Page:ច្បាប់ស្ដីពី ការរំលូតកូន ឆ្នាំ ១៩៩៧ 78.pdf/5

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​អាយុ​ ១៨​ឆ្នាំ​ ឡើង​ទៅ​ ឬ​ការ​ស្នើ​សុំ​ដោយ​ទទូច​ពី​ឪពុកម្ដាយ​ឬ​អាណាព្យាបាល​និង​សាមី​ខ្លួន​ បើ​ស្ត្រី​ដែល​មាន​គភ៌​មាន​អាយុ​តិច​ជាង​ ១៨ឆ្នាំ។ ការ​សំរេច​នៃ​បញ្ហា​នេះ​ ត្រូវ​មាន​ការ​ឯកភាព​ពី​ក្រុម​គ្រូពេទ្យ​ ២​ ឬ​ ៣រូប​ រួម​ទាំង​សាមី​ខ្លួន​ផង។ ល័ក្ខខ័ណ្ឌ​បច្ចេកទេស​សម្រាប់​ការ​អនុវត្ត​នៃ​មាត្រា​នេះ​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​។

មាត្រា​ ៩.- រាល់​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ការ​រំលូត​កូន​ ត្រូវ​រក្សា​​ទុក​ជា​ការ​សម្ងាត់​ ហើយ​អាច​ផ្ដល់​​ទៅ​សាមី​ខ្លួន​ ឬ​តុលាការ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ជា​លាយ​ល័ក្ខ​អក្សរ។

មាត្រា​ ១០.- សេវា​ដែល​ក្រសួង​សុខាភិបាល​​បាន​អនុញ្ញាត​ឱ្យ​ ជា​កន្លែង​ធ្វើការ​រំលូត​កូន​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រ​ ៦ នៃ​ច្បាប់​នេះ​ ត្រូវ​រៀបចំ​ឯកសារ​​ច្បាស់លាស់​ស្ដី​ពី​ករណី​រំលូត​កូន​នីមួយៗ​ហើយ​ត្រូវ​ ធ្វើ​របាយការណ៍​ប្រចាំ​​ខែ​​មក​ក្រសួង​សុខាភិបាល​ដោយ​ទៀងទាត់​នូវ​ចំនួន​ រំលូត​កូន​និង​មធ្យោបាយ​រំលូត។

ជំពូក​ទី​ ៣៖ សមត្ថកិច្ច​ត្រួតពិនិត្យ

មាត្រា​ ១១.- ការ​ត្រួតពិនិត្យ​ការ​រំលូត​កូន​តាម​ការ​កំណត់​នៃ​​ច្បាប់​នេះ​ ជា​សមត្ថកិច្ច​​របស់​ក្រសួង​សុខាភិបាល។

1670