ទុក្ខនិងសុខដល់មនុស្សទាំងឡាយ បុគ្គលចូលចិត្តយ៉ាងនេះឈ្មោះថាមិច្ឆាទិដ្ឋិ ។ ឯមិច្ឆាទិដ្ឋិនេះសម្ដែងដោយសង្ខេបមាន២ គឺអនិយតាមិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសមិនទៀងជាសតេកិច្ឆា ប្រកបដោយកិរិយារក្សាបានគឺថានៅប្រដៅទូន្មានបាន ព្រោះចិត្តមិនទាន់ធ្លាក់ចុះដល់ជវនចិត្តជាគំរប់ប្រាំពីរនៅឡើយ១ , និយតាមិច្ឆាទិដ្ឋិ សេចក្ដីឃើញខុសប្រកាន់យកមាំជាអតេកកិច្ឆា គឺអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមប្រដៅទូន្មានពុំបាន ព្រោះចិត្តធ្លាក់ចុះដល់ជវនចិត្តជាគំរប់៧គឺបុគ្គលដែលប្រកបដោយទិដ្ឋិ៣យ៉ាង : ១. នត្ថីកទិដ្ឋិ សេចក្ដីឃើញខុសថាអំពើដែលបុគ្គលធ្វើមានទាន ជាដើម មិនមានផលឥតប្រយោជន៍ទាំងអស់ ។ ២. អកិរិយទិដ្ឋិ សេចក្ដីឃើញខុសថាកម្មអាក្រក់ និងកម្មល្អដែលបុគ្គលប្រព្រឹត្តធ្វើទាំងប៉ុន្មាន ឈ្មោះថាមិនធ្វើទាំងអស់ គ្មានបាបបុណ្យអ្វីឡើយ ។ ៣. អហេតុកទិដ្ឋិ សេចក្ដីឃើញខុសថាផលនិងកម្មទាំងពីរនេះមិនមានទេ សត្វដែលកើតឡើងដែលនឹងបរិសុទ្ធក៏បរិសុទ្ធដោយខ្លួនឯង ដែលនឹងសៅហ្មងក៏សៅហ្មងដោយខ្លួនឯងជាធម្មតាៗ បុគ្គលដែលប្រកបដោយទិដ្ឋិទាំង៣នេះឈ្មោះនិយតាមិច្ឆាទិដ្ឋិ មានទោសធំបំផុតទៀង
Page:Kambuja Suriya 1926-1927.djvu/351
Appearance