Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/24

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​បុគ្គល​ដែល​មិនអាច​ទិញ​បាន​គឺ​:

  • អាណាព្យាបាល​មិនអាច​ទិញ​ទ្រព្យ​របស់​បាលិត​ខ្លួន
  • ហិតូបត្ថម្ភកៈ​មិនអាច​ទិញ​ទ្រព្យ​ដែល​ខ្លួន​គ្រប់គ្រង
  • ចៅក្រម ឬ​ភ្នាក់ងារ​រដ្ឋបាល​មិនអាច​ទិញ​ទ្រព្យ​ដែល​យុត្តាធិការ​របស់ខ្លួន ឬ​ដែល​ខ្លួន​មាន​បេសកកម្ម​លក់
  • បុគ្គល​ដែលមាន​ទ្រព្យ​ត្រូវ​រឹបអូស​មិនអាច​ទិញ​ទ្រព្យ​នោះ​វិញ​បានទេ​។

មាត្រា ៦៧ .

-​ការលក់​រវាង​សហព័ទ្ធ​ត្រូវ​ទុកជា​មោ​ឃៈ​។ ​

មាត្រា ៦៨ .

-​អ្នកលក់​ត្រូវ​ធានា​ជាមួយ​អ្នកទិញ ក្នុង​កិច្ចសន្យា ចំពោះ​អចលនវត្ថុ​ដែល​កល់​នូវ​រាល់​វិកា​រៈ​អាថ៌កំបាំង​សំខាន់ៗ បើ​ពុំ​នោះទេ​នាំឱ្យមាន​កតិកាភេទ​នៃ​ការលក់​។​ ​

មាត្រា ៦៩ .

-​ការផ្ទេរកម្មសិទ្ធិ​ត្រូវ​ចាត់ទុកជា​បានសម្រេច ចាប់ពី​ពេលដែល​បាន​ចុះបញ្ជី​កិច្ចសន្យា​នោះ​នៅ អង្គភាព​សុរិយោដី​។ ថ្លៃ​លក់​ត្រូវតែ​ចុះ​ក្នុង​កិច្ចសន្យាលក់ បើ​មិន​ដូច្នោះ​ទេ​កិច្ចសន្យាលក់​នោះ​ត្រូវ​ទុកជា​មោ​ឃៈ​។ ​កិច្ចសន្យាលក់​អចលនវត្ថុ​នឹង​អាច​ចុះបញ្ជី​បាន លុះត្រាតែ​ភាគី​ទាំងអស់​បានបង្ហាញ​ភស្តុតាង​ថា​រាល់​ពន្ធដារ​លើ​ទ្រព្យ​នោះ​ត្រូវបាន​បង់​រួច​។ ​

ផ្នែក​ទី ២ : អំពី​លទ្ធកម្ម​ដោយ​ការដូរ​អចលនវត្ថុ​

មាត្រា ៧០.

-​ការដូរ​អចលនវត្ថុ គឺជា​កិច្ចសន្យា​ដែល​ភាគី​ទាំងសងខាង​ព្រមព្រៀង​ឱ្យ​អចលនវត្ថុ​គ្នា​ទៅវិញទៅមក​។ ​ការដូរ​អចលនវត្ថុ​អនុញ្ញាតឱ្យ​ផ្ទេរកម្មសិទ្ធិ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​បាន​។ ​ការដូរ​នេះ​ត្រូវមាន​លក្ខខណ្ឌ​ដូចគ្នា​នឹង​ការលក់​ដែរ​។ ​


1423