Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/14

From Wikisource
Jump to navigation Jump to search
This page has not been proofread.

- តម្រូវការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​រៀប​ចំ​សម្រាប់​ទទួល​មុខងារ ភារកិច្ច និង​ធនធាន​ថ្មីៗ - សេវា មធ្យោបាយ សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​​ជា​មូលដ្ឋាន និង​ចាំបាច់ - ការ​កាត់បន្ថយ​ភាព​ក្រីក្រ - តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី បុរស យុវវ័យ និង​ កុមារ ក្រុម​ជន​ងាយ​ទទួល​រងគ្រោះ​ដោយ​រួម​បញ្ចូល​ទាំង​ជន​ក្រីក្រជាតិ​ដើម​ភាគ​តិច។

មាត្រា ៤៣.-
ក្រុមប្រឹក្សា​ត្រូវ​ចាត់ចែង​កិច្ច​ការ​ហិរញ្ញវត្ថុ ឱ្យ​មាន​តម្លាភាព និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន។

មាត្រា ៤៤.-
រាជធានី ខេត្ត ក្រុង ស្រុក ត្រូវ​មាន​ថវិកា​​ផ្ទាល់​របស់​ខ្លួន​ ដែល​ហៅ​កាត់​ថា​ ថវិការដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ខណ្ឌ​ និង​សង្កាត់​ចំណុះរាជធានី​ ត្រូវ​មាន​​ថវិកា​របស់​ខ្លួន​នៅ​ក្នុង​ថវិការបស់​រាជធានី។ សង្កាត់​ចំណុះ​ក្រុង ត្រូវ​មាន​ថវិកា​របស់​ខ្លួន​ក្នុង​ថវិកា​របស់​ក្រុង។ ក្រុមប្រឹក្សា​ត្រូវ​អនុម័តលើ​ថវិការបស់​រដ្ឋបាលថ្នាក់​ក្រោម​ថ្នាក់​ ស្រប​តាម​នីតិវិធី​និង​ប្រតិទិន​នៃ​ការ​កសាង​ថវិកា​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។ ក្រុមប្រឹក្សា​ត្រូវ​អនុម័ត​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់​ឆ្នាំ។ ការ​គ្រប់គ្រង​និង​ការ​អនុវត្ត​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ ត្រូវ​ផ្អែក​តាម​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​រៀបចំឡើង​ស្របតាម​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។ ថវិកា​ត្រូវ​រៀបចំឡើង​ដោយ​គោរព​តាម​គោល​ការណ៍​សំខាន់ៗ​ទាំង​អស់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។