Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/84

From Wikisource
Jump to navigation Jump to search
This page has not been proofread.
Header text Header text Header text
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example
Example Example Example

សហទាយាទ (Co-heritier) :​ ​អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ការចែក​មតិ​ក​ណាមួយ​។ សហព័ទ្ធ (Conjoint)  :​ ​ប្ដី ឬ​ប្រពន្ធ ឬ ទាំង​ប្ដី​ទាំង​ប្រពន្ធ​។ ស្ថាពរ (Definitif)  :​ ​មាំមួន ជាប់​រហូត​។ ឧ​ទា​: សាលក្រម​ជា​ស្ថាពរ​គឺ​សាលក្រម​ដែល​កាត់សេចក្ដី​ជាស្រេច​ដាច់ខាត​មិនត្រូវ​រុះរើ​ទៀត​ទេ គី​ថា គូក្ដី​មិនអាច​ប្ដឹង​ឧទ្ធរណ៍ ប្ដឹង​សារទុក្ខ​បានឡើយ​។ សិទ្ធិវន្ត (Ayant-droit)  : អ្នកមាន​សិទ្ធិ​លើ​វត្ថុ​ណាមួយ​។ សិល្បៈ​ការ្យ ឬ ការ្យ​សិល្បៈ​ (Ouvrage d'art)  :​ ​សំណង់​ធំៗ​មាន​សារៈសំខាន់ ធ្វើ​អំពី​ដែក​ឬ​/​និង​ស៊ីម៉ងត៍​ដូចជា ស្ពាន អង់​តែ​ន​វិទ្យុ​-​ទូរទស្សន៍ ផ្លូវ​រូង​ក្នុង​ដី​ឬ​ភ្នំ​។ សេវ​ភាព (Servitude)  :​ ​បន្ទុក​ដែល​ផ្ទុក​លើ​អចលនវត្ថុ​មួយ​(​ដី​បំរើ ឬ ដី​ក្រោម​) ដើម្បី​ជា​ប្រយោជន៍​ដល់​អចលនវត្ថុ​មួយទៀត (​ដី​ប្រើ ឬ​ដី​លើ​) ដែលជា​របស់​កម្មសិទ្ធិ​ករ​ផ្សេងទៀត​។ ឧ​ទា​: ស្រែ​ក្រោម​មាន​សេវ​ភាព​ខាង​ទទួល​ទឹក​ពី​ស្រែ​លើ​។ ស្រែ​ក្រោម​ហៅថា​ស្រែ​បំរើ ហើយ​ស្រែ​លើ​ហៅថា​ស្រែ​ប្រើ​។ ហិតូបត្ថម្ភកៈ (Curateur)  :​ ​ជន​ដែល​ច្បាប់​ចាត់​អោយ​ឃុំគ្រង​ទ្រព្យ​របស់​អនីតិជន ឬ​ទ្រព្យ​របស់ ជន​ល្ងីល្ងើ​ជាដើម​។ ​ អ ​ អ​ច្ឆ​យ​ទាន (Legs)  :​ ​សំបុត្រ​បណ្ដាំ​ដែល​ផ្ដាំ​អោយ​ចែកទ្រព្យ​មតិ​ក​ណាមួយ​អោយទៅ​ជនណាម្នាក់ ឬ​ច្រើន​នាក់​។ អឌ្ឍសិទ្ធិ (Mitoyen)  : ​ដែលមាន​សិទ្ធិ​ពាក់កណ្ដាល​ម្នាក់ ដែលជា​របស់​ជន​ពីរ​នាក់​និង ជា​ព្រំ​នៃ​កម្មសិទ្ធិ​នៃ​ជន​ទាំងពីរ​នាក់​នោះ​ផង​។ ឧ​ទា​: ជញ្ជាំងអឌ្ឍសិទ្ធិ​គឺ​ជញ្ជាំង​របស់​ជន​ពីរ​នាក់​ដែលមាន​ផ្ទះ​ជាប់​គ្នា​។ អឌ្ឍសិទ្ធិ​ភាព (Mitoyennete) : ភាព​ដែលជា​អឌ្ឍសិទ្ធិ​។ អត្តសញ្ញាណ (Identite) :​ ​សញ្ញា​ទាំង​អស់នៃ​ជន​ម្នាក់ៗ​ដែលជា​គ្រឿង​សំគាល់​កុំអោយ​ភាន់ច្រឡំ និង​ជន​ម្នាក់ទៀត​។ អត្តា​ធិ​នភា​ព (Emancipation) : ​ការបើក​អោយ​ក្មេង​ដែល​នៅក្នុង​អនីតិភាព​នៅឡើយ​គ្រប់គ្រង​ខ្លួន និង​ទ្រព្យសម្បត្តិ​ខ្លួន​ដោយ​ខ្លួនឯង​។ អត្ថគាហក (Beneficiaire) :​ ​អ្នក​ដែល​បាន​ចំណេញ ឬ​បាន​កំរៃ​ពី​វត្ថុ​ណាមួយ ពី​គុណប្រយោជន៍​អ្វីមួយ ឬ​ពី​ឯកសិទ្ធិ​ណាមួយ​។



1483