ចំណែកពួកអ្នកមានភេទកាន់តែតាមទំនៀមជាបរម្បរាតៗ គ្នាមកមិនបានជាអ្នកប្រឹក្សាជជែកវិបត្តិ សង្ស័យឲ្យឃើញបែបឫសគល់ផលយ៉ាងណាឡើយ សេចក្ដីចន្លោះត្រង់ណា ក៏គ្រាន់តែធ្វើបំពេញសម្រាប់ទុកនឹងទទួលភារៈអំពីបុថុជ្ជនប៉ុណ្ណោះ ។
កាលណាជននិករវឌ្ឍនាមានច្រើនឡើង សេចក្ដីមនោរថប្រាថ្នា ក៏មានកើតតាមជន ដែលកិច្ចនៃអ្នកប្លែងភេទ ក៏បង្កើតកាន់តែច្រើននាក់ទាំង២ពួក ត្រូវជាប់កិច្ចប្រាស្រ័យគ្នាជាញឹកញាប់ ។
មនុស្សប្រាស្រ័យគ្នាដូច្នោះហើយ ក៏តាំងមានទីលំនៅៗជាមួយគ្នា ជាប់ជាក្រសែត្រកូល ទទួលភារៈគ្នានិងគ្នាទៅវិញទៅមក ឯជននិគមក៏បានសេចក្ដីស្រាកស្រាន្តដោយមានទីពឹង តែនៅមិនទាន់អស់ សេចក្ដីបរិវិតក្កភិតភ័យបារម្ភទៀតឡើយ ។
លុះអង្វែងតមក មានបរស្សមានបរិកាបញ្ញាឆ្លៀវឆ្លាតកើតឡើង ចេះទរមានប្រដៅ មាននិស្ស័យ និងមនុស្សជឿជាប្រាកដ ក៏អនុលោមនិយមយកក្បួនទាំងឡាយមកសម្ដែងបន្ថែមលើបទចាស់ នាំអតីតហេតុមកថ្លែងឲ្យមនុស្សគួរជឿតាមរបៀបថ្មី គេសន្មតហៅថាអាចារ្យគ្រូបាធ្យាយ កាលណាលោកសាបសូន្យទៅ សាសននៃគ្រូនោះក៏បែកផ្សាយធំឡើងដោយអំណាចសេចក្ដីជឿ គេក៏នាំគ្នាលើកដំកើងគ្រូនៃខ្លួនទុកជាមានឫទ្ធីខ្លាំងពូកែ (និម្មិតបដិហារបាន) ដល់សាសនសាយធំទូទៅទៀត មនុស្សលោក