This page has not been proofread.
| ពាក្យ | ភាសាអង់គ្លេស | ពន្យល់សេចក្ដី |
|---|---|---|
| ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម | Medium Term Expenditure Framework | ការធ្វើផែនការចំណាយសាធារណៈដែលមានរយៈពេលពីបី(០៣) ដល់ប្រាំ(០៥) ដែលកំណត់តម្រូវការធនធាននាពេលអនាគតសម្រាប់សេវាកម្ម និងការអភិវឌ្ឍដែលស្ថិតក្នុងបរិបទនៃការប៉ាន់ស្មានធនធានសរុបរបស់ រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលបានមកពីប្រភពក្នុងមូលដ្ឋាន និងប្រភពពីខាងក្រៅ។ |
| ក្រុង | Municipality | គឺរដ្ឋបាលក្រុងដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្រុង។ |
| ខេត្ត | Province | គឺជារដ្ឋបាលខេត្ត ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។ |
| ខណ្ឌ | Khan | គឺជារដ្ឋបាលខណ្ឌដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ។ |
| ឃុំ | Commune | គឺជារដ្ឋបាលឃុំដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ។ |
| ដ . ត . ទ . ធ . ន | ||
| ដែនសមត្ថកិច្ច | Juridiction | គឺជាតំបន់ ជាមុខងារ និងជាភារកិច្ច ដែលស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ។ |
| ដីកា | By-law | គឺជាវិធានច្បាប់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាក្នុងព្រំ ដែននៃសិទ្ធិអំណាចរបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ |
| ត្រួតពិនិត្យនីត្យានុកូលភាព | Legality Control | គឺជាការធានាឱ្យ បានថាក្រុមប្រឹក្សាមិនធ្វើសកម្មភាពក្រៅពីសិទ្ធិអំណាចរបស់ខ្លួន ហើយអនុវត្តតាមតែនីតិវិធីដែលតម្រូវដោយវិធានច្បាប់ជាធរមាន។
}} |