Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/41

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​មាត្រា ១៣៥.

- ​ការបាត់បង់​សិទ្ធិ​របស់​ផលុបភោគី អាច​នឹងត្រូវ​បានប្រកាស​ដោយ​តុលាការ​តាម​បណ្ដឹង​របស់​អសារកម្មសិទ្ធ​ករ ដោយហេតុថា​ផលុបភោគ​បាន​រំលោភ​លើ​ការ​អាស្រ័យ​ផល ពិសេស​ប្រសិនបើ​ផលុបភោគ​នោះ​ធ្វើឱ្យមាន​វិការ​ភាព​លើ​អចលនវត្ថុ ឬ​ទុក​ឲ្យ​អចលនវត្ថុ​ខូចខាត​ដោយ​មិន​ថែទាំ​។ ​ក្នុងករណីនេះ ម្ចាស់បំណុល​នៃ​ផលុបភោគី​មាន​សិទ្ធិ​ប្ដឹងទៅ​តុលាការ​ដើម្បី​សុំ​បន្ត​សិទ្ធិ​របស់​ផលុបភោគី ដោយ​ធានា​ការជួសជុល​នូវ​រាល់​វិការ​ភាព​ដែលមាន​និង​ការធានា​សំរាប់​អនាគត​។ ​ដោយ​យោល​ទៅតាម​កាលៈទេសៈ និង​ហេតុផល​ផ្សេងៗ​តុលាការ​អាច​ប្រកាស​ការ​រលត់​ដាច់ខាត​នៃ​ផលុបភោគ ឬ​គ្រាន់តែ​បង្គាប់​ឱ្យ​ប្រគល់​អចលនវត្ថុ​ឱ្យ​អសារ​កម្មសិទ្ធិករ​ដោយ​បង់ប្រាក់​ប្រចាំឆ្នាំ​ឱ្យ​ផលុបភោគី ឬ​សិទ្ធិវន្ត​របស់​ជននេះ​នូវ​ទឹកប្រាក់​មួយចំនួន​ជា​កំណត់​រហូតដល់​បញ្ចប់​ផលុបភោគ​។

​មាត្រា ១៣៦.

- ​ការលក់​អចលនវត្ថុ​ដែល​កំពុង​ជាប់​ផលុបភោគ​ដោយ​អសារ​កម្មសិទ្ធិករ មិន​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ណា​មួយ​ចំពោះ​ផលុបភោគី​ដែល​កំពុង​បន្ត​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​នោះទេ លើកលែងតែ​មានការ​លះបង់​ដោយ​ជាក់លាក់​ពី​ផលុបភោគី​។ ​

មាត្រា ១៣៧.

- ​ប្រសិនបើ​ផលុបភោគ​មានតែ​នៅលើ​អគារ ហើយ​អគារ​នោះ​ត្រូវ​អន្តរាយ​ជាយថាហេតុ​សិទ្ធិ​របស់​ផ​លុ​ភោគី​ត្រូវ​រលត់ ហើយ​ផលុបភោគី​មិនអាច​ទាមទារ​សិទ្ធិ​ផលុបភោគ លើដី​ឬ​លើ​សម្ភារៈ​សំណង់​នោះទេ​។ ​ប៉ុន្តែ​បើ​ផលុបភោគ​មាន​លើដី​និង​លើ​អគារ ហើយ​បើ​អគារ​នោះ​ត្រូវ​អន្តរាយ​ផលុបភោគ​នៅមាន​លើដី​ដដែល​។


1440