការ​ពិនិត្យ​មើល​មុខងារ​ទាំង​នោះ ដោយ​ផ្អែក​តាម​​គោលការណ៍​ដូច​ខាងក្រោម:

  • ស្ថិតនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ
  • អាច​គ្រប់គ្រង និង​អនុវត្ត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ
  • បម្រើ ឬ ផ្ដល់​ផលប្រយោជន៍​ជា​ចម្បង​ដល់​ប្រជាជន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ
  • មាន​ផល​ប៉ះពាល់​ជាចម្បង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ។

ផ្អែក​តាម​គោលការណ៍​ខាង​លើ​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ ត្រូវ​បញ្ជាក់​ហេតុផល​ឱ្យ​ បាន​ច្បាស់លាស់​ក្នុង​ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​ថ្នាក់​រដ្ឋបាល​ដែល​សមស្រប ដោយ​ឈរ​លើ​គោលការណ៍​មាន​ប្រសិទ្ធភាព។

មាត្រា ២២១.-
ក្នុង​ការ​ផ្ទេរ​មុខងារ​ដូច​មាន​ចែង​ក្នុង​មាត្រា ២១៥ មាត្រា ២១៧ និង​មាត្រា ២២០ នៃ​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​មុខងារ​ណាមួយ​មាន​លក្ខណៈ​ជា​មុខងារ​ជា​កាតព្វកិច្ច ឬ មុខងារ​ជា​

[ 61 ] ជម្រើស និង​ត្រូវ​កំណត់​មុខងារ​ណាមួយ​មាន​លក្ខណៈ​ជា​មុខងារ​ដែល​ត្រូវ​ប្រគល់ ឬ ជា​មុខងារ​ដែល​ត្រូវ​ធ្វើ​ប្រតិភូកម្ម។

ផ្នែក​ទី ៣ មុខងារ​ជា​កាតព្វកិច្ច[edit]

មាត្រា​ ២២២.-
មុខងារ​ជា​កាតព្វកិច្ច គឺ​ជា​មុខងារ​ដែល​កំណត់​ដោយ​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ​ អនុក្រឹត្យ ឬ ប្រកាស​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល។ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ខាង​លើ​នេះ ត្រូវ​ចែង​អំពី​តម្រូវការ​ជា​កាតព្វកិច្ច​ច្បាស់លាស់ និង​​ជាក់លាក់​សម្រាប់​គ្របគ្រង និង​អនុវត្ត​មុខងារ​ដោយ​បញ្ជាក់​ច្បាស់​អំពី​ក្របខ័ណ្ឌ​ពេល​វេលា​សម្រាប់​ អនុវត្ត​បទដ្ឋាន និង​នីតិវិធី។

មាត្រា ២២៣.-
មុខងារ​ជា​កាតព្វកិច្ច ដែល​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ដោយ​ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ ហើយ​មិន​តម្រូវ​ឱ្យ​ មាន​ការ​រួមចំណែក​ជា​ប្រចាំ​ពី​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ប៉ុន្តែ​ក្រសួង ស្ថាប័ន​ទាំង​នោះ ត្រូវ​ផ្ទេរ​ធនធាន​ដើម្បី​ឱ្យ​ ក្រុមប្រឹក្សា​គ្រប់គ្រង ចាត់ចែង និង អនុវត្ត​មុខងារ​នោះ។ មុខងារ​ជា​កាតព្វកិច្ច​ខាង​លើ​នេះ ត្រូវ​ប្រគល់​ឱ្យ​ប្រភេទ​ក្រុមប្រឹក្សា​ដែល​សម​ស្រប។

មាត្រា ២២៤.-
មុខងារ​ជា​កាតព្វកិច្ច ដែល​អនុវត្ត​ដោយ​ប្រភេទ​ក្រុមប្រឹក្សា​សមស្រប​ណាមួយ តម្រូវ​ឱ្យ​ មាន​ការ​ចូល​រួម​ចំណែក​ជា​ប្រចាំ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ទោះ​បី​ធនធាន​ចាំបាច់​ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​នោះ បាន​ផ្ទេរ​ឱ្យ​រួច​ហើយ​ក្ដី។ មុខងារ​ជា​កាតព្វកិច្ច​ខាង​លើ​នេះ ត្រូវ​ធ្វើ​ប្រតិភូកម្ម​ដល់​ប្រភេទ​ក្រុមប្រឹក្សា ដែល​សមស្រប។

[ 62 ] មាត្រា ២២៥.-
ការ​ប្រគល់ ឬ ការ​ធ្វើ​ប្រតិភូកម្ម មុខងារ​ជា​កាតព្វកិច្ច ត្រូវ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​រដ្ឋបាល​ថ្នាក់​ ក្រោម​ជាតិ​ដោយ: - ផ្ដល់​ទៅ​ឱ្យ​ក្រុម​ប្រឹក្សា​នូវ​អំណាច​ជា​អតិបរមា ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​ធ្វើ​ការ​គ្រប់គ្រង​ ចាត់ចែង និង​អនុវត្ត​មុខងារ​ទាំង​នោះ - តម្រូវ​ឱ្យ​ក្រុមប្រឹក្សា​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ទាំង​នោះ​ដោយ​មាន​ការ​ឆ្លើយ​តប និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ២២៦.-
មុខងារ​ជា​កាតព្វកិច្ច​ដែល​បាន​ធ្វើ​ប្រតិភូកម្ម ក្រុមប្រឹក្សា​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ដោយ​អនុលោម​ទៅតាម​តម្រូវ​ការ​នៃ​ការ​ធ្វើ​ប្រតិភូកម្ម​នោះ។

ផ្នែក​ទី ៤ មុខងារ​ជា​ជម្រើស[edit]

មាត្រា ២២៧.-
មុខងារ​ដែល​មិន​មាន​លក្ខណៈ​ជា​កាតព្វកិច្ច គឺ​ជា​មុខងារ​ដែល​មាន​លក្ខណៈ​ជា​ជម្រើស។

មាត្រា ២២៨.-
មុខងារ​ដែល​មាន​លក្ខណៈ​ជា​ជម្រើស ត្រូវ​ប្រគល់​ឱ្យ​ ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ​ដែល​សមស្រប។

មាត្រា ២២៩.-
ក្រុមប្រឹក្សា​ត្រូវ​បន្ត​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​បន្ត​ពី​ក្រសួង​ ស្ថាប័ន​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ឱ្យ​ក្រុមប្រឹក្សា។

[ 63 ] មាត្រា ២៣០.-
ក្រុមប្រឹក្សា ត្រូវ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​ក្នុង​កម្រិត​អតិបរមា​នៃ​លទ្ធភាព និង​ធនធាន​ដែល​បាន​ផ្ទេរ​ឱ្យ​ខ្លួន។ ក្នុង​ករណី​ដែល​មុខងារ​ជា​ជម្រើស មិន​ក្លាយ​ទៅ​ជា​មុខងារ​ជា​កាតព្វកិច្ច ក្រុមប្រឹក្សា​អាច​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​ការ​កែប្រែ ឬ បញ្ឈប់​ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​អនុវត្ត​មុខងារ​ទាំង​នោះ។ ធនធាន​ទាំងអស់​ដែល​បាន​ផ្ទេរ​ឱ្យ​ ក្រុមប្រឹក្សា​ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស ត្រូវ​រក្សាទុក​ជា​ធនធាន​របស់​ក្រុមប្រឹក្សា ហើយ​ក្រុមប្រឹក្សា​អាច​ចាត់ចែង​ធនធាន​ទាំងនោះ ដោយ​អនុលោម​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ២៣១.-
ក្រុមប្រឹក្សា​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ទៅ​លើ​របៀប​ គ្រប់គ្រង ចាត់ចែង​​និង​អនុវត្ត​មុខងារ​ជា​ជម្រើស ដោយ​អនុលោម​ទៅ​តាម​បទដ្ឋាន និង​នីតិវិធី​ដែល​មាន​ចែ​ង​នៅ​ក្នុង​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ជា​ធរមាន។

