Page:Kambuja Suriya 1926-1927.djvu/323

From Wikisource
Jump to navigation Jump to search
This page has not been proofread.

សេចក្ដីសុខសប្បាយ១, ឲ្យនូវកម្លាំងខ្លាំង១, ឲ្យនូវប្រាជ្ញាឆ្លៀវឆ្លាសក្នុងសំដីនិយាយ១, បបរគឺបុគ្គលផឹកហើយកំចាត់បង់នូវសេចក្ដីឃ្លាន១ , បន្ទោរបង់ចំពោះនូវសេចក្ដីសម្រេកស្រេកទឹក១, ញ៉ាំងខ្យល់ក្នុងពោះវៀនឲ្យប្រព្រឹត្តទៅតាមស្រួល១, ញ៉ាំងពោះវៀន តូច – ធំ ឲ្យស្អាតបរិសុទ្ធដោយជុំវិញ១ , ញ៉ាំងអាហារចាស់ដ៏សេសសល់ ដែលខ្លួនបរិភោគមុនមិនទាន់ទ្រុឌទ្រោមទៅ ឲ្យទ្រុឌទ្រោមស្អាតល្អ១ ។

ម្នាលព្រាហ្មណ៍ អានិសង្សបបរទាំង១០ប្រការនេះនឹងបង្កើតមានប្រាកដដល់បុគ្គលអ្នកឲ្យទានបបរជាប្រយោជន៍ក្នុងលោកខាងមុខ ហេតុដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យបរិភោគបបរជាអាហារទន់មុនបាយ ព្រោះបាយជាអាហាររឹង ដើម្បីសង្រ្គោះដល់ភិក្ខុសាមណេរ នឹងមិនឲ្យបង្កើតមានជារោគ និងសម្រេចនូវអានិសង្សទាំង១០ប្រការ ដូចបានពណ៌នាមកនេះឯង សប្បុរសទាំងឡាយគប្បីប្រតិបត្តិតាមន័យ ដែលបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខ ។ ន័យមួយទៀតលោកសម្ដែងថា បុគ្គលនឹងប្រព្រឹត្តធ្វើរាងកាយរបស់ខ្លួនមិនឲ្យមានរោគ មិនឲ្យលំបាក ឲ្យប្រព្រឹត្តស្រួលក្នុងបច្ចុប្បន្ននេះ គប្បីប្រព្រឹត្តចង្រ្កមគឺ ដើរទៅដើរមកឲ្យស្រួលសរសៃ និងបានអានិសង្ស៥យ៉ាង ដូចមានបាលីក្នុងគម្ពីរសារត្ថសង្គហខ្សែ១១ថា : បញ្ចិមេភិក្ខុវេ ចង្ក័មេអានិសំសាកតមេបញ្ច