Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/82

From Wikisource
Jump to navigation Jump to search
This page has not been proofread.

យ . រ . ល . វ​

យថាហេតុ​ (Eventualite)  :​ ​ហេតុដែល​ពឹងផ្អែក​ទៅលើ​ព្រឹត្តិការណ៍​ណាមួយ គឺ​ថាបើ​ព្រឹត្តិការណ៍​នោះ​កើតឡើង​យ៉ាងណា ហេតុ​នោះ​ក៏ត្រូវ​ធ្វើ​យ៉ាង​នោះដែរ​។

យ៉​ (Saillie)  :​ ​ចំណែក​ផ្ទះ​ដែល​ចេញពី​ជញ្ជាំង​ទៅខាង​មុខ​។ រូបមន្ត ​(Formule)  : ​ការងារ​ដែល​ត្រូវបំពេញ​អោយមាន​រូប​តាមច្បាប់​កំណត់​។ រូបវន្តបុគ្គល​ (Personne physique)  :​ ​បុគ្គល​ដែលមាន​រូប​មែនៗ គឺ​មនុស្ស​មែនៗ ផ្ទុយ​នឹង​នីតិបុគ្គល​ដែលជា​មនុស្ស​ដោយ​សន្មត​តាមរបៀប​ច្បាប់​។ លេខា​ចារឹក​ (Inscription)  : ​ការកត់ត្រា​រឿងហេតុ​អ្វីមួយ​ចូលក្នុង​សៀវភៅ ឬ​បញ្ជី​តាម​រូបមន្ត​ដែល​បានកំណត់​ដើម្បី​គ្រប់គ្រង​អចលនវត្ថុ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់​។ លក្ខខណ្ឌ​ (Condition)  :​ ​គុណភាព​ដែល​ត្រូវមាន ឬ​ខ​ដែល​ត្រូវបំពេញ​អោយ​គ្រប់​ចំនួន ដើម្បីអោយ​បានសម្រេច​បំណង​ណាមួយ​។ លក្ខណៈ​ (Caractere)  :​ ​ភិនភាគ ឬ​ក​ពារ កិរិយា បែបបទ​។ លទ្ធកម្ម​ (Acquisition)  :​ ​ការ​បាន​ឡើងជា​ភោគី​ឬ​ជា​កម្មសិទ្ធិករ​នៃ​វត្ថុ​ណាមួយ​ដោយ​ការងារ​របស់ខ្លួន​ក្ដី ដោយ​ទិញ​ក្ដី ដោយ​ដូរ​ក្ដី ដោយ​សន្តតិ​កម្ម​ក្ដី​។ លិខិតយថាភូត​ (Acte authentique)  :​ ​លិខិត​ធ្វើតាម​រូបមន្ត​នៃ​ច្បាប់ ដូចជា​លិខិតបញ្ជាក់​ជាដើម​។ វិធាន​ (Regle)  :​ ​មូលសាស្ត្រ ច្បាប់ បន្ទាត់​។

វិធានការ ​(Mesure) : ​មធ្យោបាយ សេចក្ដី​ប្រយ័ត្ន របៀប​ចាត់ចែង​ឡើង​ដើម្បី​បង្ការ ឬ​ទប់​ទល់នឹង​អ្វីមួយ​។ វិកា​រៈ​អាថ៌កំបាំង​ (Vice cache) : គុណវិបត្តិ​ឬ​ការខូចខាត​នៃ​វត្ថុ​អ្វីមួយ​ដែល​បាន​លក់ ហើយ​ដែល​គេ​ពិនិត្យមើល​លើកដំបូង​ទៅ​គ្មាន​ឃើញថា​វត្ថុ​នោះ​ខូចខាត​ទេ ប៉ុន្តែ​ពេល​យក​វត្ថុ​នោះ​ទៅប្រើ​ប្រាស់ ប្រើ​ពុំ​កើត​ឡើយ​។ ​

ស . ហ​ សន្តតិ​កម្ម​ (Succession)  :​ ​ការផ្ទេរ​តាមច្បាប់​នូវ​ទ្រព្យ​របស់​អ្នកស្លាប់​អោយទៅ​អ្នក​រស់​។ មតិ​ក​ឬ​ទ្រព្យ​របស់​ខ្មោច​ដែល​ត្រូវបាន​ទៅ​ទា​យាន (​អ្នក​បន្តម​តិក​)​។


1481