មាត្រា ២៣២.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​សម្រេច​ធ្វើ​ការ​គ្របគ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​ដែល​មិន​ធ្លាប់​បាន​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ពីមុន​មក ដោយ​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល បទដ្ឋាន នីតិវិធី និង​ធនធាន​សម្រាប់​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​នោះ ត្រូវ​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​ផ្ទាល់​របស់​ក្រុមប្រឹក្សា។

ផ្នែក​ទី ៥ ការ​ប្រគល់ និង​ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ[edit]

មាត្រា ២៣៣.-
ការ​ផ្ទេរ​មុខងារ​ឱ្យ​ ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ​ដែល​សមស្រប​តាម​ការ​ប្រគល់ ឬ​តាម​ការ​ធ្វើ​ប្រតិភូកម្ម​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​នៃ​ការ​ប្រគល់ ឬ​ ការ​ធ្វើ​ប្រតិភូកម្ម​

[ 64 ]ជា​លក្ខណៈ​អចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​ធ្វើ​ការ​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ឡើយ។ មាត្រា ២៣៤.-
ការ​ផ្ទេរ​ធនធាន​ដែល​ចាំបាច់​ឱ្យ​ ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ​ដែល​សមស្រប ដើម្បី​​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ណាមួយ ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ជា​លក្ខណៈ​អចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ឡើយ។

មាត្រា ២៣៥.-
ក្នុង​ការ​ប្រគល់ ឬ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ជា​កាតព្វកិច្ច ឬ មុខងារ​ជា​ជម្រើស​ដែល​ក្រសួង ស្ថាប័ន​ណាមួយ​របស់​រាជរដ្ឋាភិបាល​ធ្លាប់​បាន​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ពី​មុន​មក​ទៅ​ឱ្យ ​ប្រភេទ​ក្រុម​ប្រឹក្សា​ណាមួយ​ដែល​សមស្រប គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​កំណត់​ជាមុន​នូវ​ធនធាន និង​ការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ក្រុមប្រឹក្សា​បន្ត​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​នោះ។

មាត្រា ២៣៦.-
ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ណាមួយ​ឱ្យ​ មាន​ប្រសិទ្ធភាព និង​មាន​ចីរភាព គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ ឬ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​អាច​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម​ឱ្យ​ ក្រុមប្រឹក្សា​ពីរ ឬ ច្រើន ដោយ​កំណត់​អំពី​ធនធាន​ដែល​ត្រូវ​ចែក​រំលែក​ជាមួយ​គ្នា និង​ត្រូវ​រួមចំណែក​ជា​មួយ​គ្នា ដោយ​រួម​ទាំង​បុគ្គលិក​​ជំនាញ​នៅ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​ទាំង​នោះ​ផង។

មាត្រា ២៣៧.-
មុខងារ​ដែល​បាន​ប្រគល់ ឬ ដែល​បាន​ធ្វើ​ប្រតិភូកម្ម គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​ពិនិត្យ​ឡើងវិញ ដើម្បី​ធ្វើ​ការ​កែសម្រួល​នូវ​មុខងារ​ណាមួយ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន​

[ 65 ] របស់​រាជរដ្ឋាភិបាល និង​ជាមួយ​​ក្រុមប្រឹក្សា​ពាក់ព័ន្ធ​ក្នុង​ករណី​ដែល:

  • មុខងារ​ដែល​បាន​ប្រគល់ គួរ​ត្រូវ​បាន​ធ្វើ​ប្រតិភូកម្ម
  • មុខងារ​ដែល​បាន​ធ្វើ​ប្រតិភូកម្ម គួរ​តែ​ត្រូវ​បាន​ប្រគល់
  • មុខងារ​ជា​កាតព្វកិច្ច គួរ ឬ បាន​ក្លាយ​ទៅជា​មុខងារ​ជា​ជម្រើស ឬ
  • ​មុខងារ​ជា​ជម្រើស គួរ ឬ​ បាន​ក្លាយ​ទៅ​ជា​មុខងារ​ជា​កាតព្វកិច្ច។

មាត្រា ២៣៨.-
ការ​ប្រគល់​មុខងារ ឬ​ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ ត្រូវ​ធ្វើ​ឡើយ​ដោយ​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស។ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រគល់​មុខងារ ឬ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ ដើម្បី​បំពេញ​បែបបទ​ធ្វើ​វិសោធនកម្ម​ឱ្យ ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ២៣៩.-
ការ​ប្រគល់​មុខងារ ឬ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់ក្រោម​ជាតិ ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ដាក់​ចេញ​សេចក្ដី​សម្រេច​ដែល​បញ្ជាក់:

  • ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ដែល​បាន​ធ្វើ​ការ​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម
  • កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​នូវ​ការ​ប្រគល់ ឬ ការ​ធ្វើ​ប្រតិភូកម្ម
  • កំណត់​បញ្ជាក់​មុខងារ​នោះ មាន​លក្ខណៈ​កាតព្វកិច្ច ឬ ជា​ជម្រើស
  • កំណត់​បញ្ជាក់​មុខងារ​នោះ ជា​មុខងារ​ត្រូវ​បាន​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម។

មាត្រា ២៤០.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់ក្រោម​ជាតិ​ត្រូវ​ផ្ដល់​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស និង​សេចក្ដី​

[ 66 ] សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដល់:

  • ក្រុម​ប្រឹក្សា​ដែល​ត្រូវ​បាន​ប្រគល់​មុខងារ ឬ ធ្វើ​ប្រតិភូកម្ម​មុខងារ
  • ក្រុមប្រឹក្សា​ផ្សេងៗ​ទៀត
  • ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​បាន​គ្រប់គ្រង​លើ​មុខងារ​នោះ​ពីមុន​មក
  • ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល។

ផ្នែក​ទី​ ៦ របប​ហិរញ្ញវត្ថុ​របស់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ[edit]

មាត្រា ២៤១.-
ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​ទៅ​លើ​ថវិកា​របស់​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ដូច​មាន​ចែង​ក្នុង​មាត្រា ៤៤ នៃ​ច្បាប់​នេះ។ ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​រួមចំណែក​ដល់​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ២៤២.-
ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​មាន​ធនធាន​ហិរញ្ញវត្ថុ​សមស្រប ដើម្បី :

  • គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​របស់​ខ្លួន
  • ធ្វើការ​ជ្រើសរើស​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​របស់​ខ្លួន
  • អនុវត្ត​តួនាទី ភារកិច្ច​តាម​ច្បាប់​កំណត់
  • ចំណាយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន និង
  • អនុវត្ត​មុខងារ ភារកិច្ច សម្រាប់​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

[ 67 ]មាត្រា ២៤៣.-
ក្រុមប្រឹក្សា ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាពនិង​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ចំពោះ​រាជរដ្ឋាភិបាល។

មាត្រា ២៤៤.-
ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក​មាន​សិទ្ធិ​ទទួល​បាន​ចំណូល​ពី​ប្រភព​នៅ​មូលដ្ឋាន ពី​ប្រភព​នៅ​ថ្នាក់​ជាតិ និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​រៀបចំឡើង​ស្រប​តាម​ច្បាប់​នេះ និង​ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។ ក្រុមប្រឹក្សា​ខណ្ឌ និង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​មាន​ថវិកា​សម្រាប់​អនុវត្ត​មុខងារ​ភារកិច្ច​របស់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុង​ថវិកា​រាជធានី និង​ថវិកា​ក្រុង។

