Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/36

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​ផ្នែក​ទី ៥ : អំពី​វិធាន​ដី​ ​

មាត្រា ១១៤ .

- ​សិទ្ធិ​និង​កាតព្វកិច្ច​នៃ​កម្មសិទ្ធិករ​ត្រូវបាន​កំរិត​ដោយ​វិធាន​ដី​ទាំងឡាយ​សំដៅ​ធានា ការពារ​ផលប្រយោជន៍​ទូទៅ​ដែល​កំណត់ដោយ​ច្បាប់​។

​មាត្រា ១១៥ .

- ​បែបបទ​សំណង់​និង​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការរៀបចំ​ដែនដី និង​នគរូបនីយកម្ម​ចំពោះ​កម្មសិទ្ធិករ​នឹង​កំណត់ដោយ​អនុក្រឹត្យ​។ ​

មាត្រា ១១៦ .

- ​ការប្រើប្រាស់​កម្មសិទ្ធិ​ដែល​មិន​ស្របតាម​វិធាន​ដី តែ​ជាប់កិច្ចសន្យា​មុន​ការប្រកាស​ឱ្យប្រើ​ច្បាប់​នេះ មិនអាច​ប៉ះពាល់​បានឡើយ​។ ប៉ុន្តែ​ការប្រើប្រាស់​នោះ​មិនអាច​ពង្រីក​ថែម​នៅក្រោយពេល​ប្រកាស​ឱ្យប្រើ​វិធាន​ដី​ដែល​បាន​កំរិត ឬ​ហាមឃាត់​បានឡើយ​។ ​ក្នុងករណី​បន្ទាន់ ឬ​តម្រូវការ​ចាំបាច់​នៃ​ផលប្រយោជន៍​សាធារណៈ ច្បាប់​អាច​បញ្ញត្តិ​ថែមទៀត​នូវ​ការអនុវត្ត​បន្ទាន់​នៃ​វិធាន​ដី កំរិត​ពី​ការប្រើប្រាស់​កម្មសិទ្ធិ​ដែលមាន​លក្ខណៈ​ជា​សណ្ដាប់ធ្នាប់​សាធារណៈ​។ ​

ជំពូក​ទី ៨ ​អំពី​អវយវ​ភេទ​នៃ​កម្មសិទ្ធិ​

​មាត្រា ១១៧ .

- ​កម្មសិទ្ធិ​មាន​អវយវ​ភេទ កាលណា​ការ​អាស្រ័យ​ផល​បាន​ទៅ​បុគ្គល​ក្រៅពី​កម្មសិទ្ធិករ​នៃ​ទ្រព្យ​។ សិទ្ធិ​ដែល​នៅសល់​សំរាប់​កម្មសិទ្ធិករ​ឈ្មោះថា​អសារ​កម្មសិទ្ធិ​។ ​

1435