Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/10

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ជំពូក​ទី ៣៖ ​អំពី​កម្មសិទ្ធិ​របស់​សមូហភាព​

​ផ្នែក​ទី ១៖ អំពី​អចលនវត្ថុ​របស់​វត្ត​ ​

មាត្រា ២០ .

-​អចលនវត្ថុ​ជា​ដី​និង​ជា​សំណង់​ដែលមាន​នៅក្នុង​និង​ក្រៅ​បរិវេណ​វត្ត​អារាម​នៃ​ព្រះពុទ្ធសាសនា​ជា​បេ​តិក​ភ័​ណ្ឌ​ប្រើប្រាស់​ជានិច្ចកាល​សំរាប់​ព្រះពុទ្ធសាសនា និង​ដាក់ឱ្យ​ពុទ្ធសាសនិក​ប្រើប្រាស់​ក្រោម​ការថែទាំ​របស់​គណៈកម្មកា​រ​វត្ត​។ ​

មាត្រា ២១.

-​អចលនវត្ថុ​របស់​វ​ត្ត​មិនអាច​លក់ដូរ​ឬ​ធ្វើ​អំណោយ​ហើយ​គ្មាន​កំណត់​អាជ្ញា​យុ​កាល​ឡើយ​។ ​អចលនវត្ថុ​របស់​វ​ត្ត​អាច​ជួល ឬ​ប្រវា​ស់បាន តែ​ផលទុន​ដែល​បានមកពី​ការជួល​ឬ​ប្រវាស់​នេះ​ត្រូវ​ទុក​សំរាប់តែ​កិច្ចការ​ក្នុង​សាសនា​ប៉ុណ្ណោះ​។ ​កិច្ចការពារ​ទ្រព្យ​ទាំងនេះ​ត្រូវ​ធានា​ដោយ​តំណាង​គណៈកម្មការ​វត្ត​។ នីតិវិធី​នៃ​ការជ្រើសរើស​គណៈកម្មកា​រ​និង​តំណាង​ដើម្បី​ការពារ​ប្រយោជន៍​វត្ត ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រសួង​ធម្មការ និង​សាសនា​។ ​

មាត្រា ២២ .

-​ទីកន្លែង​សក្ការបូជា​និង​ទ្រព្យសម្បត្តិ​នៃ​ជំនឿ​សាសនា​ដទៃទៀត​មិន​ស្ថិតនៅក្រោម​របប​ដែលមាន​បញ្ញត្តិ​ក្នុង​ មាត្រា ២០ និង មាត្រា ២១ នៃ​ច្បាប់​នេះឡើយ​។ ទ្រព្យ​ទាំងនោះ​ត្រូវ​គ្រប់គ្រង​ដោយ​សមាគម​នៃ​សាសនិក​ដែល​បង្កើតឡើង​ទៅតាម​បញ្ញត្តិ​នៃ​ច្បាប់​។ ​


ផ្នែក​ទី ២៖ អំពី​អចលនវត្ថុ​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច ​

This page has not been proofread.


មាត្រា ២៣ .

-​សហគមន៍​ជនជាតិដើម​ភាគតិច គឺជា​ក្រុមមនុស្ស​ដែល​រស់​នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សមាជិក​ទាំងអស់​ប​ង្ហា​ញ​នូវ​ការឯកភាព​នៃ​ជាតិពន្ធុ សង្គម​វប្បធម៌ និង​សេដ្ឋកិច្ច​ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​និង​ដាំ​ដុះ​លើដី ដែល​ខ្លួន​កាន់កាប់​ទៅតាម​ក្បួនខ្នាត​ទំនៀម​ទំលាប់​នៃ​ការប្រើប្រាស់​ជា​សមូហភាព​។

1409