មាត្រា ២៤៥.-
អភិបាល គឺ​ជា​អាណាប័ក​ក្នុង​នាម​ក្រុមប្រឹក្សា​របស់​ខ្លួន។ គណៈអភិបាល​មាន​ភារកិច្ច​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​កម្មវិធី​វិនិយោគ​ បី (០៣) ឆ្នាំ​រំកិល​ប្រចាំឆ្នាំ គម្រោង​ថវិកា និង​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា​ពិនិត្យ និង​អនុម័ត។ បែបបទ និង​នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត ការ​អនុវត្ត និង​ការ​ទូទាត់​ថវិកា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​រៀបចំ​ឡើង​ស្រប​តាម​ច្បាប់​នេះ និង​ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។

មាត្រា ២៤៦.-
ចំណូល​ពី​ប្រភព​នៅ​មូលដ្ឋាន​រួមមាន :

  • ពន្ធ​នៅ​មូលដ្ឋាន
  • ឈ្នួល កម្រៃ និង​ចំណូល​មិនមែន​សារពើពន្ធ​ផ្សេង​ទៀត

[ 68 ]

  • ចំណូល​របស់​ក្រុមប្រឹក្សា​ស្រុក បាន​មក​ពី​ពន្ធ ឈ្នួល និង​កម្រៃ ដែល​ត្រូវ​ចែករំលែក​រវាង​ក្រុមប្រឹក្សា​ស្រុក ជា​មួយ​ក្រុមប្រឹក្សា​ឃុំ និង​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​ស្រុក
  • អំណោយ​ស្ម័គ្រចិត្ត
  • ប្រភព​ផ្សេងទៀត​ដែល​កំណត់​ដោយ​ច្បាប់ ឬ អនុក្រឹត្យ ពី ដំណាក់កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ទៀត។

ពន្ធ និង​អាករ​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​ច្បាប់​សារពើពន្ធ។

មាត្រា ២៤៧.-
ចំណូល​ពី​ថ្នាក់​ជាតិ រួម​មាន :

  • ចំណូល​ចែក​រំលែក
  • មូលនិធិ​ផ្ទេរ​ពី​ថវិកា​រដ្ឋនិង
  • ថ្លៃ​សេវា​ បាន​មក​ពី​មុខងារ​ជា​ភ្នាក់ងារ ដែល​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​ក្នុង​នាម​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល។

មាត្រា ២៤៨.-
ការ​បែងចែក​ចំណូល​ដែល​បាន​មក​ពី​ថ្ងៃ​ចចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម ពី​កម្រៃ​សេវា​និង​ពី​ចំណូល​មិន​មែន​សារពើពន្ធ​ដទៃ​ទៀត​រវាង​ស្រុក ឃុំ និង​សង្កាត់​ក្នុង​ស្រុក ត្រូវ​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ២៤៩.-
ក្រុមប្រឹក្សា​មាន​សិទ្ធិ​ទទួល​ពី​ចំណូល​ជាតិ​នូវ​មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ​និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​ល័ក្ខខ័ណ្ឌ។ ការ​ផ្ទេរ​មូលនិធិ​ពី​ថវិកា​រដ្ឋ ​រួម​មាន​មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ​ និង​​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ដល់​រដ្ឋបាល​ ថ្នាក់​ក្រោម​ជាតិ ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់​កាលៗ​សម្រាប់​ឆ្នាំ​នីមួយៗ។

[ 69 ]មាត្រា ២៥០.-
មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ​គឺ​ជា​មូលនិធិ​ដែល​ក្រុមប្រឹក្សា​ត្រូវ​ប្រើប្រាស់ :

  • ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​មួយ ឬ ច្រើន​ដែល​ត្រូវ​បាន​ផ្ទេរ​ឱ្យ​ក្រុមប្រឹក្សា តាម​ការ​​ប្រគល់​មុខងារ ឬ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ ឬ
  • ដើម្បី​បន្ត​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​មួយ ឬ ច្រើន​ដែល​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ធ្លាប់​បាន​អនុវត្ត ឬ
  • សម្រាប់​គោលបំណង​ជា​កាតព្វកិច្ច​មួយ ឬ ច្រើន​ដែល​បាន​កំណត់។

មាត្រា ២៥១.-
មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​គឺ​ជា​មូលនិធិ​ដែល​ក្រុមប្រឹក្សា ត្រូវ​ប្រើប្រាស់​ដើម្បី :

  • បំពេញ​ភារកិច្ច​តាម​ផ្លូវ​ច្បាប់
  • បំពេញ​មុខងារ ភារកិច្ច ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​ មាន​ចីវភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ
  • ចំណាយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន និង
  • ជ្រើសរើស គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​នានា។

មាត្រា ២៥២.-
ក្រុមប្រឹក្សា​គ្មាន​សិទ្ធិ​ខ្ចី​ប្រាក់ បោះ​ផ្សាយ​សញ្ញាប័ណ្ណ ឬ/និង​មូលប័ត្រ ធានា​គ្រប់​កិច្ចសន្យា និង​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​​ណាមួយ​ដែល​នាំ​ឱ្យ​កើត​ជា​បំណុល។

មាត្រា ២៥៣.-
ក្នុង​ការ​​រៀបចំ​របប​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បែបបទ និង​នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត និង​កា​អនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការ​រៀបចំ​ប្រភព​ចំណូល​រួមមាន ចំណូល​ពី​ថ្នាក់​ជាតិ និង​ចំណូល​នៅ​មូលដ្ឋាន ការ​ផ្ទេរ​ការ​ឧបត្ថម្ភ​ថវិកា​រួម​មាន​មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ទៅ​ក្រុមប្រឹក្សា​ នៅ​ថ្នាក់ក្រោម​ជាតិ ការ​ផ្ទេរ​ទ្រព្យ សម្បត្តិ​រដ្ឋ ការ​​ចាត់ចែង ការគ្រប់គ្រង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ប្រគល់​ឱ្យ​រដ្ឋបាល​ ថ្នាក់ក្រោម​ជាតិ​និង​ទ្រព្យសម្បត្តិ​

[ 70 ]ដែល​ក្រុមប្រឹក្សា​រក​បាន​ដោយ​ខ្លួនឯង គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​សម្របសម្រួល​ជាមួយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​បំពេញ​ការងារ​ខាងលើ​នេះ ដោយ​មាន​ផែនការ​ជា​ជំហានៗ​មាន​សនិទាន​ភាព មាន​ការ​សម្របសម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​មាន​គណនេយ្យភាព។

ផ្នែក​ទី ៧ ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ[edit]

មាត្រា ២៥៤.-
ដើម្បី​ធានា​ឱ្យ ​ក្រុមប្រឹក្សា​មាន​លទ្ធភាព​អនុវត្ត​មុខងារ​ភារកិច្ច​របស់​ខ្លួន ផ្អែក​តាម​ច្បាប់​នេះ ចាំបាច់​ត្រូវ​ផ្ដល់​លទ្ធភាព​ឱ្យ ​ក្រុមប្រឹក្សា​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​ចាំបាច់​នានា។ ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រួមមាន ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​បាន​ផ្ទេរ​ឱ្យ និង​ទ្រព្យសម្បត្តិ​ដែល​រក​បាន​ដោយ​ខ្លួនឯង ដែល​ក្នុង​ផ្នែក​នេះ​ហៅ​ថា​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។​

