Jump to content

Page:Kambuja Suriya 1926-1927.djvu/10

From Wikisource
This page has been proofread.

កាលាម​សូត្រ[1]

សេចក្ដី​ផ្ដើម



ព្រះ​មហា​វិមល​ធម្ម​ ថោង​ ចាង​ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់​ សូម​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​ករុណា​ ជា​ម្ចាស់​ជីវិត​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ ដោយ​អាត្មា​ភាព​បាន​រៀប​រៀង​សៀវ​ភៅ​កាលាម​សូត្រ ​ ប្រែ​ចេញ​ពី​បាលី​គម្ពីរ​អង្គុត្តរ​និកាយ​តិក្កនិបាត​ ហើយ​បាន​ទាំង​ទទួល​ពិនិត្យ​សៀវ​ភៅ​ពុទ្ធ​ពង្សាវតា​ របស់​លោក​ មោន​សៀហ្វីណូត៍​ ចាង​ហ្វាង​សាលា​បារាំង​សែស​នៅ​ទិស​បូព៌ា​ដែល​លោក​បាន​រៀប​រៀង​ ប្រែ​ចេញ​ពី​កម្ពីរ​ភាសា​បាលី​ និង​ភាសា​សំស្រ្កឹត​និង​សេចក្ដី​ក្នុង​ចម្លាក់​ថ្ម​ ដែល​ព្រះ​បាទ​ធម្មាសោក​ទ្រង់​ឲ្យ​ឆ្លាក់​ទុក​នៅ​ក្នុង​ស្រុក​មជ្ឈឹម​ប្រទេស​ នោះ​មក​ជា​ភាសា​បារាំង​សែស​ ហើយ​ម៉ាដឺម៉ូអាហ្ស៊ែល​ការបឺឡែស​ បាន​ឲ្យ​អ្នក​អង្គ​ម្ចាស់​វឌ្ឍឆា​វង្ស​ប្រែ​ចេញ​មក​ជា​ភាសា​ខ្មែរ​រួច​ហើយ​ ទើប​ប្រគល់​មក​លោក​គ្រូ​ វិមល​បញ្ញា (អ៊ុម – ស៊ូរ) និង​លោក​ព្រះ​គ្រូ​សំ​វិជ្ជា (តាត) ផ្ទៀង​ផ្ទាត់​តាម​ភាសា​បាលី​ និង​ភាសា​សំស្រ្កឹត​ខ្លះ​ ហើយ​និង​ភាសា​ខ្មែរ​ និង​សៀវ​ភៅ​អភិធម្មត្ថ​សង្គហៈ​ ជា​របស់​លោក​ព្រះ​គ្រូ​វិមល​បញ្ញា (អ៊ុម ស៊ូរ) បាន​រៀប​រៀង​ជា​មួយ​នឹង​ព្រះ​គ្រូ​សំ​វិជ្ជា (តាត) ប្រែ​ចេញ​ពី​បាលី​ អភិធម្មត្ថ​សង្គហ​ព្រម​ទាំង​ដីកា​ ហើយ​និង​លោក​ព្រះ​គ្រូ​សំសត្ថា (ណាត) ក៏​បាន​

  1. អត្ថបទ​នេះ​ មាន​ចុះ​នៅ​កម្ពុជ​សុរិយា​ ក្បាល​លេខ​១​ ឆ្នាំ​ ១៩២៦ – ២៧ ។