Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/36

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

មាត្រា ១២៥.-
ក្រសួងមហាផ្ទៃ អាច​កំណត់​ឱ្យ​ ក្រុមប្រឹក្សា​ពីរ ឬ ច្រើន​ប្រើប្រាស់​រួម​គ្នា​នូវ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស។

មាត្រា ១២៦.-
ការ​បង្កើត ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ផ្នែក​ទី ៣ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ

មាត្រា ១២៧.-
សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ​ត្រូវ​ជ្រើសរើស​ចេញពី​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ជា​ស្ត្រី​នៅ​ ក្នុង​ក្រុមប្រឹក្សា​នោះ ឬ ស្ត្រី និង​បុរស នៅ​​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១២៨.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​មាន​សិទ្ធិ និង​មាន​ភារកិច្ច​ផ្ដល់​យោបល់​និង​លើក​អនុសាសន៍​ជូន​ក្រុមប្រឹក្សា គណៈអភិបាល អភិបាល និង​គណៈកម្មាធិការ​ដទៃ​ទៀត​របស់​ក្រុមប្រឹក្សា លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សមភាព​យេនឌ័រ បញ្ហា​ស្ត្រី​និង​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​អំណាច មុខងារ និង​ភារកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១២៩.-
គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​មាន​សិទ្ធិ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា គណៈកម្មាធិការ​នានា និង​គណៈអភិបាល។