Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/37

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​ផ្នែក​ទី ១ : អំពី​ផលុបភោគ​ ​

មាត្រា ១១៩ .

- ​ផលុបភោគ​គឺ​ការ​អាស្រ័យ​ផល​នៃ​អចលនវត្ថុ​ដែលជា​កម្មសិទ្ធិ​របស់​អ្នកដទៃ សំរាប់​រយៈពេល​មួយ​កំណត់​មិនអោយ​លើសពី​មួយ​អាយុជីវិត​នៃ​អ្នក​បាន​សិទ្ធិ​អាស្រ័យ​ផល​នោះឡើយ​។ ​

មាត្រា ១២០ .

- ​ផលុបភោគ​បង្កើតឡើង​ដោយ​ច្បាប់​ឬ​ដោយ​ការព្រមព្រៀង​។ ផលុបភោគ​អាចបង្កើត​ឡើង​ដោយ​ឥត​កំណត់​កាល​ក៏បាន ឬ​មានកំណត់​កាល​ក៏បាន ឬ​រហូតដល់​បំពេញបាន​សម្រេច​នូវ​លក្ខខណ្ឌ​ដែល​បានកំណត់​ក៏បាន​។ ​ប្រសិនបើ​លក្ខខណ្ឌ​នៃ​រយៈពេល​មិនបាន​បញ្ជាក់ ផលុបភោគ​ត្រូវបាន​ចាត់ទុកថា​បង្កើត​ឡើង​សំរាប់​រយៈពេល​មួយ​អាយុជីវិត​នៃ​អ្នកទទួល​សិទ្ធិ​ផលុបភោគ​។ ​កិច្ចសន្យា​ផលុបភោគ​នឹង​យកជាការបាន លុះត្រាតែ​បានធ្វើ​លិខិត​តាម​រូបមន្ត​យថាភូត​។ កិច្ចសន្យា​នេះ​មិនអាច​ជំទាស់​ពី​តតិយជន​បាន លុះត្រាតែ​បាន​ចុះបញ្ជី​សុរិយោដី​រួចហើយ​។ ​

មាត្រា ១២១ .

- ​ផលុបភោគី​មាន​សិទ្ធិ​អាស្រ័យ​ផល​គ្រប់​ប្រភេទ ជា​ផល​ធម្មជាតិ ជា​ផល​ស៊ីវិល​ដែល​កើតចេញពី​អចលនវត្ថុ​ដែល​ខ្លួន​មាន​សិទ្ធិ​។ ​

មាត្រា ១២២ .

- ​ផល​ធម្មជាតិ​ដែលជា​ប់​នឹង​ដី នៅពេល​ចាប់ផ្ដើម​ផលុបភោគ​ត្រូវបាន​ទៅ​ផលុបភោគី​។ ផល​ធម្មជាតិ​ដែលមាន​ស្ថានភាព​ដូចគ្នា នៅពេល​ចប់​ផលុបភោគ ត្រូវបាន​ទៅ​អសារ​កម្មសិទ្ធិករ​ដោយ​គ្មាន​ការទូទាត់​ទៅវិញទៅមក​សំរាប់​ការងារ​ភ្ជួរ​រាស់​ឬ​ច្រូតកាត់​ឬ​ពូជ​ធារ​អ្វី​ឡើយ​។ ប៉ុន្តែ​បើ​មាន​អ្នក​ជួល​ឬ​ប្រវាស់​រួចហើយ នៅពេល​ចាប់ផ្ដើម​ឬ​នៅពេល​បញ្ចប់​ផលុបភោគ អ្នក​ជួល​ឬ​អ្នក​ប្រវាស់​នេះ​មិនត្រូវ​បាត់បង់​ចំណែក​ដែល​ត្រូវ​បានមក​ខ្លួន​នោះទេ​។ ​


1436