គ្មានខ្លឹមសារបុគ្គលឯណាពិចារណាឃើញនូវសង្ខារធម៌ជាអនិច្ចលក្ខណៈ ថាជារបស់ទៀងវិញ ជាទុក្ខលក្ខណថាជាសុខវិញ ជាអនត្តលក្ខណៈថាជាខ្លួនវិញ បុគ្គលដែលពិចារណាឃើញដូច្នេះនោះ ឈ្មោះថាមិច្ឆាទិដ្ឋិ ។ ម្យ៉ាងទៀត ក្នុងគម្ពីរមង្គលទីបនីអដ្ឋកថាមង្គលសូត្រខ្សែ៧ថា : មិច្ឆាទិដ្ឋិ សហគតេន ខន្ធសិវាទយោសេដ្ឋាតិ តេសំអភិវាទន អញ្ជលិកម្មភូតបីថកបរិភណ្ឌាទីនិករោតិ ។ អធិប្បាយថា បុគ្គលឯណាពិចារណាឃើញវិបរិតដោយចិត្តរិះគិត ខុសថាទេវតាទាំងឡាយមានខន្ធកុមារនឹងព្រះឥសូរជាដើម ដ៏ប្រសើរដោយវិសេសក្នុងលោក ហើយធ្វើនូវកិរិយាបូជាមានអភិវាទកម្ម គឺអំពើធ្វើបង្អោនកាយថ្វាយខ្លួន លុតជង្គង់ថ្វាយបង្គំនិងអញ្ជលីកម្ម គឺអំពើធ្វើនូវក្រពុំម្រាមដៃលើកឡើងប្រណម្យនមស្សការ សំពះដល់ទេវតាទាំងឡាយមានខន្ធកុមារ និងព្រះឥសូរជាដើមនោះ និងធ្វើនូវតាំងសម្រាប់បូជាដល់រូបភូតខ្មោច និងប្រោះព្រំដោយគ្រឿងបូជា មានគោមជាដើម កិរិយាធ្វើយ៉ាងនេះឈ្មោះថាមិច្ឆាទិដ្ឋិ ។ ម្យ៉ាងទៀតបុគ្គលដែលកាន់យកនូវទិដ្ឋិសេចក្ដីចូលចិត្តថាសត្វបង្កើតក្នុងសុគត និងទុគតិបានសេចក្ដីសុខ និងទុក្ខ មិនមែនបង្កើតអំពីកម្មដែលបុគ្គលធ្វើល្អនិងអាក្រក់នោះទេ កើតមកអំពីសំណាក់នៃទេវតាទាំងឡាយ មានខន្ធកុមារនិងព្រះឥសូរជាដើម ឲ្យនូវសេចក្ដី
Page:Kambuja Suriya 1926-1927.djvu/350
Appearance