Jump to content

គតិលោក/ភាគទី៦/3

From Wikisource
113189គតិលោក, ភាគទី៦រឿងចៅគង្វាលពពែម្នាក់ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿងចៅគង្វាលពពែម្នាក់


មានចៅគង្វាលពពែម្នាក់ កៀងពពែទៅឲ្យស៊ីស្មៅនៅព្រៃក្រៅ ១ នាំសុនខស្រុក ១ ទៅផង លុះទៅដល់ដើមឈើធំ ១ មានម្លប់ត្រជាក់សប្បាយ ចៅគង្វាលពពែក៏ដោះអាវដោះមួក ដាក់​ពាក់​ទៅ​លើ​

មែក​ឈើ ដាក់ឈើច្រត់ផ្អែកទៅលើប្រគាបឈើ ១ ហើយដេកលេងរំហើយខ្យល់ ឯឆ្កែស្រុកនោះ ក៏ដេកនៅខាងខ្លួន លុះត្រូវខ្យល់ត្រជាក់ ចៅនោះ ក៏ដេកលក់ ទាំង​ឆ្កែ​ក៏​ដេក​លក់​នៅ​ក្រោម​ដើម​ឈើ​

នោះ​ឯង ។

កាលនោះមានឆ្កែព្រៃ ១ ដើរមក ឃើញហ្វូងពពែកាលណា ពួកពពែទាំងឡាយភិតភ័យផ្អើល នាំគ្នាបោលចូលទៅកាន់សំណាក់ឆ្កែស្រុក នឹងម្ចាស់វាអស់ទៅ ឆ្កែ​ព្រៃ​រក​ឱកាស​នឹង​ចាប់ព​ពែ​នោះ​ពុំ​

បាន​ ។ ថ្ងៃមួយ ឆ្កែព្រៃគិតថា អាពួកពពែអស់នេះ តែវាឃើញរូបអញកាលណា វាសឹងផ្អើលបោលទៅរកម្ចាស់វា ឲ្យជួយតែរាល់ដង ឯត្រង់ម្ចាស់វាដើរមកជិតម្ដេចក៏វាមិនផ្អើល បើដូច្នេះ ចាំ​អញ​ទៅ​

លួចយកអាវមួកនឹងឈើច្រត់ មកស្លៀកពាក់ត្រាប់ ឲ្យដូចម្ចាស់វា ទើបវាមិនផ្អើល ជាឱកាសងាយចាប់ស៊ីបាន ឆ្កែព្រៃគិតដូច្នោះហើយ ទើបដើរអមវាងចូលទៅមើលអាការនាយគង្វាលនោះ លុះ​ឃើញ​

នាយ​គង្វាល​នឹងឆ្កែស្រុកដេកលក់ ក៏ចូលទៅលួចយកអាវនឹងមួកមកពាក់ ហើយកាន់ឈើច្រត់ក្រោកដើរជើងពីរ ធ្វើអាការដូចជាមនុស្ស ចូលទៅក្នុងហ្វូងពពែបាន ។

ឯពពែទាំងឡាយ ឃើញអាវមួកនឹងឈើច្រត់ដូច្នោះ ក៏នឹកសំគាល់ថាជាម្ចាស់នៃខ្លួន ទើបពុំភិតភ័យភ្ញាក់ផ្អើលដូចកាលមុន ៗ នាំគ្នារកស៊ីស្មៅនូវស្លឹកឈើរៀងខ្លួនទៅ ។
ឆ្កែព្រៃតាំងកៀងហ្វូងពពែនោះ ឲ្យចូលទៅក្នុងព្រៃធំ គិតថាម្ចាស់វានោះ កាលនឹងកៀង នឹងដេញតែងបញ្ចេញសព្ទថាហ៊ឿយ ៗ យ៉ាងនេះ បើដូច្នេះគួរអញបញ្ចេញសព្ទត្រាប់ឲ្យដូចម្ចាស់វា គិត​ហើយ​

