Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/81

From Wikisource
Jump to navigation Jump to search
This page has not been proofread.

បុ​រិ​មា​ (Preference)  :​ ​សិទ្ធិ​ដែល​បើក​អោយ​ជនណាម្នាក់​បាន​អ្វីមួយ​មុន​ជន​ឯទៀត​។ បេតិកភណ្ឌ ​(Patrimoine)  :​ ​ទ្រព្យ​ដែល​ជន​ម្នាក់ៗ​មាន និង​បំណុល​ដែល​ជន​ម្នាក់ៗ​ជំពាក់​គេ​។ ទាំង​ទ្រព្យ ទាំង​បំណុល​របស់​ជន​ម្នាក់ៗ​ហៅថា "​បេតិកភណ្ឌ​"​។ ប្រតិសិទ្ធិ​ (Ayant cause) :​ ​អ្នកទទួល​សិទ្ធិ​បន្ត​ពី​គេ​ដើម្បី​ប្រកប​ការ​របស់ខ្លួន​ផង និង​ជំនួស​គេ​ផង ប្រធាន​ស​ក្កិ ​(Force majeure) :​ ​ព្រឹត្តិការណ៍​ដែល​កើតឡើង​ដោយ​មិនដឹង​ជាមុន​មិនអាច​ប៉ាន់ស្មាន​ជាមុន​បាន និង​មិនអាច​ជំនះបាន​។ ប្រទានកម្ម​ (Donation)  : ​ការអោយ​-​អំណោយ​។ ប្រាតិភោគ​ភ​ណ្ឌិ​ក ​(Surete reelle) :​ ​ការយក​ទ្រព្យ​ទៅ​ធានា​បំណុល​។ ឧ​ទា​: ការ​បញ្ចាំស្រែ​ជា​ប្រាតិភោគ​ភ​ណ្ឌិ​ក​អចលនវត្ថុ​។ ការ​បញ្ចាំ​ខ្សែ​មាស​ជា ប្រាតិភោគ​ភ​ណ្ឌិ​ក​ចលនវត្ថុ​។ (​ក្រមរដ្ឋប្បវេណី​ចាស់​ប្រើ​ប្រាតិភោគ​ប្រត្យក្ស​) ផលទុន ​(Revenu)  : ​ផល ឬ ចំណេញ​ដែល​កើត​មកពី​ប្រាក់​ទុន ឬ​ពី​មូលនិធិ​ដែល​គេ​យកទៅ​ប្រកបមុខរបរ​ណាមួយ​។ ផល​ធម្មជាតិ ​(Fruit naturel) : ផលិតផល​ដែល​កើត​អំពី​ដីធ្លី ឬ​កូន​សត្វស្រុក​ដែល​កើត​ពី​មេបា​វា​។ ផល​ស៊ីវិល​ (Fruit civil)  : ​ប្រាក់​ដែល​បានមកពី​វត្ថុ​ឬ​ពី​ប្រាក់​ដូចជា​ការប្រាក់​ឬ​ឈ្នួល​ផ្ទះ​ជាដើម​។ ផលុបភោគ ​(Usufruit)  :​ ​សិទ្ធិ​បរិភោគ និង​ប្រើប្រាស់​ផល និង​ផលទុន​ដែល​កើត​មកពី​ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​អ្នកដទៃ​។ ផលុបភោគី​ (Usufruitier)  :​ ​អ្នក​បាន​នូវ​ផលុបភោគ អ្នក​ស៊ី​ផល​។ ព្យសនកម្ម​ (Prejudice)  :​ ​ការខូចខាត ឬ​សេចក្ដី​វិនាស​អន្តរាយ​ដល់​រូប​កាយ​ក្ដី ដល់​សំភារៈ​ក្ដី ដល់​ទឹកចិត្ត​ក្ដី ដែល​បណ្ដាលមកពី​អំពើ​របស់​អ្នកដទៃ​។ ព្រឹត្តិការណ៍​ (Evenement)  :​ ​អ្វីៗ​ដែល​កើតមានឡើង ឬ​ដែល​ប្រព្រឹត្តទៅ​។ ភតិសន្យាបតី ​(Bailleur)  :​ ​ម្ចាស់​អចលនវត្ថុ​ដែល​ដាក់​អចលនវត្ថុ​ជួល​អោយ​អ្នកដទៃ​។ ភាគី​ (Partie)  : ​គូក្ដី គូស​ញ្ញា ជន​ម្ខាងៗ នៃ​កិច្ចសន្យា​។ ភោគៈ​ (Possession)  :​ ​សិទ្ធិ​ដែល​ជន​ម្នាក់ៗ​មាន​លើ​ទ្រព្យ​ណាមួយ​ជា​បណ្ដោះអាសន្ន មិនទាន់​ស៊ប់​ជា​របស់ខ្លួន​មែនទែន​ទេ​។ "​ភោគៈ​" ជា​ពាក្យផ្ទុយ​នឹង​កម្មសិទ្ធិ​ដែលជា​សិទ្ធិ​ពេញបរិបូរណ៍​របស់​ជន​ម្នាក់ៗ​លើ​ទ្រព្យ​ណាមួយ​។ ឧ​ទា​: ដី​មាន​ប្លង់​សុរិយោដី ជា​ដី​កម្មសិទ្ធិ ឯ​ដី​មិនទាន់មាន​ប្លង់​សុរិយោដី គឺ​ភោគៈ​។ ភោគី ​(Possesseur)  :​ ​អ្នកទទួល​ភោគៈ​។ មធ្យោបាយ​ (Moyen)  :​ ​អ្វី​ដែលជា​គ្រឿង​សំរាប់​យកទៅ​ដោះស្រាយ​កិច្ចការ ឬ​បញ្ហា​ណាមួយ​។ មាតិកា​ (Titre)  : ​មេ​សេចក្ដី ដើម​សេចក្ដី ចំណែក​ធំៗ នៃ​ច្បាប់​។ អត្ថបទ​ច្បាប់​ចែកចេញជា​គន្ថី គន្ថី​ចែកចេញជា​មាតិកា មាតិកា​ចែកចេញជា​ជំពូក ជំពូក​និ​មួយៗ​ចែកចេញជា​ផ្នែក​។


1480