មាត្រា​ ២៥៥.-
ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ត្រូវ​បាន​ផ្ទេរ​ឱ្យ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ទ្រព្យសម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​អាច​គ្រប់គ្រង​និង​ ប្រើប្រាស់ និង​ទាញ​យក​ផល​ចំណូល​ពី​ទ្រព្យសម្បត្តិ​ទាំង​នោះ។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ​ដែល​រដ្ឋ​ប្រគល់​ឱ្យ​ គ្រប់គ្រង​ឱ្យ​ បាន​គង់វង្ស ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្មាន​សិទ្ធ​លក់ដូរ ឬ ផ្ទេរ​កម្មសិទ្ធិ ឬ ផ្ទេរ​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំងនោះ ដោយ​គ្មាន​ការ​យល់​ព្រម​ជាមុន​ពី​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឡើយ។ ការ​ត្រួតពិនិត្យ ការគ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រក​បាន​​ដោយ​ខ្លួនឯង ត្រូវ​​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

[ 71 ]មាត្រា ២៥៦.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់ក្រោម​ជាតិ ត្រូវ​សម្របសម្រួល​ឱ្យ​មាន​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ ស្រប​ពេល​ជាមួយ​នឹង​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​ការ​ទទួល​ខុសត្រូវ​តាម​ លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ និង​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​របៀប​ដែល​មាន​​ផែន​ការ មាន​វិចារណភាព មាន​ការ​ពិគ្រោះ​យោបល់​និង​មាន​​តម្លាភាព។ មាត្រា ២៥៧.-
ក្នុង​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​អាច​កំណត់​ឱ្យ ​ក្រុមប្រឹក្សា​ពីរ ឬ ច្រើន​ប្រើប្រាស់​រួមគ្នា​នូវ​ទ្រព្យសម្បត្តិ​ណាមួយ ដើម្បី​ក្រុមប្រឹក្សា​ទាំងនោះ​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​ មាន​ប្រសិទ្ធភាព។

មាត្រា ២៥៨.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​បាន​ទទួល​មុខងារ​មួយ ឬ ច្រើន ប៉ុន្តែ​ទ្រព្យសម្បត្តិ​ចាំបាច់​សម្រាប់​ចាត់ចែង​មុខងារ​នោះ​មាន​បរិមាណ​មិន ​គ្រប់គ្រាន់ ឬ គ្មាន​តែ​ម្ដង ក្រុមប្រឹក្សា​ត្រូវ​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​មធ្យោបាយ​ចាំបាច់​សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​​ ខ្លួន។

មាត្រា ២៥៩.-
ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​ត្រូវ​មាន​ឯកសារ​ផ្លូវច្បាប់​សម្រាប់​ផ្ទេរ​ សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​នៅ​ឱ្យ​ក្រុមប្រឹក្សា ប្រសិនបើ​ទ្រព្យ​សម្បត្តិ​នោះ​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។ ក្នុង​ករណី​ដែល​ទ្រព្យសម្បត្តិ​ណាមួយ​មិន​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជាធិបតេយ្យ​​នៅ​ ថ្នាក់ក្រោម​ជាតិ ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នោះ​រួច​ហើយ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ដាក់​ចេញ​សេចក្ដី​សម្រេច​ដែល​កំណត់​អំពី :

[ 72 ]

  • ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ផ្ទេរ
  • ប្រភេទ​ក្រុមប្រឹក្សា​ដែល​ទទួល​ទ្រព្យសម្បត្តិ
  • ក្រុមប្រឹក្សា​ជាក់លាក់​ដែល​ទទួល​ទ្រព្យសម្បត្តិ
  • ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ឬ មន្ទីរ អង្គភាព​នានា​ថ្នាក់​ក្រោម​ជាតិ​ដែល​ត្រូវ​ប្រគល់​ទ្រព្យសម្បត្តិ​ដល់​ ក្រុមប្រឹក្សា និង
  • កាលបរិច្ឆេទ​ដែល​ត្រូវ​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ ​ក្រុមប្រឹក្សា។

សេចក្ដី​សម្រេច​ខាង​លើ​នេះ អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​មួយ ឬ ច្រើន ឬ អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំងអស់​ក្នុង​ប្រភេទ​ណាមួយ​ក៏​បាន។

មាត្រា ២៦០.-
ក្នុង​ករណី​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ឬ មន្ទីរ អង្គភាព​នានា​ថ្នាក់ក្រោម​ជាតិ មិន​បាន​ប្រគល់​ទ្រព្យសម្បត្តិ ស្រប​តាម​ការ​កំណត់​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ឬ មិន​បាន​រៀបចំ​ឯកសារ​ផ្លូវច្បាប់​ឱ្យ​ បាន​ត្រឹមត្រូវ​សម្រាប់​ផ្ទេរ​កម្មសិទ្ធិ ក្រុមប្រឹក្សា​ត្រូវ​រាយការណ៍​បញ្ហា​នេះ​ជា​បន្ទាន់​ជូន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ។

មាត្រា ២៦១.-
ក្រុមប្រឹក្សា​ ត្រូវ​រៀបចំ​គម្រោង​ថែទាំ​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដោយ​បញ្ចូល​ទៅ​ក្នុង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ទាំង​នោះ។ ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​នៃ​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ ថ្នាក់​ក្រោម​ជាតិ និង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀងរាល់​ឆ្នាំ។

[ 73 ]=== ផ្នែក​ទី ៨ បុគ្គលិក ===

មាត្រា ២៦២.-
ដើម្បី​ឱ្យ​ ក្រុមប្រឹក្សា​មាន​លទ្ធភាព​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ ភារកិច្ច​ដែល​បាន​ផ្ទេរ​តាម​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ លក្រោម​ជាតិ និង​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ត្រូវ​ពិនិត្យ និង​​ធ្វើ​ការ​កែ​សម្រួល​ឡើងវិញ​នូវ​ការ​រៀបចំ​បុគ្គលិក ស្រប​ពេល​ជាមួយ​នឹង​ការ​​ផ្ទេរ​មុខងារ និង​ភារកិច្ច​ក្នុង​គោល​បំណង​បង្កើត​ឱ្យ​ មាន​ក្របខ័ណ្ឌ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ២៦៣.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​កំណត់​គោលនយោបាយ យុទ្ធសាស្ត្រ​សម្រាប់​ធានា​ឱ្យ ​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើងវិញ​នូវ​ការ​រៀបចំ​បុគ្គលិក​ឱ្យ​ បាន​សមស្រប។

មាត្រា ២៦៤.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​អំពី​ប្រភេទ​បុគ្គលិក​សម្រាប់​ក្រុមប្រឹក្សា និង​កំណត់​អំពី​របៀប និង​មធ្យោបាយ​ក្នុង​ការ​សម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក​នេះ ដោយ​ធានា​មិន​ឱ្យ​ មាន​ការ​បង្កើន​ចំនួន​បុគ្គលិក​មួយ​ចំនួន​មុខងារ​សាធារណៈ។ ការគ្រប់គ្រង​បុគ្គលិក​មុខងារ​សាធារណៈ ដែល​បំពេញ​ការងារ​សម្រាប់​ក្រុមប្រឹក្សា​ថ្នាក់​ក្រោមជាតិ ត្រូវ​កំណត់​ដោយ​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ ជាតិ។

មាត្រា ២៦៥.-
ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ត្រូវ​ធ្វើ​ឡើង​ផ្អែក​តាម​គោលការណ៍​ដូច​ខាងក្រោម : ​

[ 74 ]

  • ត្រូវ​ស្រប​ជាមួយ​នឹង​ការ​ពិនិត្យ​មើល​ឡើងវិញ​នូវ​មុខងារ និង​ការ​ទទួល​ខុសត្រូវ​នានា ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ
  • ត្រូវ​រៀបចំ​ទៅតាម​របៀប​ដែល​មាន​ផែនការ មាន​កម្មវិធី មាន​សនិទានភាព មាន​ការ​ពិគ្រោះ​យោបល់ និង​មាន​តម្លាភាព ដោយ​អនុលោម​តាម​ច្បាប់​នេះ
  • ត្រូវ​គិតគូរ​អំពី​ផលប្រយោជន៍​របស់​ក្រុមប្រឹក្សា និង​របស់​បុគ្គលិក។

