Page:Kambuja Suriya 1926-1927.djvu/322

From Wikisource
Jump to navigation Jump to search
This page has not been proofread.

រឹងៗមុន ហើយបរិភោគអាហារដែលទន់ៗក្រោយអាហារដែលទន់ៗនោះ នោះរលួយទៅឆាប់ អាហារដែលរឹងនោះរលួយទៅមិនទាន់នាំឲ្យខ័ណ្ឌឲ្យស្ទះពោះវៀន ខ្យល់ប្រព្រឹត្តទៅពុំស្រួលជាហេតុនឹងឲ្យកើតនូវរោគឈឺពោះ ចុកសៀតជាដើម ។

ព្រោះហេតុដូច្នេះ បានជាអង្គសម្ដេចព្រះមុនិន្ទជិនស្រី ព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុសាមណេរឆាន់បបរមុនភត្ត ហើយទ្រង់សម្ដែងប្រាប់អានិសង្សបបរទាំង១០ប្រការ ចំពោះនឹងព្រាហ្មណ៍ម្នាក់ មានក្នុងគម្ពីរមហាវគ្គខ្សែ១៦ថា :

ទសយិមេព្រាហ្មណ៍ អានិសំសាយាគុយា

កតមេទស យាតុំ ទេន្ដោអាយុំទេតិ

វណ្ណំទេតិ សុខំទេតិ ពលំទេតិ

បដិកាណំទេតិ យាកុំបីតា ទុទ្ធំបតិហនតិ

បិចាសំបដិវិនោទេតិ វាតំអនុលោមមេតិ

វត្ថីបរិសោធេតិ អាមាវសេសំចាបេតិ

ឥមេខោព្រាហ្មណ ទសានិសំសាយាកុយាតិ ។


អធិប្បាយថា ម្នាលព្រាហ្មណ៍ អានិសង្សបបរទាំងឡាយមាន១០ប្រការនេះ បង្កើតមានប្រាកដដល់បុគ្គលអ្នកបរិភោគ និងបុគ្គលអ្នកឲ្យកតមេទស អានិសង្ស បបរទាំងឡាយមាន១០ប្រការនោះគឺបុគ្គលអ្នកឲ្យនូវបបរឈ្មោះថា ឲ្យអាយុជីវិត១ , ឲ្យនូវពណ៌សម្បុរល្អ១, ឲ្យនូវ