Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/53

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ប្រធាន​អង្គភាព​នីមួយៗ ត្រូវ​ទទួលខុសត្រូវ និង​មាន​គណនេយ្យ​ភាព​ផ្ទាល់​ចំពោះ​នាយករដ្ឋបាល។

ជំពូក​ទី ៥៖ អំពី​ដំណើរការ​អនុវត្ត

ផ្នែក​ទី ១ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យនៅ​ថ្នាក់​ក្រោម​ជាតិ

មាត្រា ១៩២.-
ត្រូវ​បង្កើត​ឱ្យ​ មាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ ថ្នាក់​ក្រោម​ជាតិ ហៅ​កាត់​ថា “គ.ជ.អ.ប” ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

មាត្រា ១៩៣.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ មាន​សមាជិក​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល។

មាត្រា ១៩៤.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​អនុ​គណៈកម្មាធិការ​មុខងារ និង​ធនធាន​ អនុ​គណៈកម្មាធិការ​កិច្ចការ​សារពើពន្ធ និង ហិរញ្ញវត្ថុ នឹង​អនុ​គណៈកម្មាធិការ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​និង​អនុ​ គណៈកម្មាធិការ​ផ្សេងៗ​ទៀត​ជា​ជំនួយការ។ តួនាទី ភារកិច្ច និង​សមាសភាព​នៃ​អនុ​គណៈកម្មាធិការ​ខាងលើ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ។