Page:Kambuja Suriya 1926-1927.djvu/11

From Wikisource
Jump to navigation Jump to search
This page has been proofread.

ជួយ​ទំនុក​បំរុង​ក្នុង​ការ​រៀប​រៀង​សៀវ​ភៅ​នេះ​ដែរ​ និង​គតិលោក​របស់​ឧកញ៉ា​សុត្តប្រីជាឥន្ទ បាន​តែង​ទុក​មក​រួម​គ្នា​ទាំង​អស់​ត្រូវ​ជា​៤​សៀវ​ភៅ​ ក៏​ឃើញ​ថា​ត្រឹម​ត្រូវ​តាម​គតិ​ធម៌​ គតិ​លោក​ ឥត​មាន​ទាស់​អ្វី​ឡើយ​ជា​របស់​មាន​ប្រយោជន៍​ដល់​ជនា​នុជន​ក្នុង​លោក​នេះ​ និង​លោក​ខាង​មុខ​ផង ។

ម្យ៉ាង​ទៀត​ដែល​នឹង​កើត​ឡើង​ ជា​សៀវ​ភៅ​ទាំង​នេះ​ នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​ និង​ការ​ទំនុក​បំរុង​របស់​ម៉ាដឺម៉ូអាហ្ស៊ែល​ការបឺឡែស​ ជា​អ្នក​រក្សា​ហោ​ព្រះ​រាជ​បណ្ណាល័យ​ បាន​ចាត់​ចែង​ឲ្យ​សៀវ​ភៅ​ទាំង​នេះ​ បាន​ឡើង​កាន់​ពុម្ព​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​របស់​ជនា​នុជន​ទាំង​ឡាយ ។