Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/4

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ការ​កំណត់​ព្រំប្រទល់​រាជធានី​ភ្នំពេញ ត្រូវ​សម្រេច​ដោយ​ព្រះ​រាជក្រឹត្យ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៧.-
ការ​បង្កើត ការ​លុបចោល ការ​កែប្រែ​ព្រំប្រទល់ និង​ការកំណត់​ឈ្មោះ​ក្រុង ស្រុក ខណ្ឌ ត្រូវ​សម្រេច​​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៨.-
ការ​បង្កើត​រដ្ឋបាល​ឯកភាព​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺ​សំដៅ​ដល់​ការ​ពង្រឹង​អង្គ​ឯកភាព​របស់​រដ្ឋ ដើម្បី​សម្របសម្រួល​នូវ​រាល់​សកម្មភាព​រដ្ឋបាល​សាធារណៈ​នៅ​ក្នុង​ដែន​ដី​ របស់​ខ្លួន។

មាត្រា ៩.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​នីតិបុគ្គល​នៃ​នីតិសាធារណៈ។

មាត្រា ១០.-
នីតិបុគ្គល​នីមួយៗ ត្រូវ​មាន​ក្រុមប្រឹក្សា​មួយជា​តំណាង​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ឡើង ស្របតាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ។

មាត្រា ១១.-
នីតិបុគ្គល​នីមួយៗ​ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១២.-
ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​រួមមាន :

  • ភាព​ជាតំណាង​សាធារណៈ
  • ស្វ័យភាព​របស់​មូលដ្ឋាន
  • ការ​ពិគ្រោះ​យោបល់ និង​ការ​ចូល​រួម