Page:ច្បាប់ស្ដីពី ការរំលូតកូន ឆ្នាំ ១៩៩៧ 78.pdf/4

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ជំពូក​ទី​ ២​៖ បែបបទ​និង​ល័ក្ខខ័ណ្ឌ​

មាត្រា​ ៦.- ការ​រំលូត​កូន​ប្រព្រឹត្ត​ទៅ​បាន​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ គ្លីនិក​ មន្ទីរ​សម្ភព​សាធារណៈ​ឬ​ឯកជន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​ សុខាភិបាល។ រាល់​​សេវា​ដែល​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​ ជា​កន្លែង​ធ្វើការ​រំលូត​កូន​ត្រូវ​មាន : -លទ្ធភាព​បច្ចេកទេស​ព្យាបាល​បន្ទាន់​​នូវ​រាល់​ផល​វិបាក​នៃ​ការ​រំលូត​កូន -មធ្យោបាយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ប្រសិន​បើ​មាន​ការ​ចាំបាច់

មាត្រា​ ៧.- វេជ្ជបណ្ឌិត​ឬ​គ្រូពេទ្យ​មធ្យម​ឬ​ឆ្មប​មធ្យម​ដែល​មាន​ភារកិច្ច​ធ្វើការ​ រំលូត​កូន​ ត្រូវ​ពន្យល់​​ណែនាំ​​ដល់​ស្ត្រី​ដែល​មាន​គភ៌​ដែល​​មក​សុំ​ធ្វើ​ការ​រំលូត​ កូន​ ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​​ជាយថាហេតុ​បណ្ដាល​មក​ពី​ការ​រំលូត​កូន ​នេះ​និង​ពី​ផលប្រយោជន៍​នៃ​កិច្ច​ពន្យារ​កំណើត។ ប្រសិន​បើ​ស្ត្រី​ដែល​មាន​គភ៌​​នោះ​ នៅ​តែ​ទទូច​សុំ​ធ្វើការ​រំលូត​កូន​ វេជ្ជបណ្ឌិត​ឬ​គ្រូ​ពេទ្យ​មធ្យម​ ឬ​ឆ្មប​មធ្យម​​អាច​ធ្វើការ​រំលូត​បាន​ តែ​ត្រូវ​ស្ថិត​ក្នុង​ល័ក្ខខ័ណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨​ នៃ​ច្បាប់​នេះ។

មាត្រា​ ៨.- ការ​រំលូត​កូន​អាច​ធ្វើ​ទៅ​បាន​​ ចំពោះ​តែ​គភ៌​ណា​ដែល​មាន​អាយុ​តិច​​ជាង​ ១២​សប្ដាហ៍​។ លើស​ពី​ ១២សប្ដាហ៍​នៃ​អាយុ​គភ៌​ ការ​រំលូត​កូន​អាច​ទទួល​បាន​អនុញ្ញាត​បាន​ លុះ​តែ​ក្នុង​ពេល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា : -គភ៌​នោះ​មាន​ភវនីយភាព​មិន​លូតលាស់​​ដូច​ប្រក្រតី​ឬ​បង្ក​គ្រោះថ្នាក់​​ដល់​ជីវិត​ម្ដាយ​ -កូន​ដែល​នឹង​កើត​មក​អាច​​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំ​ជា -ក្នុង​ករណី​ដែល​ត្រូវ​គេ​រំលោភ​បណ្ដាល​ឱ្យ​មាន​គភ៌​ ការ​រំលូត​កូន​អាច​ប្រព្រឹត្ត​ទៅ​ បាន​​ដោយ​មិន​គិត​ពី​ល័ក្ខខ័ណ្ឌ​ដូច​មាន​ចែង​ខាង​លើ​ តែ​ត្រូវ​មាន​ការ​ស្នើ​សុំ​​ពី​សាមី​ខ្លួន​ បើ​ស្ត្រី​នោះ​មាន

1669