Jump to content

Page:Kambuja Suriya 1926-1927.djvu/329

From Wikisource
This page has not been proofread.

ពណ៌នាសរសើរដោយអាការផ្សេងៗ ។

អានិសង្សជាគម្រប់៥គឺ កាយស្សភេទាបរម្មរណាសុក គឺ សត្តលោកំឧបបជ្ជតិ សេចក្ដីថាបុគ្គលដែលបានធ្វើសមជ្ជករណ៍កិច្ចទីលំនៅនោះ បើធ្វើមរណកាលរំលាយនូវរាងកាយទៅខាងមុខ នឹងបានទៅកើតក្នុងសុគតិ គឺជាតិជាមនុស្ស និងក្នុងលោក គឺស្ថានសួគ៌ដោយពិត អានិសង្សទាំង៥ប្រការនេះនឹងកើតឡើងប្រាកដដល់បុគ្គលអ្នកព្យាយាម សមជ្ជនកិច្ចទីលំនៅមានអារាមព្រះវិហារជាដើម។ដូច្នេះសប្បុរសទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះ ចុះនឹងបានប្រយោជន៍ទាំងពីរប្រការ គឺប្រយោជន៍ក្នុងបច្ចុប្បន្នលោកនេះ និងប្រយោជន៍ក្នុងបរលោក ដោយផលានិសង្សដែលបានបោសច្រាសនេះឯង ។

សម្ដែងមកអំពីភូមិវត្ថុបទមាតិកា ជាគម្រប់ពីរចប់សេចក្ដីជាសង្ខេបប៉ុណ្ណេះ ។

ពីនេះនឹងសម្ដែងសព្វកម្មន្តវត្ថុបទមាតិកា ជាគម្រប់៣តទៅទៀត ។

៣- សត្វកម្មន្តវត្ថុ គឺប្រព្រឹត្តសំអាតវត្ថុ គឺការងារទាំងពួងនោះ អធិប្បាយថាបុគ្គលជាអ្នកប្រាជ្ញមានប្រាជ្ញានៅគ្រប់គ្រងផ្ទះជាឃរាវាសនេះ ដែលនឹងតាំងខ្លួនឲ្យជាអ្នកមានទ្រព្យសម្បត្តិបាននោះ គប្បីប្រកបការងារឲ្យស្អាតល្អ មានប្រកបការងារធ្វើស្រែចំការ និងរក្សាគោក្របីនិងជំនួញផ្លូវទឹក ផ្លូវគោកជាដើម មិនឲ្យវឹកវរប្រាសចាកអំពើរមិនចម្រើន មានកិរិយាប្រព្រឹត្តកន្លងនៅកាលគួរធ្វើ និងកិរិយាប្រកបការងារដ៏សមគួរ និងខ្ជិលមិន