Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/9

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១៨ .

-​ត្រូវ​ទុកជា​មោ​ឃៈ​និង​គ្មាន​អានុភាព ហើយ​មិនអាច​ត្រូវបានធ្វើ​និយ័តកម្ម ទោះ​តាម​រូបភាព​ណាក៏ដោយ​នូវ : - រាល់​ការចូល​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ និង​រាល់​ការ​បំប្លែង​ការកាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ទៅជា​សិទ្ធិកម្មសិទ្ធិ ទោះបី​ការកាន់កាប់​និង​ការ​បំប្លែង​នេះ​ កើតមាន​នៅពេលណា​ក៏ដោយ ដែល​មិន​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត និង​នីតិវិធី​ដែល​បានកំណត់​កន្លងមក - រាល់​ការ​បំប្លែង​ទៅជា​សិទ្ធិកម្មសិទ្ធិ​នៃ​ដី​សម្បទាន ទោះ​ជាការ​បំប្លែង​នោះ​កើតឡើង​មុនពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក៏ដោយ លើកលែងតែ​សម្បទាន​ដែល​ឆ្លើយតប​ទៅ នឹង​ប្រយោជន៍​សង្គម - រាល់​សម្បទាន​មិន​ស្រប​នឹង​បញ្ញត្តិ​ទាំងឡាយ​នៃ​ជំពូក​ទី ៥ - រាល់​ការចូល​កាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ទោះជា​តាម​រូបភាព​ណាក៏ដោយ​ដែល​បាន​កើតឡើង​ក្រោយ​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​។

មាត្រា ១៩ .

-​បុគ្គល​ទាំងឡាយ​ដែលមាន​ប័ណ្ណ​ឬ​មាន​ស្ថានភាព​ជាក់ស្ដែង​ឋិត​នៅក្រោម​ឥទ្ធិពល​នៃ ==== មាត្រា​១៨ នៃ​ច្បាប់​នេះ​មិនអាច​ទាមទារ​សំណង​ទូទាត់​ឬ​សោហ៊ុយ​សំរាប់​ការថែទាំ​ឬ​ការរៀបចំ​ដែល​បានធ្វើ​លើ​អចលនវត្ថុ​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់​បានឡើយ​។ ​លទ្ធកម្ម​ណាមួយ​ដោយ​ខុសច្បាប់ និង​ដោយ​ចេតនា ឬ​ដោយ​បោកប្រាស់​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឬ​របស់​នីតិបុគ្គល​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដូច​មានចែង​ក្នុង ==== មាត្រា ២៥៩ នៃ​ច្បាប់​នេះ​។ ​ចំពោះ​ការកាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​បណ្ដាលឱ្យ​ខូចខាត​ឬ​ធ្វើឱ្យ​យឺតយ៉ាវ​ដល់​ការងារ​ដែលជា​ប្រយោជន៍​ទូទៅ ពិសេស​ចំពោះ​ការកាន់កាប់​ដី​ចំណីផ្លូវ​កំរិត​ទោស​នឹងត្រូវ​កំណត់​ជា​ទ្វេ​។ ​ក្នុង​គ្រប់​ករណី បើ​ជនល្មើស​មិន​បញ្ឈប់​ការកាន់កាប់​របស់ខ្លួន​ក្នុង​រយៈពេល​ដែល​បានកំណត់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ អាជ្ញាធរ​អាច​ដំណើរការ​បណ្ដាញ​ជនល្មើស​ចេញ​។​ ​


1408