Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/83

From Wikisource
Jump to navigation Jump to search
This page has not been proofread.

សៀវភៅ​គោល​បញ្ជី​ដី​ (Registre foncier)  :​ ​បញ្ជី​គោល​សំរាប់​កត់ត្រា​នូវ​ខ្លឹមសារ​នៃ​ទិន្នន័យ​ដែល​បង្កើតជា​ស្ថានភាព​នៃ​សិទ្ធិ​ទាក់ទង​ទៅនឹង​ទ្រព្យ​ណាមួយ​។ ទាក់ទង នឹង​ស្ថានភាព​នេះ ជាទូទៅ​ត្រូវបាន​កាន់កាប់​និង​ធ្វើ​ចរន្ត​ការ​តាម​លំដាប់​ពេលវេលា​។ សំរង់​សុរិយោដី​ (Releve cadastral)  :​ ​សេចក្ដី​ដកស្រង់​នូវ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស និង​គតិយុត្ត​ក្នុង​វិស័យ​សុរិយោដី ពី​ស្ថានភាព​ជាក់ស្ដែង​លើដី​យកមក​កសាង​ជា​ឯកសារ​សុរិយោដី​ដើម្បី​ធានា​សិទ្ធិ​ស្របច្បាប់​របស់​កម្មសិទ្ធិ​ករ​។ សម្បទាន ​(Concession)  :​ ​អចលនវត្ថុ (​ដីធ្លី​) ដែល​រដ្ឋ​ផ្ដល់អោយ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល សំរាប់​សង់​លំនៅឋាន ឬ​/​និង​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព​រស់នៅក្នុង​ទំហំ​ដី​តូច ពិសេស​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ (​សម្បទាន​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សង្គម​) ឬ​សំរាប់ធ្វើ​ការដាំដុះ​ធ្វើ​អាជីវកម្ម​កសិឧស្សាហកម្ម​ក្នុង​ទំហំ​ដី​ធំ​ទូលាយ ពិសេស​សំរាប់​អ្នកវិនិយោគទុន (​សម្បទាន​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សេដ្ឋកិច្ច​) តាមរយៈ​កិច្ចសន្យា​ផ្ដល់​សម្បទាន​ដោយ​ត្រូវ​បង់ប្រាក់​ជូន​រដ្ឋ​។ សម្បទា​និក (concessionnaire) :​ ​អ្នកទទួលបាន​សម្បទា​ន​។ សមាមាត្រ (Proportion)  :​ ​ការ​ឬ​របស់​អ្វីមួយ​ដែល​សម ដែល​ល្មម​នឹង​ការ​ឬ​នឹង​របស់​មួយទៀត​។ ឧ​ទា​: ទណ្ឌកម្ម​ដែល​តុលាការ​បាន​ផ្ដន្ទា​នេះ​មាន​សមាមាត្រ​នឹង​អំពើ ដែល​ជន​នោះបាន​ប្រព្រឹត្ត​ហើយ​គឺថា​សមរម្យ​នឹង​អំពើ​នោះ​ហើយ​។ សមូហភាព ​(Collectivite)  : ​ជន​ទាំងឡាយ​ដែល​មក​រួមគ្នា​ជា​ក្រុម ឬ​ជា​សម្ព័ន្ធ​មួយ​។ មនុស្ស​ទាំងអស់​ក្នុង​ឃុំ ឬ​ក្នុងស្រុក ឬ​ក្នុង​ក្រុង​ណាមួយ​ហៅថា​សមូហភាព​។ សហកម្មសិទ្ធិ (Co-propriete) :​ ​កម្មសិទ្ធិ​តែមួយ​ជា​របស់​ប្រជាជន​ច្រើន​នាក់​។ ឧ​ទា​: ជន​ច្រើន​នាក់​រួបរួមគ្នា​ទិញ​រថយន្ត​មួយ​។ រថយន្ត​នោះ​ជា​សហកម្មសិទ្ធិ​របស់​ជ​ន​ទាំងឡាយ​ដែល​ទិញ​នោះ​។ សហកម្មសិទ្ធិករ​ (Co-proprietaire)  : ​អ្នក​ដែលមាន​សហកម្មសិទ្ធិ​។ សហគមន៍ (Communaute) :​ ​អ្វីៗ​ដែល​ជន​ទាំងឡាយ​យកមក​រួមគ្នា​។ ទ្រព្យ​សហគមន៍​គឺ​ទ្រព្យ​ដែល​ប្ដី​-​ប្រពន្ធ​រកបាន​ជាមួយ​គ្នា​។


1482