ប្រព្រឹត្តសំអាតនូវវត្ថុ គឺរាងកាយនិងគ្រឿងបរិភោគនោះ ដូចមានបាលីក្នុងគម្ពីរព្រះវិសុទ្ធិមគ្គខ្សែ៦ ដែលព្រះពុទ្ធឃោសាចារ្យ លោកបានដកស្រង់យកអំពីវត្តខន្ធកវិន័យ គម្ពីរមហាវគ្គមកចារឹកទុកក្នុងគម្ពីរព្រះវិសុទ្ធមគ្គថា។
ទីឃានិកេល ខលោមានិឆិន្ទិតតព្វានិ ជិណ្ណចីវ រេសុទឡ្ហិ កម្មំវា តុន្នកម្មំវា កត្តព្វំកិលិដ្ឋានិវា រជិតព្វានិ សចេបត្តេ មលំហោតិ បត្តោបច្ចិតព្វោ បញ្ចបីថាទីនិ សោធេតព្វានីតិ ។
អធិប្បាយថា បើសក់និងពុកមាត់ ពុកចង្កា និងក្រចកម្រាមដៃ ជើងនិងរោមទាំងឡាយដុះឡើងវែង ភិក្ខុទាំងឡាយគប្បីកោរកាត់ចេញសំពត់ចីវរសម្រាប់ស្លៀកដណ្ដប់ចាស់គ្រាំគ្រា គប្បីធ្វើទឡ្ហីកម្ម គឺកិរិយាប៉ះថែមបំពេញឲ្យមាំជាដើម ឬធ្វើតុន្នកម្ម កិរិយាដែលជួសជុលជាដើម បើសំពត់ចីវរទាំងឡាយប្រឡាក់មន្ទិលសៅហ្មង គប្បីបោកគក់ជ្រលក់ដុសលាងឲ្យល្អ ថាបើមានមន្ទិលច្រេះស្នឹមសៅហ្មងកើតឡើងក្នុងបាត្រ បាត្រនោះភិក្ខុគប្បីដុសខាត់លាបប្រេង ដុត ឬហាលថ្ងៃឲ្យស្អាតល្អ។
ទីដេក ទីអង្គុយទាំងឡាយ មានគ្រែ និងតាំងជាដើម ភិក្ខុគប្បីដុសខាត់បោសច្រាសជូតសំអាតនូវសម្រាម និងផង់ធូលីឲ្យស្អាតល្អៗដែលអង្គសម្ដេចព្រះសព្វញ្ញូជាម្ចាស់ ទ្រង់អនុញ្ញាតដូចអធិប្បាយមកនេះ ព្រះអង្គ