Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/40

From Wikisource
Jump to navigation Jump to search
This page has not been proofread.

==== មាត្រា ១៣២.- ​ផលុបភោគី​ត្រូវ​ទទួល​ក្នុងពេល​ខ្លួន​អាស្រ័យ​ផល​នូវ​បន្ទុក​ប្រចាំឆ្នាំ​នៃ​អចលនវត្ថុ​ដូចជា ពន្ធ​និង​អាករ សោហ៊ុយ​ធានារ៉ាប់រង​ដែល​ត្រូវ​បង់​។ ​ផលុបភោគី​ត្រូវ​បន្ត​អនុវត្ត​កិច្ចសន្យា​ធានារ៉ាប់រង​ធ្វើ​សាជាថ្មី​ឲ្យ​ទាន់ពេលវេលា និង​ចុះកិច្ចសន្យា​ធានារ៉ាប់រង​ដែលមាន​ប្រយោជន៍​ដល់​អចលនវត្ថុ​ជា​ផលុបភោគ​របស់ខ្លួន ទោះជា​កិច្ចសន្យា​នោះ​កំពុងដំណើរការ នៅពេលដែល​ផលុបភោគ​បានចាប់ផ្ដើម​ហើយ​ក្ដី ឬ​ទោះជា​កិច្ចសន្យា​ធានារ៉ាប់រង​ដែល​ត្រូវ​ឲ្យ​ធ្វើ​នាពេល​ក្រោយ​ដោយ​អសារ​កម្មសិទ្ធិករ​ក្ដី​។ ​

==== មាត្រា ១៣៣.- ​ក្នុងពេល​ដំណើរការ​ផលុបភោគ បើ​មាន​តតិយជន​ណា​មក​បៀតបៀន​សិទ្ធិ​នៃ​អសារ​កម្មសិទ្ធិករ​ផលុបភោគី​ត្រូវ​ជូនដំណឹង​ទៅ​អសារ​កម្មសិទ្ធិករ បើ​មិន​ដូច្នេះ​ទេ ផលុបភោគី​នោះ​ត្រូវ​ទទួលខុសត្រូវ​លើ​ការខូចខាត​ដែល​បណ្ដាលមកពី​រឿង​នោះ ចំពោះ​អសារ​កម្មសិទ្ធិករ​ដូច​ករណី​ដែល​ខ្លួន​បានធ្វើ​ឲ្យ​ខូចខាត​ដោយផ្ទាល់​។

​==== មាត្រា ១៣៤. ==== - ​ផលុបភោគ​ផុតរលត់ៈ - ដោយ​មរណភាព​នៃ​ផលុបភោគី - ដោយ​ការ​ផុតកំណត់​រយៈពេល​ឬ​ការសម្រេចបាន​នូវ​លក្ខខណ្ឌ​ដែល​បានកំណត់​។ - ដោយ​កិច្ច​ព្រម​លះបង់​សិទ្ធិ​របស់​ផលុបភោគី - ដោយ​អចលនវត្ថុ​ដែល​ជាប់​ផលុបភោគ ត្រូវ​អន្តរាយ​ទាំងស្រុង - ដោយ​សេចក្ដីសំរេច​របស់​តុលាការ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​មាត្រា ១៣៥ នៃ​ច្បាប់​នេះ​។


1439