Page:Kambuja Suriya 1926-1927.djvu/318

From Wikisource
Jump to navigation Jump to search
This page has not been proofread.

អង្គមិនអនុញ្ញាតចំពោះតែភិក្ខុនោះទេ ព្រះអង្គទ្រង់អនុញ្ញាតសាធារណទូ ទៅដល់អ្នកបួស និងគ្រហស្ថដែលជាសប្បុរសទាំងអស់ គប្បីប្រតិបត្តិតាម ។

ព្រោះព្រះអង្គទ្រង់ឈ្វេងយល់ទោស ដែលបុគ្គលមិនប្រព្រឹត្តសំអាតនេះច្រើនប្រការណាស់ មានរោគ កម រមាស់ និងធ្វើចិត្តខ្លួនមិនឲ្យស្អាតផូរផង់បរិសុទ្ធជាដើម ហើយព្រះអង្គទ្រង់យល់គុណប្រយោជន៍ដែលបុគ្គលប្រព្រឹត្តសំអាតជាមង្គលនិងសេចក្ដីសុខ សេចក្ដីចម្រើនក្នុងបច្ចុប្បន្ននេះ គឺមានចិត្តរបស់ខ្លួនផូរផង់ស្អាតបរិសុទ្ធ ជាហេតុនឹងមិនឲ្យមានរោគជាដើម ប្រយោជន៍ក្នុងបរលោក អធិប្បាយថាបើបុគ្គលបានប្រព្រឹត្តសំអាតវត្ថុខាងក្រៅឲ្យស្អាតបរិសុទ្ធល្អហើយ វត្ថុខាងក្នុងគឺចិត្តនិងចេតសិក ក៏នឹងកាន់យកនូវវត្ថុខាងក្រៅ ដែលស្អាតបរិសុទ្ធល្អនោះមកជាអារម្មណ៍ និងផូរផង់ស្អាតបរិសុទ្ធទៅតាមវត្ថុខាងក្រៅនោះឯង បើនឹងបរិច្ចាគទ្រព្យឲ្យទាន ក៏នឹងបានផលានិសង្សច្រើនបរិសុទ្ធល្អ បើនឹងចម្រើនភាវនា និងញ៉ាំងគុណវិសេសមានឈានជាដើម ឲ្យកើតឡើងបានដោយងាយ ។

ហេតុដូចនេះ សាធុជនទាំងឡាយដែលប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើនគប្បីប្រព្រឹត្តតាមន័យ ដែលបានអធិប្បាយមកនេះចុះ សមគួរតាមពុទ្ធានុញ្ញាតពិត ។

ម្យ៉ាងទៀត ព្រះសម្មាសម្ពុទ្ធព្រះអង្គ ទ្រង់សម្ដែងប្រាប់ទោសនៃ