Page:Kambuja Suriya 1926-1927.djvu/321

From Wikisource
Jump to navigation Jump to search
This page has not been proofread.

អានិសង្សទាំង៥ប្រការនោះដូចម្ដេចខ្លះ ព្រះអង្គវិសជ្ជនាដោយព្រះអង្គឯងថា អានិសង្សទាំង៥ប្រការនោះគឺ :

  • ១- សេចក្ដីសាបសូន្យមិនមានដល់ភ្នែក ជាប្រយោជន៍ គឺមានភ្នែកថ្លាល្អ មិនងងឹត មិនស្រវាំង មិនមានរោគឈឺចាប់កើតឡើងក្នុងភ្នែក ។
  • ២- មាត់មានក្លិនស្អុយមិនមាន ។

* ៣- សរសៃទាំងឡាយ ដែលជាទីទទួលនូវរសអាហារស្អាតបរិសុទ្ធល្អ ។ * ៤- ប្រមាត់និងស្លេស្ម គ្របសង្កត់រួបរឹតជក់យកជាតិបាយទឹកស្អាត បរិសុទ្ធល្អ ។ * ៥- បាយទឹកជាទីគាប់ចិត្តនៃបុគ្គលនោះ បរិភោគអាហារបានមិនទ្រាន់ មិនឆ្អើម មិនបង្កើតជារោគស្គម ។

ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ កើតឡើងពិតប្រាកដដល់បុគ្គលដែលមានឧស្សាហ៍ព្យាយាម លាងលុបជម្រះមុខមាត់មន្ទិលធ្មេញ ដោយឈើស្ទន់ជាដើម ដូ្ចច្នេះយើងទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខពិត ។

ន័យមួយទៀតលោកសម្ដែងថា បុគ្គលដែលនឹងបរិភោគអាហារត្រូវឲ្យពិនិត្យពិចារណាក្នុងថ្ងៃ១ បើបរិភោគច្រើនវេលា ត្រូវឲ្យបរិភោគអាហារដែលទន់ៗមុន កុំឲ្យបរិភោគដែលរឹងៗមុន បើបរិភោគអាហារ