ក៏​ស្រែក​ដេញថា ហ៊ឿយ ៗ ដូច្នេះ ឯសម្លេងឆ្កែព្រៃដែលស្រែកនោះ មិនដូចសម្លេងមនុស្ស ព្រោះជាជាតិខុសគ្នា សត្វតិច្ឆានត្រាប់សម្លេងមនុស្សមិនដូច តែ​ស្រែក​ឡើង​ក៏​ចេញ​ប្រ​ច​ក្ស​ជា​សព្ទ​ឆ្កែ​ព្រៃ​

ធម្មតា ទើបពពែទាំងឡាយ កើតភិតភ័យផ្អើលបោល ស្រែកកងរំពងជាកោលាហលឡើង ។ ឯនាយគង្វាលពពែនឹងឆ្កែស្រុក បានឮសព្ទពពែផ្អើលស្រែកយំកង ក៏ភ្ញាក់ចាកនិទ្រាក្រោកម្នីម្នា ទៅកាន់​

ហ្វូង​ពពែ បានយល់ឆ្កែព្រែលួចយកអាវមួក នឹងឈើច្រត់របស់ខ្លួន ទៅប្រដាប់ខ្លួនវាធ្វើអាការជាមនុស្សដូច្នោះ នាយគង្វាលពពែក៏បង្អៅឆ្កែស្រុកឲ្យដេញទៅខាំឆ្កែព្រៃ ហើយជួយគ្នាវាយឆ្កែព្រៃនោះ ដួល​

ចុះ​​ដល់នូវក្ដីមរណកាលកណ្ដាលព្រៃធំនោះហោង នាយគង្វាលពពែក៏ដោះយកអាវនឹងមួក អំពីសាកសពនៃឆ្កែព្រៃនោះមកវិញ ហើយក៏ដេញពពែវិលមកផ្ទះនៃអាត្មាហោង ។

រឿងនេះ បានគតិដូចមនុស្សចង់សំដែងកាយឲ្យដូចគេអ្នកជាតិខ្ពស់ ទោះជាធ្វើយ៉ាងណា ៗ ក៏គង់មិនដូចគេ គង់ចេញកិរិយាប្រក្រតីខ្លួននោះមកខាងក្រៅឲ្យគេស្គាល់ជាតិខ្លួនបាន ដូច​យ៉ាង​ឆ្កែ​ព្រៃ​លួច​

យក​អាវ​យកមួកគេពាក់ ទាំងកាន់ឈើច្រត់ជាដំបងអាការខាងក្រៅនោះ ធ្វើទៅបានដូចមនុស្សប្រាកដ តែសព្ទសម្លេងខាងក្នុង ធ្វើទៅពុំដូចមនុស្ស ពួកពពែអាចស្គាល់ជាឆ្កែព្រៃទៅបាន ។ បទនេះ សម​

ដូច​ពាក្យ​គតិ​បុរាណ​ថា "សម្លេងប្រាប់ភាសា កិរិយាប្រាប់ត្រកូល" ដូចជាតិអ្នកបាសាក់ព្រះត្រពាំង អ្នកសៀមរាប ឬអ្នកប្រទះឡាងជាដើម មនុស្សពួកអស់នេះ ទោះស្លៀកពាក់តែងរូបកាយប្រដាប់ ដូច​

អ្នក​ក្រុង​យ៉ាងណា ក៏ត្រាប់បាន តែបើហានិយាយឡើងកាលណា សម្លេងនោះប្រាប់ឲ្យគេដឹងថា ខ្លួនជាអ្នកបាសាត់ព្រះត្រពាំងសៀមរាប ស្រុកប្រទះឡាង មានអាងនឹងសំនៀងប្រាប់ភាសាខ្លួនស្រាប់ ។

មួយទៀត លោកអ្នកផ្សេងភាសាគ្នា ទោះជាចេះនិយាយបានយ៉ាងណា ៗ សំនៀងបែងនោះគង់ចេញឲ្យគេដឹងថាអ្នកនេះជាចិនឆៅ អ្នកនេះជាយួនជាសៀមជាដើមទៅបាន ។ បទអស់នេះ អ្នក​

ប្រាជ្ញ​គួរ​ពិចារណាទៅទៀតចុះ ។

ចប់តម្រាគតិអ្នកទាបត្រាប់ភាសាអ្នកខ្ពស់ទី ២៥