Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/45

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មុខងារ ​ភារកិច្ច និង​ធនធាន ដែល​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ ក្រុម​ប្រឹក្សា​ដោយ​ច្បាប់​នេះ ឬ​ដែល​ស្របតាម​ច្បាប់​នេះ។

មាត្រា ១៦១.-
គណៈអភិបាល ក្នុង​នាម​ក្រុមប្រឹក្សា ត្រូវ​មាន​វិធាន​ការ​ដើម្បី​ធានា​ឱ្យ មន្ត្រី អង្គភាព​និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន និង​បំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​ក្រុមប្រឹក្សា ព្រមទាំង​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ប្រកបដោយ​ប្រសិទ្ធភាព។

មាត្រា ១៦២.-
គណៈអភិបាល ត្រូវ​ផ្ដល់​អនុសាសន៍ និង​ដាក់​ជូន​ក្រុមប្រឹក្សា ដើម្បី​ពិភាក្សា​សម្រេច​អំពី :

  • - ការ​បង្កើត ឬ រំសាយ​អង្គភាព
  • - ការ​រៀបចំ​តួនាទី ភារកិច្ច និង​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក
  • - ការ​តែងតាំង ការ​ដំឡើង​ឋានន្តរស័ក្តិ និង​ការ​បញ្ឈប់​បុគ្គលិក​ ដោយ​ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ការ​គ្រប់គ្រង​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការ​កំណត់​លក្ខណ​សម្បត្តិ​នៃ​ការ​ជ្រើសរើស ការ​តែងតាំង ការកំណត់​ប្រាក់​បៀវត្ស និង​ប្រាក់​កម្រៃ​ផ្សេង​ៗ​ទៀត​នៃ​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការកំណត់​នីតិវិធី​រដ្ឋបាល និង​ហិរញ្ញវត្ថុ សម្រាប់​អង្គភាព និង​បុគ្គលិក​របស់​ក្រុមប្រឹក្សា
  • - ការកំណត់​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា និង​បុគ្គលិក​របស់​ខ្លួន។

មាត្រា ១៦៣.-
គណៈអភិបាល ត្រូវ​រៀបចំ​ដាក់​ជូន​ក្រុមប្រឹក្សា​របស់​ខ្លួន​ដើម្បី​ពិនិត្យ និង​អនុម័ត​នូវ :

  • - កម្មវិធី​វិនិយោគ​បី(០៣)ឆ្នាំ​រំកិល​ប្រចាំឆ្នាំ និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ
  • - ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ(០៥)​ឆ្នាំ​និង ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់​ឆ្នាំ និង