Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/38

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១២៣ .

- ​ផល​ស៊ីវិល​បាន​ទៅ​ផលុបភោគី​សមាមាត្រ​ទៅនឹង​រយៈពេល​នៃ​ផលុបភោគ​។ ​

មាត្រា ១២៤ .

- ​ផលុបភោគី​អាច​អាស្រ័យ​ផល​ដោយ​ខ្លួនឯង​ផ្ទាល់​នូវ​ផលុបភោគ ឬ​ជួល ឬ​ប្រវាស់ ឬក៏​ផ្ទេរសិទ្ធិ​របស់ខ្លួន​ដោយ​យក​ថ្លៃ ឬ​ដោយ​ឥត​យក​ថ្លៃ​ឱ្យទៅ​អ្នកដទៃ​បាន​។ ​ក្នុងករណី​ជួល​ឬ​ប្រវាស់ កិច្ចសន្យា​មិនត្រូវ​កំណត់ឱ្យ​ហួស​ពី ៣ (​បី​) ឆ្នាំ​ឡើយ​។ ប្រសិនបើ​ចង់​ជួល​ឬ​ប្រវាស់​បន្ត កិច្ចសន្យា​ថ្មី​ត្រូវ​បញ្ចប់​មុន ១ (​មួយ​) ឆ្នាំ នៃ​ថ្ងៃ​ចប់​កិច្ចសន្យា​ផលុបភោគ​។ ​

មាត្រា ១២៥ .

- ​ផលុបភោគី​អាស្រ័យ​ផល​ពី​ការ​កើន​ជាយថាហេតុ ដោយ​ល្បាប់​ទៅលើ​ដី​ដែល​ខ្លួន​មាន​សិទ្ធិ​ផលុបភោគ​។ ​

មាត្រា ១២៦ .

- ​ផលុបភោគី​ប្រើប្រាស់​នូវ​សេវ​ភាព​នានា​និង​សិទ្ធិ​ទាំងឡាយ​ដែល​កម្មសិទ្ធិករ​អាច​អាស្រ័យ​ផល​បាន លើកលែងតែ​សិទ្ធិ​ចាត់ចែង​។ ​

មាត្រា ១២៧ .

- ​ផលុបភោគី​ប្រើប្រាស់​សិទ្ធិ​តាមរបៀប​ដូចគ្នា​នឹង​កម្មសិទ្ធិករ លើ​ផលិតផល​នៃ​កន្លែង​យក​ថ្ម​ដែលមាន​ស្រាប់​នៅលើ​ដី​ដែល​ដាក់​ជា​ផលុបភោគ​។ ​

មាត្រា ១២៨ .

- ​ផលុបភោគី​ត្រូវបាន​ទទួល​ថ្លៃ​ដែល​ត្រូវ​បង់​ឱ្យ​កម្មសិទ្ធិករ​នៃ​ដី​សម្បទា​និក​អណ្ដូងរ៉ែ​ក្នុង​បរិវេណ​ដី​ក្រោម​សិទ្ធិ​ផលុបភោគ​របស់ខ្លួន​។ ​


1437