Jump to content

Page:Kambuja Suriya 1926-1927.djvu/316

From Wikisource
This page has not been proofread.

នមស្សការនេះ នឹងបានសម្ដែងអំពីសេចក្ដីប្រព្រឹត្តសំអាតនូវរបស់ផ្សេងៗ ដែលជារបស់គួរសំអាតឲ្យស្អាតម៉ត់ចត់ល្អ និងចម្រើនប្រយោជន៍ក្នុងបច្ចុប្បន្ននេះ នឹងបរលោក ដើម្បីជាប្រយោជន៍ដល់សប្បុរសទាំងឡាយបានមើល បានស្ដាប់ហើយនិងប្រតិបត្តិតាមឲ្យបានសមគួរត្រឹមត្រូវតាមពុទ្ធោវាទ ។

សេចក្ដីប្រព្រឹត្តសំអាតនូវរបស់ផ្សេងៗនោះ សម្ដេចព្រះមហាមុនីនាថជាម្ចាស់ ព្រះអង្គទ្រង់សម្ដែងដោយន័យជាអនេកបរិយាយ មានក្នុងព្រះវិន័យខ្លះ ក្នុងព្រះសូត្រខ្លះ ក្នុងព្រះអភិធម្មខ្លះ ជាច្រើនហួសកម្លាំងព្យាយាម ហេតុនេះសូមបំព្រួញសេចក្ដីឲ្យខ្លី ចុះមកសម្ដែងចង់ឲ្យមានជាបទមាតិកាជាការងាយនឹងសិក្សា ។

ឯបទមាតិកានោះ មាន៦គឺ :


  • ១- កាយបរិភោគវត្ថុ : កិរិយាប្រព្រឹត្តសំអាតវត្ថុ គឺរាងកាយនិងគ្រឿងបរិភោគ ។

* ២- ភូមិវត្ថុ កិរិយាប្រព្រឹត្តសំអាតវត្ថុ គឺដែនដី ទីលំនៅ ។ * ៣- សព្វកម្មន្តវត្ថុ កិរិយាប្រព្រឹត្តសំអាតវត្ថុការងារទាំងពួង ។ * ៤- កាយទ្វារវត្ថុ កិរិយាប្រព្រឹត្តសំអាតវត្ថុគឺកាយទ្វារ ។ * ៥- វចីទ្វារវត្ថុ កិរិយាប្រព្រឹត្តសំអាតវត្ថុគឺវចីទ្វារ ។ * ៦- មនោទ្វារវត្ថុ កិរិយាប្រព្រឹត្តសំអាតវត្ថុគឺមនោទ្វារ ។