Page:Kambuja Suriya 1926-1927.djvu/349

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មិនប្រកបដោយអង្គទាំង២នេះទេ មិនត្រូវអភិជ្ឈាឡើយ ។ ២. ព្យាបាទោ ចេតនាធម៌ញ៉ាំងប្រយោជន៍ និងសេចក្ដីសុខនៃបុគ្គលដទៃឲ្យវិនាសទៅ គឺថាចេតនាធម៌ដែលខឹងគំនុំគុំគួននឹងបុគ្គលឯណា ញ៉ាំងបុគ្គលនោះឲ្យវិនាសទៅ បើធ្វើបុគ្គលនោះឲ្យវិនាសទៅពុំបានព្យាយាមគិតញ៉ាំងទ្រព្យឥតវិញ្ញាណក្ដី ទ្រព្យមានវិញ្ញាណក្ដី របស់នៃបុគ្គលនោះឲ្យវិនាសទៅឈ្មោះថាព្យាបាទ ។ ព្យាបាទនេះមានអង្គពីរគឺ : ក. បរសត្តោ សត្វដទៃ ។ ខ. តស្សចវិនាសចិន្ដា សេចក្ដីរិះគិតដើម្បីញ៉ាំងសត្វដទៃនោះ ឲ្យវិនាសទៅ ។ ចេតនាធម៌ដែលប្រកបដោយអង្គទាំងពីរនេះ ទើបឈ្មោះថាព្យាបាទ បើចេតនាធម៌ មិនប្រកបដោយអង្គទាំងពីរនេះទេ មិនឈ្មោះថាព្យាបាទឡើយ ។ ៣. មិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសប្រកាន់យកខុសថាជាត្រូវ ព្រោះមិនមានន័យកិរិយាកាន់យកដោយសមគួរតាមពិត ។ អធិប្បាយថាអង្គសម្ដេចព្រះអនន្តញាណ សាស្ដាចារ្យទ្រង់សម្ដែងថាសង្ខារធម៌ទាំងឡាយជាអនិច្ចំ ទុក្ខំ អនត្តា គឺថាមិនទៀង នាំមកនូវសេចក្ដីទុក្ខមិនជារបស់នៃខ្លួន