អង្គបានត្រាស់សព្វញ្ញុតញាណជាព្រះពុទ្ធប្រាកដ គង់លើរតនបល្លង្កជាបុគ្គលគួរគឺទេវតា និងមនុស្សទាំងឡាយ ដែលមានចិត្តសន្ដោសត្រេកអរក្នុងកងកុសលគប្បីបូជា ។
ខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំ ចំពោះនូវព្រះនវលោកុត្តរធម៌ទាំង៩ចំពូក ព្រមទាំងបរិយត្តិធម៌ គឺបិដកទាំងបី ចែកចេញជាធ្មមក្ខន្ធបានប្រាំបីម៉ឺនបួនពាន់ព្រះធម្មក្ខន្ធ ជាធម៌ មិនគឺអ្នកឯណាដទៃសម្ដែងតែងតាំងទុកមក ពិតជាធម៌គឺអង្គសម្ដេចព្រះលោកុត្តមាចារ្យជាម្ចាស់ ព្រះអង្គបានត្រាស់ហើយ ទ្រង់សម្ដែងតាំងទុកមក ជាប្រយោជន៍ដល់វេនេយ្យសត្វប្រតិបត្តិតាម និងបានរួចផុតចាកទុក្ខ ។
ខ្ញុំព្រះករុណាសូមឱនកាយវាចាចិត្តថ្វាយបង្គំចំពោះនូវព្រះអរិយសង្ឃទាំង៨ចំពូក ដែលបានត្រាស់ដឹងនូវលោកុត្តរធម៌ដ៏ប្រសើរ លោកប្រសើរជាងបុគ្គល មានក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម ជាស្រែបុណ្យដ៏ប្រសើរវិសេសដល់សត្វលោក ។
អធិប្បាយមកក្នុងបទរតនបណាមគាថា ចប់សេចក្ដីសង្ខេបតែប៉ុណ្ណោះ ដើម្បីការពារនូវសេចក្ដីអន្តរាយគ្រប់ចំពូកដល់សាសនិកជន ដែលបានប្រតិបត្តិល្អក្នុងព្រះពុទ្ធសាសនា និងបានសេចក្ដីសុខសេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខដោយផលានិសង្ស ដែលបាននមស្សការនឹករលឹកដល់ពុទ្ធគុណ ធម្មគុណ សង្ឃគុណនេះឯង ឥតោបរំដទៃអំពីបទ