Page:ច្បាប់ស្ដីពី ការរំលូតកូន ឆ្នាំ ១៩៩៧ 78.pdf/3

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ជំពូក​ទី​ ១៖ បទប្បញ្ញត្តិ​ទូទៅ

មាត្រា​ ១.- ច្បាប់​នេះ​មាន​គោលដៅ​កំណត់​ពី​បែបបទ​និង​ល័ក្ខខ័ណ្ឌ​នៃ​ការ​រំលូត​កូន។

មាត្រា​ ២.- ការ​រំលូត​កូន​គឺ​ជា​ការ​បញ្ចប់​គភ៌​តាម​វិធី​វេជ្ជសាស្ត្រ​ឬ​តាម​វិធី​ណា​មួយ។

មាត្រា​ ៣.- ស្ត្រី​មាន​គភ៌​ទាំងឡាយ​អាច​សុំ​ឱ្យ​ គ្រូ​ពេទ្យ​ធ្វើការ​រំលូត​កូន​បាន​​ ក្រោយ​ពី​បាន​បំពេញ​ល័ក្ខខ័ណ្ឌ​ដូច​មាន​ចែង​​ក្នុង​មាត្រា​ ៨​ នៃ​ច្បាប់​នេះ។

មាត្រា​ ៤.- ក្នុង​ករណី​ណា​ក៏​ដោយ​ ការ​រំលូត​កូន​ត្រូវ​តែ​មាន​សំណូមពរ​​និង​បាន​ទទួល​ការ​យល់​ព្រម​​ពី​ស្ត្រី​ដែល​មាន​គភ៌។

មាត្រា ៥.- មាន​តែ​វេជ្ជបណ្ឌិត​ឬ​គ្រូពេទ្យ​មធ្យម​ ឬ​ឆ្មប​មធ្យម​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ទើប​អាច​ធ្វើ​ការ​រំលូត​កូន​បាន។


1668