ដែលធ្លាប់ជឿកោតគោរពវង្សសុរនាថមុន ក៏ប្រែត្រឡប់កាន់សាសនថ្មីតម្កល់ជាគ្រូធំ គឺមហាបុរសនោះ ជាអ្នកមានឫទ្ធិពូកែលើសលុបក្នុងលោក ។
សាសនទាំងឡាយមានលំអានតាមតំណៗមក ក្លាយបែកជាច្រើនពួក មានសណ្ឋានប្លែកៗគ្នាពួកមួយប្រៀនប្រដៅក្នុងពួកខ្លួនតាមបែបដែលខ្លួនយល់ខុសពីពួកដទៃ ម្ល៉ោះហើយកើតទៅជាហរិនឹងគ្នា បណ្ដាលឲ្យកើតបដិបក្ខទាស់ទែងគ្នា ដោយប្រកាន់ថាខ្លួនត្រូវ តែរាល់ប្រាណហើយមានអាចារ្យបាធ្យាយជាច្រើនបែប ចងជាក្បួនច្បាប់មាត្រាទីទៃៗ តែក្បួនទាំងប៉ុន្មាននោះក៏គ្មានកំណត់ឲ្យត្រូវគ្នាឡើយ សុទ្ធតែផ្លូវបដិបត្តិដែលជាគ្រឿងធ្វើខ្លួនឲ្យនឿយព្រួយរកប្រយោជន៍គ្មាន ។
ជាសរុបមក ក្នុងរឿងនេះ ឃើញថាបឋមជាតិតាំងមានសេចក្ដីភ័យជាដំបូង ភ័យនេះហើយជាហេតុឲ្យកើតលទ្ធិសាសនទាំងពួង សាសនដើមសម្គាល់ថាព្រះអាទិត្យជាទីតាំង ដោយជឿថាមានអានុភាពប្រកបដោយពន្លឺទ្រទ្រង់លោក ក្រោយមកមិនជឿថា ពន្លឺជាទីនាំអោយស្រាកទុក្ខបាន ក៏នាំគ្នាសន្និដ្ឋានថា សុរនាថថាធំជាងព្រះអាទិត្យទៅទៀត ក៏បែកជឿក្នុងបទនោះទៅ លុះតមកឃើញថាគ្រូផ្ទាល់ក្នុងក្រុមខ្លួនជាអ្នកមានឫទ្ធី ក៏តម្កល់គ្រូនោះជាប្រសើរវិញ គឺចេះតែប្រែប្រួលដូច្នេះឯង ។
ហេតុទាំងនេះកើតមកពីមនុស្សលោក មានភ័យ១ និងជីវិតក្រែងបង់ទៅ២ និងព្រលឹងក្រែងអន្ទោលជាតិទៅអនាគតមិនប្រសើរ ក្រែង