Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/8

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១៦ .

-​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិនអាច​លក់ដូរ​បានឡើយ​ហើយ កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ​មិនអាច​កំណត់​អាជ្ញា​យុ​កាល​បានទេ​។ ​ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិនអាច​ឋិត​នៅក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​ទី ៤ នៃ​ច្បាប់​នេះ​បានទេ​។ ​ប៉ុន្តែ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាចជា​កម្មវត្ថុ​នៃ​ការអនុញ្ញាតឱ្យ​កាន់កាប់ ឬ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន មិន​ទៀង ហើយ​អាចដកហូត​វិញ​បាន បើ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្សេងៗ លើកលែងតែ​ បានអនុញ្ញាត​តាម​ជំពូក​ទី ៣ នៃ​ច្បាប់​នេះ​។ ការអនុញ្ញាត​ទាំងនេះ​មិនអាច​ប្រែ​ក្លាយទៅជា​កម្មសិទ្ធិ ឬ​ជា​សិទ្ធិ​ភ​ណ្ឌិ​ក​ជា​ប្រយោជន៍​ដល់​អ្នកកាន់កាប់​ទ្រព្យ​ទាំងនេះ​បានឡើយ​។ ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាមរយៈ​ច្បាប់​អនុ​ប​យោគ​។

មាត្រា ១៧ .

-​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ អាចជា​កម្មវត្ថុ​នៃ​ការលក់ ការដូរ ការបែងចែក​ឬ​ការផ្ទេរសិទ្ធិ​តាម​ការ​កំណត់ដោយ​ច្បាប់​។ ​ ទ្រព្យ​ទាំងនោះ​អាច​ផ្ដល់ឱ្យ​តាមរយៈ​ភតិសន្យា និង​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា ដែល​បាន​ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់​។ លក្ខខណ្ឌ​ទាំងឡាយ​និង​នីតិវិធី​នៃ​ការលក់ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​ របស់​នីតិបុគ្គល​សាធារណៈ​នឹង​កំណត់ដោយ​អនុក្រឹត្យ​។ គ្មាន​ការលក់​ណាមួយ​អាច​ត្រូវបាន​សម្រេច​ដោយ​គ្មាន​អនុក្រឹត្យ​នេះឡើយ​។ ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​អាចជា​កម្មវត្ថុ​នៃ​សម្បទាន​ក្នុង​លក្ខខណ្ឌ​ ដែលមាន​ចែង​ក្នុង​ជំពូក​ទី ៥ នៃ​ច្បាប់​នេះ​។ ​ គ្មាន​ការចាប់យក​ដី​តាម​ទំនើងចិត្ត​ណាមួយ អាច​កើតឡើង​ទៅលើ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ឬ​របស់​នីតិបុគ្គល​សាធារណៈ​បានឡើយ ចាប់ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន ទោះបី​ស្រប​នឹង​ជំពូក​ទី ៤ នៃ​ច្បាប់​នេះ​ក៏ដោយ​។ ​ ប៉ុន្តែ​ដី​ទំនេរ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​អាច​ត្រូវបាន​បែងចែក​ទៅឱ្យ​បុគ្គល​ដែល​ត្រូវការ​ដី​ក្នុង​គោលដៅ​សង្គមកិច្ច​តាម​លក្ខខណ្ឌ​ដែល​កំណត់ដោយ​អនុក្រឹត្យ​។ ​

1407