មាត្រា ២៦៦.-
ក្នុង​ករណី​មុខងារ ភារកិច្ច​ណាមួយ​ត្រូវ​បាន​​ផ្ទេរ​ទៅ​ឱ្យ ​ក្រុមប្រឹក្សា បុគ្គលិក​ដែល​ធ្លាប់​​គ្រប់គ្រង ចាត់​ចែង និង​អនុវត្ត​មុខងារ​ភារកិច្ច​នោះ ក៏​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ទៅ​ឱ្យក្រុមប្រឹក្សា​នោះ​ដែរ។

មាត្រា ២៦៧.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​អាច​ធ្វើ​សេចក្ដី​សម្រេច​​លើ​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក​ម្នាក់ ឬ ច្រើន​នាក់​ទៅ​តាម​ប្រភេទ​មុខតំណែង។ បុគ្គលិក​ដែល​បាន​កែសម្រួល​ឡើងវិញ​នោះ ត្រូវ​មាន​លក្ខខណ្ឌ​ការងារ ប្រាក់បៀវត្ស និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​​មិន​ទាបជាង​លក្ខខណ្ឌ​ការងារ​ ប្រាក់​បៀវត្ស​​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ដែល​បុគ្គលិក​ទាំង​នោះ​ធ្លាប់​បាន​ទទួល​មុន​ពេល ​រៀបចំ​ឡើង​វិញ​ឡើយ។

មាត្រា ២៦៨.-
ក្នុង​ករណី​ដែល​មុខងារ ភារកិច្ច​ណាមួយ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ ក្រុមប្រឹក្សា ហើយ​បុគ្គលិក​ចាំបាច់​មាន​ចំនួន​មិន​គ្រប់គ្រាន់ ឬ គ្មាន​តែម្ដង ក្រុមប្រឹក្សា​ត្រូវ​បាន​ទទួល​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ជ្រើសរើស​បុគ្គលិក​មក​បម្រើ​ការងារ​តាម​ការ​ចាំបាច់។

មាត្រា ២៦៩.-
ប្រសិនបើ​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើងវិញ​នូវ​ការ​រៀបចំ​បុគ្គលិក តម្រូវ​ឱ្យ​បុគ្គលិក​ណា​ម្នាក់​ប្ដូរ​ទី​លំនៅ​របស់​ខ្លួន ហើយ​បុគ្គលិក​នោះ​មិន​យល់​ព្រម​តាម​ការ​រៀបចំ

[ 75 ]នេះ ​សាមី​ខ្លួន​ត្រូវ​​​ធ្វើ​ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​អំពី​មូលហេតុ​នៃ​ ការ​មិន​យល់ព្រម​​​នោះ​​នៅ​ក្នុង​រយៈពេល​មួយ​ (០១)ខែ​ បន្ទាប់​​ពី​ទទួល​បាន​​សេចក្ដី​សម្រេច។ បុគ្គលិក​ដែល​មិនយល់​ព្រម​តាម​ការ​សម្រេច​ខាង​លើ​នេះ អាច​បន្ត​ស្ថិតនៅ​ជា​បុគ្គលិក​របស់​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល​ជា​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​ប្រគល់​ភារកិច្ច​ផ្សេង។

មាត្រា ២៧០.-
សេចក្ដី​សម្រេច​រៀបចំ​បុគ្គលិក​ឡើងវិញ ត្រូវ​ចូល​ជា​ធរមាន​នៅ​ពេល​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​បុគ្គលិក​នោះ ដាក់​ចេញ​សេចក្ដី​សម្រេច​ដែល​កំណត់​អំពី :

  • បុគ្គលិក​ដែល​ត្រូវ​បាន​រៀបចំ​ឡើងវិញ
  • ប្រភេទ​ក្រុមប្រឹក្សា​ដែល​បុគ្គលិក​នោះ​ត្រូវ​ទៅ​បំពេញ​ការងារ
  • កាលបរិច្ឆេទដែល​បុគ្គលិក​នោះ​ត្រូវ​ចូល​បម្រើ​ការងារ។

សេចក្ដី​សម្រេច​ខាងលើ​នេះ អាច​រៀបចំ​ឡើងវិញ​នូវ​បុគ្គលិក​ម្នាក់ ឬ ច្រើន​នាក់​ទៅ​តាម​ការ​ចាំបាច់។

មាត្រា ២៧១.-
ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នូវ​ប្រាក់​បៀវត្ស ប្រាក់​ឧបត្ថម្ភ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​របស់​បុគ្គលិក​ដែល​បាន​ផ្ទេរ​ ឱ្យ ​ក្រុមប្រឹក្សា ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​​បុគ្គលិក​នោះ​បាន​ចូល​បំពេញ​ការងារ​របស់​ ក្រុមប្រឹក្សា។

មាត្រា ២៧២.-
ក្រុមប្រឹក្សា​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ករណី​ដែល​បុគ្គលិក​ណា​ម្នាក់​ត្រូវ​បាន​​ផ្ទេរឱ្យ​​ក្រុមប្រឹក្សា​ រួចហើយ តែ​បុគ្គលិក​នោះ​ខកខាន​មិន​បាន​ចូល​បម្រើ​ការងារ​តាម​ការ​កំណត់​នៅ​ក្នុង​ សេចក្ដី​សម្រេច។

[ 76 ]មាត្រា ២៧៣.-
បែបបទ និង​នីតិវិធី​នៃ​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើងវិញ​នូវ​ការ​រៀបចំ​បុគ្គលិក​ត្រូវ​កំណត់​ដោយ​ អនុក្រឹត្យ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ជំពូក​ទី ៦៖ អំពី​ទោស​ប្បញ្ញត្តិ[edit]

មាត្រា ២៧៤.-
សមាជិក​ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ដែល​មិន​គោរព​តា​ម​បទប្បញ្ញត្តិ​នៃ​ច្បាប់ ​នេះ ត្រូវ​ទទួល​វិន័យ​ដោយ​មិនទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ និង​ការ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី​ផ្សេង​ទៀត។

មាត្រា ២៧៥.-
វិន័យ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ដែល​បាន​ប្រព្រឹត្ត​ នូវ​កំហុស ត្រូវ​ផ្អែក​តាម​គោលការណ៍​នៃ​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី ​៤ ចំណុច​ទី​ ៥ មាត្រា ២២ នៃ​ច្បាប់​នេះ។

មាត្រា ២៧៦.-
វិន័យ​ដែល​ត្រូវ​អនុវត្ត ចំពោះ​គណៈអភិបាល​ នាយករដ្ឋបាល បុគ្គលិក​ក្រុមប្រឹក្សា​ត្រូវ​ផ្អែក​តាម​គោលការណ៍​នៃ​បទប្បញ្ញត្តិ​ដូច​មាន​ ចែង​ក្នុង​ចំណុច​ទី ៣ និង​ចំណុច​ទី ៦ មាត្រា ១៥១ នៃ​ច្បាប់​នេះ ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​លក្ខន្តិកៈ​ដោយ​ឡែក​របស់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

[ 77 ]== ជំពូក​ទី ៧៖ អំពី​អន្តរប្បញ្ញត្តិ ==

ផ្នែក​ទី​ ១ ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុសត្រូវ[edit]

មាត្រា ២៧៧.-
រដ្ឋាភិបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក រដ្ឋបាល​ខណ្ឌ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​នេះ​នឹង​ជំនួស​រដ្ឋបាល​ ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​បច្ចុប្បន្ន​នេះ។

