Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/7

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១៣ .

-​ក្រៅពី​រដ្ឋ សមូហភាព​ដែនដី​សាធារណៈ គ្រឹះស្ថានសាធារណៈ​និង​នីតិបុគ្គល​នៃ​នីតិសាធារណៈ​ដែល​បានទទួល​ស្គាល់​ដោយ​ច្បាប់​ថា​ជា​នីតិបុគ្គល អាចជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​ក្នុង​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​ជំពូក​នេះ​។ ​

មាត្រា ១៤ .

-​ទ្រព្យ​មួយចំនួន​របស់​រដ្ឋ ឬ​របស់​សមូហភាព​ដែនដី​សាធារណៈ​ដែល​ត្រូវ​បានដាក់​នៅក្រោម​របប​គតិយុត្ត​ពិសេស​គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​នីតិបុគ្គល​សាធារណៈ​។ ទ្រព្យ​មួយចំនួនទៀត​ត្រូវ​គ្រប់គ្រង​ដូច​កម្មសិទ្ធិឯកជន​និង​អាចជា​កម្មវត្ថុ​នៃ​កិច្ចការជំនួញ គឺជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​នីតិបុគ្គល​សាធារណៈ​។ ​

មាត្រា ១៥ .

-​រាប់​ចូលក្នុង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ : - ទ្រព្យ​ទាំងឡាយ​ដែល​បង្ហាញ​នូវ​ការកើតឡើង​ពី​ធម្មជាតិ​ដូចជា ព្រៃឈើ​ផ្លូវទឹក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន បឹង​ធម្មជាតិ ច្រាំងទន្លេ ដែល​នាវា​ឬ​ក្បួន​ចេញចូល​បាន បណ្ដែត​បាន​និង​ត្រើយ​សមុទ្រ - ទ្រព្យ​ទាំងឡាយ​ដែលជា​កម្មវត្ថុ​នៃ​ការរៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍​ទូទៅ​ដូច​ជាតីរ​ឋាន កំពង់ផែ ផ្លូវដែក ស្ថានីយ​រថភ្លើង​និង​ព្រលានយន្តហោះ - ទ្រព្យ​ទាំងឡាយណា​ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាម​ស្ថានភាព​ពី​កំណើត​ឬ​ក្រោយពី​បានរៀបចំ​ដូចជា​ផ្លូវថ្នល់ ផ្លូវលំ ផ្លូវ​រទេះ ផ្លូវ​ដើរ សួនច្បារ​និង​ឧទ្យាន​សាធារណៈ​និង​ដី​ចំណី - ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សំរាប់​សេវាសាធារណៈ​ដូចជា​សាលារៀន​ឬ​អគារសិក្សា​សាធារណៈ អគារ​រដ្ឋបាល មន្ទីរពេទ្យ​សាធារណៈ​ទាំងឡាយ - ទ្រព្យ​ទាំងឡាយ​ដែល​បង្កើតជា​ដែនបំរុងធម្មជាតិ​ការពារ​ដោយ​ច្បាប់ - បេតិកភណ្ឌ​បុរាណវិទ្យា វប្បធម៌​និង​ប្រវត្តិសាស្ត្រ - អចលនវត្ថុ​ជា​ព្រះរាជ​ទ្រព្យ​ដែល​មិនមែនជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​ព្រះរាជវង្សានុវង្ស​។ អចលនវត្ថុ​ជា​ទ្រព្យ​ត្រូវបាន​ចាត់ចែង​ដោយ​ព្រះមហាក្សត្រ កំពុង​គ្រងរាជ្យ​។


1406