Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/15

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​តែ​មាន​តុល្យភាព​រវាង​ចំណូល និង​ចំណាយ។

មាត្រា ៤៥.-
ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​ត្រូវ​ធានា​អនុវត្ត​តាម​បទដ្ឋាន វិធាន​ប្រព័ន្ធ និង​នីតិវិធី ដែល​បាន​កំណត់​ទាក់ទិន​ទៅ​នឹង :

  • ការ​រៀបចំ ការ​អនុម័ត និង​ការអនុវត្ត​ថវិកា
  • គណនេយ្យ និង​របាយការណ៍
  • ទ្រព្យសកម្ម និង​ទ្រព្យ​អសកម្ម
  • តម្លាភាព និង​គណនេយ្យ​ភាព
  • ការ​គ្របគ្រង:
    • ចំណូល​ផ្ទាល់
    • ចំណូល​ដែល​ចែក​រំលែក មូលនិធិ​ផ្ទេរ​ពី​ថវិកា​ជាតិ និង​ថ្លៃ​សេវា​សម្រាប់​អនុវត្ត​មុខងារ​ជា​ភ្នាក់ងារ​ក្នុង​នាម​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល
    • ចំណូល​ពី​ប្រភេទ​ផ្សេងៗ​ទៀត។
  • លទ្ធកម្ម​សាធារណៈ
  • ការ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្នុង
  • ការ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្រៅ
  • តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​ផ្សេងៗ​ទៀត។

បទដ្ឋាន វិធាន ប្រព័ន្ធ​ និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋបាល​ថ្នាក់​ ក្រោម​ជាតិ ត្រូវ​កំណត់​ដោយ​ច្បាប់​ស្ដីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​រៀបចំឡើង​ស្របតាម​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ផ្អែក​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មាត្រា ៤៦.-
រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ទ្រព្យ