មាត្រា ២៧៨.-
អភិបាល​រាជធានី អភិបាល​ខេត្ត អភិបាលក្រុង អភិបាលខណ្ឌ អភិបាលស្រុក​ដែល​បាន​តែងតាំង​ឡើង​នៅ​មុន​ពេល​ច្បាប់​​នេះ​ចូល​ជា​ធរមាន ត្រូវ​បន្ត​ស្ថិត​ក្នុង​មុខតំណែង​និង​បំពេញ​ការងារ​រហូត​ដល់​មាន​ ក្រុមប្រឹក្សា និង​គណៈអភិបាល​ដែល​បាន​រៀបចំ​ឡើង​ស្រប​តាម​ច្បាប់​នេះ​មក​ជំនួស។

មាត្រា ២៧៩.-
ការ​តែងតាំង​គណៈអភិបាល​សម្រាប់​ក្រុមប្រឹក្សា​អាណត្តិ​ទី​ ១ នេះ ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ដប់​បួន (១៤)​ថ្ងៃ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត “គ.ជ.ប” ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ នីមួយៗ​នោះ។

មាត្រា ២៨០.-
ដីកា លិខិត​បទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង ការងារ ទ្រព្យសម្បត្តិ ចំណូល និង​ប្រាក់​ទាំងអស់​ដែល​អនុវត្ត ឬ ដែលបាន​កាន់កាប់​ដោយ ឬ ក្នុង​នាម​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន ដីកា លិខិត​បទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង​ការងារ ទ្រព្យសម្បត្តិ ចំណូល និង​ប្រាក់​ទាំងអស់​នោះ​ត្រូវ​អនុវត្ត និង​ចាត់ចែង​បន្ត​ដោយ​រដ្ឋបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ ស្រុក​ រដ្ឋបាល​ខណ្ឌ។

[ 78 ]មាត្រា ២៨១.-
អង្គភាព និង​មន្ត្រី​បុគ្គលិក​ដែល​បំពេញ​ការងារ​ក្នុង​អង្គភាព​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​មុន​ពេល​ច្បាប់​នេះ​ចូល​ជាធរមាន ត្រូវ​បន្ត​ជា​អង្គភាព និង​ជា​មន្ត្រី​បុគ្គលិក​នៃ​អង្គភាព​ទាំង​នោះ​របស់​រដ្ឋបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក រដ្ឋបាល​ខណ្ឌ រហូត​ដល់​មាន​ការ​រៀបចំ​ជា​ថ្មី។

មាត្រា ២៨២.-
ក្រសួងមហាផ្ទៃ ត្រូវ​ធ្វើការ​កំណត់ និង​កត់ត្រា​នូវ​ការ​ផ្ទេរ និង​ការ​ទទួល​យក​​នូវ​សិទ្ធិ កាតព្វកិច្ច​ទាំងអស់ កម្មសិទ្ធិ ទ្រព្យសម្បត្តិ ចំណូល និង​ប្រាក់ ព្រមទាំង​អង្គភាព បុគ្គលិក​ពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន​ជូន​ទៅ​រដ្ឋបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក​ រដ្ឋបាល​ខណ្ឌ ឱ្យ បាន​សមស្រប និង​មាន​តម្លាភាព។

ផ្នែក​ទី ២ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់[edit]

មាត្រា ២៨៣.-
ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ សង្កាត់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា លើកលែង​តែ​គោលការណ៍​ដូច​មាន​ចែង​ក្នុង​មាត្រា ៨៨​គោលការណ៍​នៃ​ផ្នែក​ទី ៦​ ផ្នែក​ទី ៧ ផ្នែក​ទី ៨ នៃ​ជំពូក​ទី​ ២ និង​គោលការណ៍​នៃជំពូក​ទី ៥ នៃ​ច្បាប់​នេះ។

មាត្រា ២៨៤.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​សម្រាប់​គាំទ្រ​ឃុំ សង្កាត់ ដើម្បី​អនុវត្ត​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា ៨៨ គោលការណ៍​នៃ​ផ្នែក​ទី​ ៦ ផ្នែក​ទី ៧ ផ្នែក​ទី ៨ ផ្នែក​ទី ៩ នៃជំពូក​ទី ២ និង​គោលការណ៍​នៃ​ជំពូក​ទី ៥ នៃ​ច្បាប់​នេះ។

[ 79 ]គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ សង្កាត់ ​និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ស្នើ​ធ្វើ​វិសោធនកម្ម ឬ ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​ថ្មី ឱ្យ សមស្រប​សម្រាប់​ទ្រទ្រង់​ដល់​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​ដែល​ចែង​ក្នុង​ច្បាប់​នេះ។

ជំពូក​ទី ៨ អវសាន​ប្បញ្ញត្តិ[edit]

មាត្រា ២៨៥.-
បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ ត្រូវ​ទុក​ជា​និរាករណ៍។

មាត្រា ២៨៦.-
ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។

[ 80 ]== សន្ទានុក្រម == LEXICON

[ 81 ]

