Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/48

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​ព័ត៌មាន​ផ្សេងៗ​ទៀត តាម​តម្រូវការ​របស់​ក្រុមប្រឹក្សា​របស់​ខ្លួន។ រាល់​ឯកសារ​ទាំងអស់​ដែល​បាន​បោះពុម្ព​ផ្សាយ​ស្របតាម​ច្បាប់​នេះ ត្រូវ​តែ​បិទផ្សាយ​នៅ​លើ​ក្ដារ​ព័ត៌មាន ឬ ត្រូវ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​បាន​ផ្សេងៗ​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ ក្រុមប្រឹក្សា។

មាត្រា ១៧០.-
គណៈអភិបាល ត្រូវ​ធានា​ឱ្យ​ សាធារណជន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​មើ​ព័ត៌មាន​នានា​នៅ​លើ ​ក្ដារ​បិទផ្សាយ​ព័ត៌មាន ហើយ​ត្រូវ​ធានា​ថែរក្សា​ការពារ​សុវត្ថិភាព​ក្ដារ​ព័ត៌មាន ដែល​មាន​ក្នុង​​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា។

មាត្រា ១៧១.-
គណៈអភិបាល ត្រូវ​ធ្វើ​ការ​បែងចែក​ភារកិច្ច​ជា​លាយល័ក្ខណ៍​អក្សរ​នូវ​កិច្ច​ការ​ដែល​ស្ថិតនៅ​ក្នុង​សិទ្ធិអំណាច​របស់​ខ្លួន។

មាត្រា ១៧២.-
ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាច​លើក​សំណើ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​កំណត់​ នូវ​តួនាទី ភារកិច្ច និង​របៀប​របប​ការងារ​របស់​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​អនុក្រឹត្យ។

ជំពូក​ទី ៤៖ អំពី​បុគ្គលិក និង​អង្គភាព​របស់​ក្រុមប្រឹក្សា

ផ្នែក​ទី ១ បុគ្គលិក​របស់​ក្រុមប្រឹក្សា

មាត្រា ១៧៣.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​មាន​បុគ្គលិក​ក្រុមប្រឹក្សា​របស់​ខ្លួន។ បុគ្គល​ក្រុមប្រឹក្សា គឺ​ជា​បុគ្គលិក​របស់​ក្រុមប្រឹក្សា​ដែល​បាន​តែងតាំង​ដោយ​ក្រុម ឬ ជា​បុគ្គលិក​ដែល​បាន​តែងតាំង​ឱ្យ​ ទៅ​បំពេញ​ការងារ​ជាមួយ​ក្រុមប្រឹក្សា ឬ ជា