Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/57

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​ជាតិ ត្រូវ​រាយការណ៍ ដើម្បី​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល។

មាត្រា ២០៨.-
ករណី​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មិន​អនុវត្ត​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ស្ដី​ដល់​ក្រសួង​មហាផ្ទៃ ​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ដែល​បាន​កំណត់​ក្នុង​ច្បាប់​នេះ។

មាត្រា ២០៩.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់ក្រោម​ជាតិ ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជា​លាយល័ក្ខណ៍​អក្សរ​អំពី​ការ​អនុវត្ត​ច្បាប់​ នេះ ជូន​រាជរដ្ឋាភិបាល​យ៉ាង​តិច​ប្រាំមួយ (០៦)​ខែ​ម្ដង។

មាត្រា ២១០ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​មាន​ថវិកា​របស់​ខ្លួន។ ថវិកា​របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​គិត​បញ្ជូល​ទៅ​ក្នុង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ​របស់​ក្រសួង​មហាផ្ទៃ។

មាត្រា ២១១.-
ដើម្បី​អនុវត្ត​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អនុម័ត:

  • កម្មវិធី​ជាតិ​ពី​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង សម្រាប់​​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​នេះ ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀងរាល់​ឆ្នាំ
  • ផែនការ​សកម្មភាព និង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​ផ្អែក​លើ​កម្មវិធី​ជាតិ
  • របាយការណ៍​ប្រចាំ​ឆ្នាំ ​ស្ដីពី​ការ​អនុវត្ត​ច្បាប់​នេះ។