Page:Kambuja Suriya 1926-1927.djvu/324

From Wikisource
Jump to navigation Jump to search
This page has not been proofread.

អទ្ធានក្ខមោហោត៌ អប្បាពានោហោតិ អសិតបីតខាយិត សាយិតំ សម្មាបរិណា មំតច្ឆតិ ចង្ក័មាធិកតោ សមាធិចិររដ្ឋិតិកោហោតិ ឥមេខោ ភិក្ខវេបញ្ចានិសំសា ចង្ក័មេ ។

សេចក្ដីប្រែតាមពុទ្ធភាសិតថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ៥យ៉ាងនេះ នឹងបង្កើតមានប្រាកដដល់អ្នកប្រព្រឹត្ត ចង្រ្កម គឺថាប្រព្រឹត្តដើរដោយប្រក្រតី កតមេបញ្ច ម្នាលភិក្ខុទាំងឡាយ៥យ៉ាងនោះដូចម្ដេចខ្លះ ព្រះអង្គទ្រង់សម្ដែង វិសជ្ជនាដោយព្រះអង្គឯងថា :

ម្នាលភិក្ខុទាំងឡាយ អានិសង្សចង្រ្កម៥យ៉ាងនោះ គឺបុគ្គលអ្នកព្យាយាមដើរទៅដើរមក ប្រព្រឹត្តសង្រួមកាយនោះ បើត្រូវការនឹងដើរទៅកាន់ផ្លូវឆ្ងាយ នឹងអាចអត់ធន់ដើរ មិនសង្គៀជើង មិនឈឺជើង ចុកខ្នងចង្កេះជាដើម១ , និងមានព្យាយាមជាគ្រឿងតម្កល់មាំ១ , មានជម្ងឺអាពាធចុកសៀតតិច១, វត្ថុគឺបាយនិងអាហារភោជនដែលខ្លួនស៊ីផឹក ហិតភ្លក្ស នឹងដល់នូវកិរិយាទ្រុឌទ្រោមទៅដោយប្រពៃ១, សមាធិគឺកិរិយាតម្កល់ចិត្តមាំ ក្នុងគុណវិសេសទាំងពួងដែលខ្លួនបានត្រាស់ដឹងក្នុងវេលាដែលដើរចង្រ្កមនោះ និងស្ថិតនៅអស់កាលយូរមិនភ្លេចទៅឆាប់១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥យ៉ាងនេះ នឹងបង្កើតពិតប្រាកដដល់អ្នកប្រព្រឹត្តចង្រ្កម ដែលអង្គសម្ដេចព្រះបរមគ្រូជាម្ចាស់ទ្រង់អនុញ្ញាតឲ្យចង្រ្កមដើរទៅ ដើរមកនេះ មិនចំពោះតែលោកអ្នកចម្រើនព្រះកុម្មដ្ឋាន