Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/12

From Wikisource
Jump to navigation Jump to search
This page has not been proofread.

នីតិវិធី​នៃ​ការ​ពិគ្រោះ​យោបល់​នៅ​ក្នុង​ដំណើរការ​កសាង​ផែន​ការ​អភិវឌ្ឍ​ របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ផែនការ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

មាត្រា ៣៩.-
ក្រុមប្រឹក្សា​ត្រូវ​រៀបចំ​ផែនការ​អភិវឌ្ឍ ដែល​រួម​មាន :

  • ចក្ខុវិស័យ​របស់​ក្រុមប្រឹក្សា ដោយ​បង្ហាញ​ពី​គោលដៅ និង​គោលបំណង​សម្រាប់​អភិវឌ្ឍ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។
  • ការ​ប៉ាន់ប្រមាណ​ពី​កម្រិត​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ខ្លួន និង​ការ​ប៉ាន់ប្រមាណ​ពី​តម្រូវការ​ពី​តម្រូវការ​អភិវឌ្ឍ​សំខាន់ៗរួម​មាន :
    • តម្រូវការ​របស់​ក្រុមប្រឹក្សា​នៅ​ក្នុង​ការ​រៀបចំ​ទទួល​យក​នូវ​ការ​ផ្ទេរ​មុខងារ ភារកិច្ច និង​ធនធាន​ថ្មីៗ
    • សេវា មធ្យោបាយ សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជា​មូលដ្ឋាន​និង​ចាំបាច់​នានា
    • ការ​កាត់​បន្ថយ​ភាព​ក្រីក្រ
    • តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី បុរស យុវវ័យ កុមារ ក្រុម​ជន​ងាយ​ទទួល​រងគ្រោះ​រួម​ទាំង​ជន​ក្រីក្រ ជនជាតិ​ដើម​ភាគតិច។
  • ក្របខ័ណ្ឌ​អភិវឌ្ឍ​ដែល​ត្រូវ​ចែង​អំពី​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​ក្នុង​ ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ការ​ប្រើប្រាស់​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ:
  • ផែនការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
  • ផែនការ​ហិរញ្ញវត្ថុ ដោយ​ត្រូវ​រាប់​បញ្ចូល​ទាំង​ផែន​ការ​អភិវឌ្ឍ​មូលធន ការ​គ្រោង​ថវិកា​សម្រាប់​រយៈពេល​ដប់​ពីរ(១២)ខែ ចាប់​ពី​ពេល​រៀបចំ​ផែនការ និង​សម្រាប់​រយៈពេល​បី (៣)ឆ្នាំ ចាប់​ពី​ពេល​រៀបចំ​ផែនការ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់​ឆ្នាំ
  • យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​អភិវឌ្ឍ ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព​និង​គណនេយ្យ​ភាព ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន