Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/79

From Wikisource
Jump to navigation Jump to search
This page has not been proofread.
ពាក្យ ភាសាបារាំង ពន្យល់សេចក្ដី
ចារី Auteur   អ្នកប្រព្រឹត្ត អ្នកដៃដល់​។ 
ច្បាប់ Loi លិខិតបទដ្ឋាន​គតិយុត្ត​ដែល​អនុម័ត​ដោយ​អង្គការនីតិបញ្ញត្តិ​(​សភា​) និង​ចូល​ជា​ធរមាន​តាមរយៈ​ព្រះរាជក្រម​ប្រកាស​អោយប្រើ​។ 
ឆន្ទា​និ​សិទ្ធិ​   Pouvoir discretionnaire   អំណាច​ដែល​ប្រគល់​ដល់​អាជ្ញាធរ​អោយ​រើសយក​មធ្យោបាយ​ណាមួយ​តាមចិត្ត​ខ្លួន​មក​ដោះស្រាយ​បញ្ហា​ណាមួយ​។ 
ជនជាតិដើម​ភាគតិច Indigene   ជនជាតិខ្មែរ​ដើម​។ 


ដ.ត.ថ.ទ.ធ.ន

ពាក្យ ភាសាបារាំង ពន្យល់សេចក្ដី
តតិយជន Tiers,tierce ជន​ទី​បី ឬ​ភាគី​ទី​បី​ក្នុង​រឿង​។ អ្នកដទៃ ឬ​អ្នក​ក្រៅ​។ ឧ​ទា​: អ្នកលក់ និង​អ្នកទិញ ជា​ភាគី​ទី​១ និង​ទី​២​។ អ្នក​ផ្សេងទៀត​ក្រៅពី​អ្នកលក់ និង​អ្នកទិញ ហៅថា​តតិយជន​។
តី​រ​ឋាន Quai ការ្យ​ដែល​បាន​កសាង​នៅក្នុង​កំពង់ផែ ឬ​លើ​ច្រាំងទន្លេ​សំរាប់​នាវា​ចូល​ចត សំរាប់​អ្នកដំណើរ​ឡើង​ចុះ​នាវា និង​សំរាប់​ផ្ទុកទំនិញ និង ដាក់​ទំនិញ​ចុះ​។
តែងតាំង Nommer អោយ​មុខការ អោយ​គុណភាព ផ្ដល់​ឋានៈ​នាទី​។ ឧ​ទា​: ឈ្មោះ "​ក​" បានតែងតាំង​ឈ្មោះ "​ខ​" ជា​ទាយាទ​របស់ខ្លួន​។
ថ្លោះ​សិទ្ធិ​ Decheance du droit ប្រាស់ចាក​សិទ្ធិ បាត់បង់​សិទ្ធិ​ដោយហេតុ​ទណ្ឌកម្ម ឬ​ដោយហេតុ​មិនបាន​បំពេញ​លក្ខខណ្ឌ​ដែល​ច្បាប់ ឬ​កិច្ចសន្យា​តម្រូវ​អោយបំពេញ​ក្នុង​រយៈពេល​មានកំណត់​។
ទាយាទ Heritier អ្នក​ដែល​ច្បាប់​តម្រូវអោយ​ទទួល​ម​រតក​ពី​ជនណាម្នាក់​។ ឧ​ទា​: កូន​ជា​ទាយាទ​របស់​ឪពុក ម្ដាយ ចៅ​ជា​ទាយាទ​របស់​ជីដូន ជីតា ដែល​ឥតមាន​បច្ឆាញាតិ​ជា​តំណ​វង្ស​។
ទ្រព្យសម្បត្តិ​សាធារណៈ​ Domaine public ទ្រព្យ​ដែល​ត្រូវ​រក្សា​អោយ​គង់​រូប​តាម​ធម្មជាតិ​ជា​របស់​វា​ដើម្បី​ទុកអោយ​អ្នក​រួម​សង្គម​ប្រើប្រាស់​ជា​អង្វែង​ទៅ​ដូចជា : ស្ពាន ថ្នល់ ...​។​ល​។ ទ្រព្យ​ទាំងអស់នេះ​ស្ថិតនៅ​ជា​ប្រយោជន៍​សាធារណៈ​មិនអាច​លក់ ដូរ និង​គ្មាន​កំណត់​អាជ្ញា​កាល​ទេ​។ ​
ទ្រព្យសម្បត្តិ​ឯកជន​ Domaine prive ទ្រព្យ​របស់​សង្គម​ដែល​មិន​សំរាប់​ឱ្យ​ជន​ក្នុងសង្គម​នោះ​ប្រើប្រាស់​ជា​សាធារណៈ​ទូទៅ​ទេ ជា​សម្បត្តិ​ដែល​សង្គម​អាច​លក់ ដូរ ជួល ធ្វើ​អំណោយ​បាន​។
ធនលាភ Rente ផល​ដែល​ផ្ដល់​អោយមក​រាល់​ឆ្នាំ ដូចជា​ការប្រាក់ ឈ្នួល​ដី​ឈ្នួល​ផ្ទះ​ជាដើម​។​
ធម្មានុរូប​ Legitime ដែល​មានគុណ​ភាពជា​អ្វីមួយ​តាមច្បាប់​។ ឧ​ទា​: ចៅហ្វាយស្រុក​ជា​អាជ្ញាធរ​ធម្មានុរូប​។ កូន​ដែល​កើត​ពី​ឪពុក​-​ម្ដាយ​ដែលមាន​ខាន់ស្លា ហៅថា​កូន​ធម្មានុរូប ឬ​កូន​មាន​ខាន់ស្លា​។
និទាយាទភាព Desherence ភាព​ឥត​អ្នក​ត្រូវ​ទទួល​មរតក​។
និទ្ទេស Mention សេចក្ដី​ដែល​ចុះ​ដោយ​សង្ខេប​នៅលើ​រឹម​ទំព័រ ឬ​នៅ​ខាងចុង​ទំព័រ​នៃ​លិខិត​ណាមួយ​។
និ​រាករ​ណ៏​ Abrogation ការលុបចោល​លែង​អោយប្រើ​ច្បាប់​នោះ​តទៅទៀត​។
នីត្យានុកូល Legal ​ដែល​កើត​មកពី​ច្បាប់ ដែល​ច្បាប់​តាក់តែង​មក​។



1478