Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/80

From Wikisource
Jump to navigation Jump to search
This page has not been proofread.

នីតិបុគ្គល​ (Personne morale) : ​ក្រុមមនុស្ស​ដែល​ច្បាប់​ទទួលស្គាល់ថា​ជា​បុគ្គល​ដែរ​តែ​ដទៃ​ពី​សមាជិក​នៃ​ខ្លួន​។ ឧ​ទា​: ពុទ្ធិក​សមាគម​ជា​នីតិបុគ្គល ក្រុមហ៊ុន​ធ្វើ​ស្ករ ក៏​ជា​នីតិបុគ្គល​ដែរ​។ នីតិបុគ្គល​នៃ​នីតិសាធារណៈ​ (Personne morale du droit prive)  :​ ​ក្រុម​រាជការ​សាធារណៈ​។ ឧ​ទា : រដ្ឋ ខេត្ត ឃុំ ឬ​គ្រឹះស្ថានសាធារណៈ ដូចជា​សកល​វិទ្យាល័យ​ជាដើម​។ នីតិបុគ្គល​នៃ​នីតិឯកជន (Personne morale du droit prive) :​ ​សមាគម ក្រុមហ៊ុន ក្រុម​មូលនិធិ​។ នីតិវិធី​ (Procedure)  :​ ​វិធី​ដែល​តុលាការ​ប្រើប្រាស់ ដើម្បី​ចាត់ចែង​រឿងក្ដី​តាំងពីដើម​រហូតដល់​ចប់​។ នីតិសម្បទា ​(Habilite)  :​ ​សមត្ថភាព​ដែល​ច្បាប់​បើក​អោយ​ជន​ម្នាក់ៗ​មាន​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​អ្វីមួយ​។


ប . ផ . ព . ភ . ម​ បទបញ្ជា​ (Reglement)  :​ ​លិខិតបទដ្ឋាន​ដែល​ចេញ​ដោយ​អង្គការ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ បទ​ប្បញ្ញត្ តិ​(Disposition)  : ​សេចក្ដីបញ្ញត្តិ​របស់​ច្បាប់ ឬ​របស់​មាត្រា​ណាមួយ​នៃ​ច្បា​ប់ខ​សំខាន់​របស់​លិខិត​ក្នុង​តុលាការ​។ ប​ដិ​គាហក​ (Donataire)  :​ ​អ្នកទទួល​អំណោយ ប​ដិ​ប្បញ្ញត្តិ​ (Derogation)  : ​ការតាំង​បញ្ញត្តិ​ផ្ទុយ ឬ​មិន​ស្រប​។ ប័ណ្ណ​ (Titre)  :​ ​លិខិត​ដែលមាន​រូបមន្ត​យថាភូត​(​ដែលមាន​រូបភាព និង​ទម្រង់​ត្រឹមត្រូវ​តាមច្បាប់​) សំរាប់​បញ្ជាក់​សិទ្ធិ​ណាមួយ​។ ប្លង់​សុរិយោដី ឬ​ផែនទី​សុរិយោដី​ឬ​ប្លង់​ក្បាលដី (Plan cadastral) : ​ប្លង់​រួម​នៃ​ដី​តំបន់​ណាមួយ​ដែល​មន្ត្រី​ជំនាញ​សុរិយោដី​បាន​វាស់វែង គួរ​បំពេញ​យ៉ាង​ត្រឹមត្រូវ និង​គ្រប់គ្រាន់​តាម​បទដ្ឋាន​បច្ចេកទេស ហើយ​ដាក់​លេខ​ក្បាលដី​ឬ​ដីឡូត៍​យ៉ាង​ច្បាស់លាស់​។ បន្ទុក​/​ភារៈ​/​ធុរៈ ​(Charges)  :​ ​មុខការ​/​មុខងារ​/​អាណត្តិ​/​ប្រតិកម្ម​ដែល​ជនណាម្នាក់​ធ្វើ​ឬ​បំពេញ​។ បាលិត​ (Pupille)  :​ ​កូនកំព្រា​ជា​អនីតិជន​ដែល​ស្ថិតនៅក្រោម​អាណាព្យាបាល​នៃ​ជនណាម្នាក់ បុព្វសិទ្ធិ​ (Prerogative)  :​ ​សិទ្ធិ​ជាពិសេស​ដែល​ឱ្យដាច់​ទៅលើ​មុខងារ ឬ​ទៅលើ​ក្រុម​នីមួយៗ លើសពី​អ្នកដទៃ​។


1479