ពាក្យ ភាសាអង់គ្លេស ពន្យល់សេចក្ដី
ក​សាង​សមត្ថភាព Capacity Building គឺ​ជា​ការ​​អភិវឌ្ឍ​ចំណេះ​ដឹង ជំនាញ សមត្ថភាព​របស់​បុគ្គលិក ឬ ស្ថាប័ន ដើម្បី​បំពេញ​កិច្ចការ​ដោយ​មាន​ប្រសិទ្ធភាព។ ការ​កសាង​សមត្ថភាព​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​អប់រំ វគ្គបណ្ដុះបណ្ដាល (Training Courses) ជា​ផ្លូវការ ឬ តាម​រយៈ​ការ​រៀន​បណ្ដើរ​ធ្វើ​បណ្ដើរ (On-job-training)។
ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ Democratic Development
  • Public Representation
  • Local Autonomy
  • Consultation and Participation
  • Responsiveness and Accountability
  • Promotion of Life Quality of the Local Residents
  • Promotion of Equity
  • Transparency and Integrity
  • Measures to Fight Corruption and Abuse of Power
គឺ​ជា​ការ​អភិវឌ្ឍ​ដែល​ដំណើរការ​ដោយ​មាន​លក្ខណៈ​ដូច​ខាង​ក្រោម :
  • ភាព​ជា​តំណាង​សាធារណៈ៖ ក្រុមប្រឹក្សា ​ត្រូវ​អនុវត្ត​ការងារ​ក្នុង​នាម និង​ធ្វើ​ជា​តំណាង​ឱ្យ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
  • ស្វ័យភាព​របស់​មូលដ្ឋាន៖ ស្ថានភាព​ដែល​ក្រុមប្រឹក្សា​អាច​ម្ចាស់ការ​ចាត់ចែង គ្រប់គ្រង​នូវ​កិច្ច​ការ​ដែល​បាន​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម​ឱ្យ ដោយ​ច្បាប់​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។
  • ការ​ពិគ្រោះ​យោបល់ និង​ការ​ចូលរួម៖ ជា​ដំណើរការ​នៃ​ការ​អនុវត្ត​ការងារ និង​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ដែល​ក្រុមប្រឹក្សា​ត្រូវ :
    • ជួប និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន
    • លើក​ទឹកចិត្ត និង​សម្របសម្រួល​ឱ្យ​ មាន​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​អភិបាលកិច្ច ដើម្បី​ស្វែងយល់​និង​ឆ្លើយតប​តម្រូវការ​​របស់​ប្រជាពលរដ្ឋ។
  • ឆ្លើយតប និង​គណនេយ្យភាព៖ ក្នុង​នាម​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្រុមប្រឹក្សា​ត្រូវ​ឆ្លើយ​តប​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ ​គោលនយោបាយ សេចក្ដី​សម្រេច​ចិត្ត សកម្មភាព និង​កា​រ​បំពេញ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​អនុវត្ត។ ក្រុមប្រឹក្សា​ក៏​ទទួល​ខុសត្រូវ​ផង​ដែរ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​ ប្រតិបត្តិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា។
  • លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៖ សំដៅ​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី :
    • បង្កើត និង​ធ្វើ​ឱ្យ​មាន​និរន្តរភាព​នូវ​បរិយាកាស​មួយ​ប្រកប​ដោយ​សន្តិភាព សុវត្ថិភាព និង​សុខុមាលភាព
    • លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច និង
    • លើកកម្ពស់​ផា​សុខភាព និង​គុណភាព​ជីវិត​នៃ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន
  • លើកស្ទួយ​សមធម៌៖ ការ​គិតគូរ និង​យក​ចិត្ត​ទុកដាក់​ជា​ពិសេស​ទៅ​លើ​តម្រូវការ​ខុសៗ​គ្នា​របស់​ស្ត្រី បុរស យុវជន និង​កុមារ​ព្រមទាំង​តម្រូវការ​ខុសៗ​គ្នា​របស់​ក្រុម​ជន​ងាយ​រងគ្រោះ រាប់​បញ្ចូល​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជនជាតិ​ដើម​ភាគតិច។
  • តម្លាភាព សុច្ចរិតភាព៖ គឺជា​ការ​ចាត់ចែង និង​គ្រប់គ្រង​កិច្ចការ​នានា រាប់​បញ្ចូល​ទាំង​កិច្ចការ​ហិរញ្ញវត្ថុ ដោយ​អនុលោម​តាម​បទដ្ឋាន​ខ្ពស់​បំផុត​នៃ​សុច្ចរិតភាព និង​ច្បាប់​ក្នុង​លក្ខណៈ​បើកចំហ តម្លាភាព ភាព​ចូលរួម ភាព​ឆ្លើយ​តប។
  • វិធានការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​រំលោភ​អំណាច៖ គឺ​ជា​ការ​ប្រកាន់​យក​នូវ​វិធាន​នៃ​ច្បាប់​ព្រមទាំង​ការ​ប្រឆាំង និង​រាយការណ៍​អំពី​អំពើ​ពុករលួយ និង​ការ​រំលោភ​អំណាច។
កែសម្រួល​ឡើងវិញ​នូវ​ការ​រៀបចំ​បុគ្គលិក Redeployment of Personnel សំដៅ​លើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​បុគ្គលិក​របស់​ក្រសួង ស្ថាប័ន​នានា ដើម្បី​ធ្វើ​ការ​រៀបចំ​ឡើងវិញ​នូវ​បុគ្គលិក​សម្រាប់​បម្រើការ​ងារ​ឱ្យ​ ប្រភេទ​ក្រុមប្រឹក្សា​សមស្រប ដែល​ការងារ​នេះ​ត្រូវ​ធ្វើ​​ឡើង​ស្រប​ពេល​ជាមួយ​ការ​ផ្ទេរ​មុខងារ ធនធាន និង​ការ​ទទួល​ខុសត្រូវ​ទៅ​ឱ្យ​ក្រុមប្រឹក្សា​នោះ។

}

[ 82 ]

[ 83 ]

ពាក្យ ភាសាអង់គ្លេស ពន្យល់សេចក្ដី
ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម Medium Term Expenditure Framework ការ​ធ្វើ​ផែនការ​ចំណាយ​សាធារណៈ​ដែល​មាន​រយៈពេល​ពី​បី(០៣) ដល់​ប្រាំ(០៥) ដែល​កំណត់​តម្រូវការ​ធនធាន​នា​ពេល​អនាគត​សម្រាប់​សេវាកម្ម និង​ការ​អភិវឌ្ឍ​ដែល​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​ប៉ាន់ស្មាន​ធនធាន​សរុប​របស់​ រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​មក​ពី​ប្រភព​ក្នុង​មូលដ្ឋាន និង​ប្រភព​ពី​ខាងក្រៅ។
ក្រុង Municipality គឺ​រដ្ឋបាល​ក្រុង​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ក្រុង។
ខេត្ត Province គឺ​ជា​រដ្ឋបាល​ខេត្ត ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ខេត្ត។
ខណ្ឌ Khan គឺ​ជា​រដ្ឋបាល​ខណ្ឌ​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ខណ្ឌ។
ឃុំ Commune គឺ​ជា​រដ្ឋបាល​ឃុំ​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ។
ដ . ត . ទ . ធ . ន
ដែន​សមត្ថកិច្ច Juridiction គឺជា​តំបន់ ជា​មុខងារ និង​ជា​ភារកិច្ច ដែល​ស្ថិតនៅ​ក្រោម​សិទ្ធិអំណាច​របស់​ក្រុម​ប្រឹក្សា ។
ដីកា​ By-law គឺ​ជា​វិធាន​ច្បាប់​ដែលត្រូវ​បាន​អនុម័ត​​ដោយ​ក្រុម​ប្រឹក្សា​ក្នុង​ព្រំ​ ដែន​នៃ​សិទ្ធិ​អំណាច​របស់​ខ្លួន ដើម្បី​អនុវត្ត​តែ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។
ត្រួតពិនិត្យ​នីត្យានុកូលភាព Legality Control គឺជា​ការ​ធានា​ឱ្យ​ បាន​ថា​ក្រុមប្រឹក្សា​មិន​ធ្វើ​សកម្មភាព​ក្រៅពី​សិទ្ធិអំណាច​របស់​ខ្លួន ហើយ​អនុវត្ត​តាម​តែ​នីតិវិធី​ដែល​តម្រូវ​ដោយ​វិធាន​ច្បាប់​ជាធរមាន។

}}

[ 84 ]

ពាក្យ ភាសាអង់គ្លេស ពន្យល់សេចក្ដី
ទ្រព្យសម្បត្តិ Asset ក្នុង​ន័យ​ទូទៅ​គឺ​សំដៅ​ទៅ​លើ​​គ្រឿង​ម៉ាស៊ីន យានយន្ត ឧបករណ៍​គ្រឿង​សង្ហារឹម សម្ភារៈ​ការិយាល័យ លិខិតស្នាម ឯកសារ និង​ដី​សាធារណៈ​អចលនទ្រព្យ​សាធារណៈ សំណង់​សាធារណៈ ឬ ហេដ្ឋារចនាសម្ព័ន្ធ​​សាធារណៈ​ដូចជា ស្ពាន អគារ ព្រែក ផ្លូវ ឬ វត្ថុ​ប្រហាក់ប្រហែល​គ្នា​នេះ។
ទ្រព្យសកម្ម Asset គឺជា​ការ​កត់ត្រា​ក្នុង​ផ្នែក​គណនេយ្យ​សំដៅ​ទៅ​លើ​ទ្រព្យសម្បត្តិ​នានា​ជា​ កម្មសិទ្ធិ​របស់​ក្រុមប្រឹក្សា​ដែលមាន​តម្លៃ​មួយ​ពិតប្រាកដ​រួម​ទាំង​ ប្រាក់កាស​ផង។
ទ្រព្យអសកម្ម Liability គឺ​ជា​ការ​កត់ត្រា​ក្នុង​ផ្នែក​គណនេយ្យ​ដែល​សំដៅ​ទៅលើ​កាតព្វកិច្ច​ទូទាត់​ ដែល​ត្រូវ​បាន​កត់ត្រា។ ការ​ទូទាត់​នោះ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។
ធនធាន Resources រួម​មាន​ទ្រព្យសម្បត្តិ ហិរញ្ញវត្ថុ ចំណូល បុគ្គលិក និង​សមត្ថភាព។
ធនធាន​ផ្នែក​រដ្ឋបាល Administrative Resources រួម​មាន​មុខងារ សិទ្ធិអំណាច ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ បុគ្គលិក និង​សមត្ថភាព សម្រាប់​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ។
នីតិបុគ្គល​នៃ​នីតិសាធារណៈ Public Legal Entity គឺ​ជា​ក្រុម​មនុស្ស​ដែល​ច្បាប់​បាន​អនុញ្ញាត​ឱ្យ​ ធ្វើ​សកម្មភាព ដូច​ជា​បុគ្គល ដើម្បី​ជា​ផលប្រយោជន៍​សាធារណៈ។ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ផ្ដល់​នីតិបុគ្គល​ដល់​រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ។
ប . ផ . ម
បទប្បញ្ញត្តិ​ចាំបាច់ Compulsory Provision បទប្បញ្ញត្តិ​ដែល​តម្រូវ​ឱ្យ​ក្រុមប្រឹក្សា​អនុវត្ត​ដោយ​ខាន​មិន​បាន។ បទប្បញ្ញត្តិ​នេះ កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ​ អនុក្រឹត្យ។
បទបញ្ជាផ្ទៃក្នុង Internal Rule វិធាន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សម្រាប់​កំណត់​របៀបរបប​ធ្វើ​ ការងារ ការ​រៀបចំ និង​ដំណើរការ​ប្រជុំ​របស់​ក្រុមប្រឹក្សា។
ប្រគល់​មុខងារ Assignment of Function គឺ​ជា​ការ​ផ្ទេរ​ភាព​ជា​ម្ចាស់​នៃ​មុខងារ​ការ​ទទួល​ខុសត្រូវ​អំណាច និង​ឆន្ទានុសិទ្ធិ​ទាំងអស់​ដែល​ចាំបាច់ ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ

