លានព្រះចេតិយ ដែលភិក្ខុនោះបោសសំអាត ហើយមានសេចក្ដីជ្រះថ្លាសួរបញ្ហាចំពោះនឹងភិក្ខុនោះ ភិក្ខុនោះក៏បានវិសជ្ជនាដោះស្រាយបញ្ហានោះដរាបដល់ចប់ទៅ ។ មានព្រះថេរបួនព្រះអង្គទៀត បានមកដល់ហើយបានឃើញលានព្រះចេតិយស្អាតល្អ ដើរចូលទៅខាងក្នុងមានចិត្តផូរផង់ល្អ ញ៉ាំងជាតិស្សរញាណឲ្យបង្កើតឡើងព្រះថេរៈអង្គ១ បានរឭកជាតិបាន៨កប្បព្រះថេរអង្គ១ រឭកជាតិបាន១៦កប្ប , ព្រះថេរអង្គ១ រឭកជាតិបាន២០កប្ប, ព្រះថេរអង្គ១ រឭកជាតិបាន៣០កប្ប, ដោយចិត្តដែលជ្រះថ្លាផូរផង់នោះឯង ។ អានិសង្សជាគម្រប់៣ គឺទេវតាអត្តមនោហោតិ ទេវតាទាំងពួងនឹងមានចិត្តរីករាយជ្រះថ្លា ស្រឡាញ់រាប់អាននូវបុគ្គលអ្នកបោសសំអាតនោះ លោកសម្ដែងអាងនិទានថាដូចភិក្ខុ១អង្គនៅក្នុងវិហារមួយ ព្យាយាមបោសសំអាតនូវលានព្រះចេតិយ ខឿនព្រះពោធិព្រឹក្ស និងទីអារាមព្រះវិហារនោះស្អាតស្មើល្អ ទេវតាទាំងឡាយដែលនៅអាស្រ័យក្នុងទីនោះមានចិត្តជ្រះថ្លាបានយកផ្កាមកបូជាដល់ភិក្ខុនោះ ហើយបានថែទាំរក្សាភិក្ខុនោះឲ្យបានសេចក្ដីសុខ ។ អានិសង្សជាគម្រប់៤គឺ ចាសាទិកសំវត្តនិកំបុញ្ញឧបចិនាតិ បុគ្គលអ្នកបោសសំអាតឈ្មោះថា ចូលទៅជិតសន្សំនូវបុញ្ញរាសី ជាទីញ៉ាំងចិត្តជ្រះថ្លាឲ្យប្រព្រឹត្តទៅ ព្រមដល់ទីប្រជុំជនទាំងឡាយគេនឹង
Page:Kambuja Suriya 1926-1927.djvu/328
Appearance