Page:Kambuja Suriya 1926-1927.djvu/327

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ក៏គង់បានផលានិសង្ស ជាវាសនាធម៌ទៅខាងមុខនឹងបានសម្រេចមគ្គផលក្នុងម្នាក់ ព្រះពុទ្ធជាអនាគតមិនខាន លោកសម្ដែងអាងនិទានថាដូចបុស្សទេវថេរ បានបោសសំអាតលានព្រះចេតិយហើយ សំឡឹងមើលលានព្រះចេតិយដែលស្អាតល្អហឫទ័យរបស់លោកក៏ស្អាតផូរផង់ ទៅតាមអារម្មណ៍នោះ ចាប់យកព្រះពុទ្ធគុណជាអារម្មណ៍ ញ៉ាំងបីតិឲ្យកើតឡើងបានសម្រេចមគ្គផលក្នុងវេលានោះឯង ដូចទត្តភិក្ខុ នៅក្នុងកណ្ឌវិហារ បានបោសសំអាតនូវលានព្រះចេតិយ ហើយបានសម្លឹងមើលនូវទីដែលខ្លួនសំអាតនោះ បានចំពោះនូវឱទាតកសិណ ញ៉ាំងសមាបត្តិទាំង៨ឲ្យកើតឡើង ចម្រើននូវវិបស្សនាតទៅទៀត បានសម្រេចព្រះអរហត្តផលក្នុងវេលានោះ ដោយផលដែលបានបោសសំអាតនោះឯង អានិសង្សជាគម្រប់២ គឺបរចិត្តំបសីទតិ តបុគ្គលអ្នកមានឧស្សាហ៍បោសសំអាតទីលំនៅផ្សេងៗ និងញ៉ាំងចិត្តនៃបុគ្គលដទៃឲ្យជ្រះថ្លាផូរផង់ល្អអធិប្បាយថា បុគ្គលទាំងឡាយដែលមានបណ្ដាសក្តិក្ដី ឥតបណ្ដាសក្តិក្ដី បានដើរទៅឃើញទីកន្លែងត្រង់ណា មានទីអារាមព្រះវិហារជាដើម ដែលបុគ្គលបានចូកជម្រះបោសច្រាសសំអាតឲ្យស្អាតរាបទាបល្អ និងមានចិត្តជ្រះថ្លាផូរផង់ស្រឡាញ់រាប់អានបុគ្គលនោះ ដោយពិតលោកសម្ដែងអាងនិទានតិស្សភិក្ខុនៅក្នុងជម្ពូកោលវិហារ បានបោសសំអាតនូវលានព្រះចេតិយ ហើយបញ្ជូនសម្រាមយកទៅចាក់ចោលវេលានោះ មានព្រះថេរមួយអង្គឈ្មោះ តិស្សទត្តថេរចុះអំពីសំពៅហើយក្រឡេកមើល