}}

[ 85 ]

ពាក្យ ភាសាអង់គ្លេស ពន្យល់សេចក្ដី
ប្រតិភូកម្ម​មុខងារ Delegation of Function គឺ​ការ​ផ្ទេរ​នូវ​មុខងារ ការ​ទទួល​ខុសត្រូវ អំណាច និង​ឆន្ទានុសិទ្ធិ ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​ក្នុង​នាម​អាជ្ញាធរ​ដែល​ធ្វើ​ប្រតិភូកម្ម ដោយ​ផ្អែក​តាម​តម្រូវការ​នៃ​ការ​ធ្វើ​ប្រតិភូកម្ម​នោះ។ អាជ្ញាធរ​ដែល​ធ្វើ​ប្រតិភូកម្ម នៅ​តែ​រក្សា​ភាព​ជា​ម្ចាស់​លើ​កិច្ចការ​​ធ្វើ​ប្រតិភូកម្ម​។
ប្រភេទ​ក្រុមប្រឹក្សា Category of Council មាន​ដូច​ជា​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​រាជធានី។
ផ្ទេរ Transfer គឺជា​ការ​ប្រគល់ ឬ​ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ។
មុខងារ Function គឺជា​អំពើ ឬ សកម្មភាព​ដែល​រាប់​បញ្ចូល​ទាំង​ការ​ផ្ដល់​សេវា​សាធារណៈ​ហេដ្ឋារចនាសម្ព័ន្ធ និង​មធ្យោបាយ​ផ្សេង​ទៀត។
រ . វ
រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ Sub-National Administration ជាទូទៅ​សំដៅ​លើ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ សូម​មើល​ពាក្យ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ច្បាប់​នេះ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺ​សំដៅ​ត្រឹម​តែ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ តែប៉ុណ្ណោះ។
រដ្ឋបាល​ឯកភាព Unified Administration គឺ​ជា​ការ​រៀបចំ​ឱ្យ​ មាន​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​អាច​ម្ចាស់ការ​ក្នុង​ ការ​គ្រប់គ្រង ចាត់ចែង​មុខងារ និង​ធនធាន​រាប់​ទាំង​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​ក្រុមប្រឹក្សា​នីមួយៗ​នោះ​មាន​សមត្ថភាព​សម្របសម្រួល ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សកម្មភាព​នៃ​ការ​ផ្ដល់​សេវាកម្ម និង​ការ​អភិវឌ្ឍ​ផ្សេងៗ​ទៀត​ដែល​មាន​​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន រួម​ទាំង​ការ​ផ្ដល់​សេវាកម្ម និង​ការ​អភិវឌ្ឍ​​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​សំដៅ​ឆ្លើយ​តប​សេចក្ដី​ត្រូវ​ការ​របស់​ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។
រាជធានី Capital គឺ​ជា​រដ្ឋបាល​រាជធានី​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ រាជធានី។ ភ្នំពេញ គឺជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

}}

[ 86 ]

ពាក្យ ភាសាអង់គ្លេស ពន្យល់សេចក្ដី
វិមជ្ឈការ Decentralization រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​ ក្រុមប្រឹក្សា​នូវ​ភាព​ជា​ម្ចាស់​លើ​មុខងារ សិទ្ធិអំណាច និង​ធនធាន ដើម្បី​ឆ្លើយតប​សេចក្ដី​ត្រូវការ​របស់​មូលដ្ឋាន។ ក្រុមប្រឹក្សា​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​លើ​បញ្ហា​ ទាំង​នេះ។
វិសហមជ្ឈការ Deconcentration រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ធ្វើ​ប្រតិភូកម្ម​មុខងារ សិទ្ធិអំណាច និង​ធនធាន​ទៅ​អង្គភាព​ក្រោម​បង្គាប់ ឬ ទៅ​ក្រុម​ប្រឹក្សា​ប្រភេទ​ណា​មួយ ដើម្បី​អនុវត្ត​ក្នុង​នាម​រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន​។ អង្គភាព​ ឬ​ ក្រុមប្រឹក្សា​នោះ​ ត្រូវ​មាន​គណនេយ្យភាពចំពោះ​រាជរដ្ឋាភិបាល ឬ​ ក្រសួង​ ស្ថាប័ន​ស្រប​ទៅ​តាម​តម្រូវ​ការ​នៃ​ការ​ធ្វើ​ប្រតិភូកម្ម​នោះ។
សមត្ថភាព​ផ្នែក​រដ្ឋបាល Administrative Capacity គឺ​ជា​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង និង​អនុវត្ត​មុខងារ ធនធាន​ប្រកប​ដោយ​សមធម៌ មាន​តម្លាភាព មាន​គណនេយ្យភាព និង​មាន​ប្រសិទ្ធភាព។
សង្កាត់ Sangkat គឺជា​រដ្ឋបាល​សង្កាត់ ដែល​ស្ថិត​ក្រោម​ដែនសមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​សង្កាត់។
ស្រុក District គឺ​ជា​រដ្ឋបាល​ស្រុក​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ស្រុក។
សិទ្ធិអំណាច Authority គឺ​ជា​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ធ្វើ​អ្វីមួយ។
សិទ្ធិអំណាច​ប្រតិបត្តិ Executive Power គឺជា​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្នែក​គ្រប់គ្រង​និង​រដ្ឋបាល។ ឧទាហរណ៍ : ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​លើ​គម្រោង​ដែល​ត្រូវ​ អនុវត្ត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។
សិទ្ធិអំណាច​បញ្ញត្តិ Legislative Power គឺ​ជា​សមត្ថភាព​ក្នុង​ការ​ធ្វើ​លិខិត​បទដ្ឋាន។ ឧទាហរណ៍ : ក្រុមប្រឹក្សា​ខេត្ត​មាន​សិទ្ធ​អំណាច​ក្នុង​ការ​ដាក់​ចេញ​ដីកា។

ឯកសារយោង[edit]