Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/25

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ផ្នែក​ទី ៣ : អំពី​លទ្ធកម្ម​ដោយ​សន្តតិ​កម្ម​

មាត្រា ៧១ .

-​អាច​ផ្ទេរ​តាមរយៈ​សន្តតិ​កម្ម​ឥត​បណ្ដាំ សន្តតិ​កម្ម​មាន​បណ្ដាំ​ឬ​អ​ច្ច​យ​ទាន​នូវ​:

  • ទ្រព្យ​ជា​អចលនវត្ថុ​ដែល​ប័ណ្ណកម្មសិទ្ធិ​ត្រូវបាន​រៀបចំ​ជា​ស្ថាពរ​ស្របតាម​បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​នេះ
  • ភោគៈ​ទាំងឡាយ​ស្របតាម​ច្បាប់​ដោយយោង​ទៅលើ​ប័ណ្ណ​ឬ​ឯកសារ​គតិយុត្ត ឬ​ភស្តុតាង​ផ្សេងៗ​ទៀត
  • រាល់​អវយវ​ភេទ​នៃ​កម្មសិទ្ធិ​និង​រាល់​សិទ្ធិ​ភ​ណ្ឌិ​ក​អចលនវត្ថុ​។

​==== មាត្រា ៧២ . ==== -​ក្នុងករណី​សន្តតិ​កម្ម ការគិត​រយៈពេល​ចាំបាច់​នៃ​ការកាន់កាប់​អចលនវត្ថុ​សំរាប់​លទ្ធកម្ម​កម្មសិទ្ធិ​ពេញលេញ​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​មាត្រា ៣០ និង​មាត្រា ៣១ នៃ​ច្បាប់ នេះ​ត្រូវ​រាប់​ចាប់ពី​ពេលដែល​ខ្មោច​បាន​ចូលកាន់​កាប់​ទ្រព្យ​នោះ​។ ​

មាត្រា ៧៣ .

-​ទ្រព្យ​ជា​អចលនវត្ថុ​ដែល​គ្រាន់តែ​កាន់កាប់​ដោយ​ជាក់ស្ដែង ហើយ​មិនទាន់បាន​ចុះបញ្ជី​ឬ​បញ្ជាក់​ដោយ​លិខិត​រដ្ឋបាល ប៉ុន្តែ​ត្រូវបាន​កាន់កាប់​ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់ ក៏​អាចជា​កម្មវត្ថុ​នៃ​ការផ្ទេរ​តាម​សន្តតិ​កម្ម​បានដែរ​។ ​

មាត្រា ៧៤ .

-​ក្នុងករណី​ទ្រព្យ​កាន់កាប់​គ្មាន​ប័ណ្ណ​ត្រូវបាន​ផ្ទេរ​តាមរយៈ​សន្តតិ​កម្ម ទាយាទ​ដែលជា​អ្នកកាន់កាប់​ថ្មី​អាច​បន្ត​ចាត់ចែង​ទ្រព្យ​នោះ​និង​ទទួលបាន​នូវ​កិច្ចការពារ ដោយហេតុថា​ស្ថានភាព​របស់ខ្លួន​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​នៃ​ច្បាប់​។ ​ក្នុងករណីនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ឬ​ជន​ណាក៏ដោយ​មិនអាច​យក​លេស​ពី​ស្ថានភាព​នៃ​ការកាន់កាប់​ជាក់ស្ដែង​របស់​ខ្មោច​ឬ​យក​លេស​ពី​ការខ្វះ​នូវ​ការ​ជំ​រះ​មរតក​ត្រឹមត្រូវ ដើម្បី​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​នៃ​ទាយាទ​និង​ជាពិសេស​ដើម្បី​បដិសេធ​ការទទួលស្គាល់ ឬ​មិន​បញ្ជាក់​ការកាន់កាប់​របស់គេ​បានឡើយ​។ ​

1424